កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តចូលរួមសហការអនុវត្ត សេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី វិធានការបម្រាមគោចរ ចាប់ពីម៉ោង៨:០០យប់ រហូតដល់ ម៉ោង៥:០០ភ្លឺ ចំនួន៣០គោលដៅ និងល្បាតការពារសន្តិសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ ទូទាំងភូមិសាស្រ្តរាជធានីភ្នំពេញ។
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានស្នើធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ជួយពិនិត្យឡើងវិញ លើលទ្ធផល នៃគម្រោងសិក្សា រថភ្លើង Mono Rail និងរថភ្លើងក្រោមដី ជាពិសេសនោះ រៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ ផងដែរ។ ក្នុងជំនួបពិភាក្សាការងារជាមួយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីប៉ុន្មានថ្ងៃចុង ក្រោយនេះបានឲ្យដឹងថា សមយុទ្ធយោធារួមគ្នាមួយដោយអង្គការ ណាតូនឹងទំនងជាអាចចាប់ផ្តើមដំណើរការទៅនៅប៉ុន្មានខែខាងមុខនេះ។ ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយប្រទេសអ៊ុយក្រែនបានបញ្ជាក់ទៀតថា សមយុទ្ធយោធាលើកនេះ នឹងចូលរួមពាក់ព័ន្ធពីសំណាក់ ក្រុមយោធាមកពីបណ្តាប្រទេស ជាសមាជិកចំនួន៥ក្នុង ចំនួនរហូតទៅដល់១០០០នាក់ ប៉ុន្តែមិនបានបញ្ជាក់លំអិតនោះទេ អំពីពេលវេលាច្បាស់លាស់។ គួរឲ្យដឹងដែរថា សមយុទ្ធយោធានេះបានកើតឡើង នៅចំពេលដែលភាពតានតឹង រវាងរដ្ឋាភិបាលអ៊ុយក្រែននិងរុស្សី...
បរទេស ៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានថ្លែងថា សន្តិភាពនិងស្ថេរភាព របស់កោះត៉ៃវ៉ាន់ គឺជាសោរដ៏សំខាន់ ដែលនឹងឲ្យស្ថានភាពកាន់តែប្រសើរឡើង នៅក្នុងតំបន់ហើយវា គឺជាអ្វីដែលជប៉ុន នឹងចាំបាច់ត្រូវតែសហការគ្នា ជាមួយនឹងអាមេរិក ដើម្បីបន្ថូរបន្ថយភាពតានតឹង រវាងចិននិងកោះតៃវ៉ាន់។ គួរឲ្យដឹងដែរថាលោក Suga នឹងត្រៀមបំពេញទស្សនកិច្ច នៅក្នុងទីក្រុងវ៉ាស៊ិនតោន...
ភ្នំពេញ៖ ក្រោមការចាត់តាំង ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១នេះ ប្រធាននាយកដ្ឋាន តាវកាលិក សន្តិសុខសង្គម លោក សុក បូរ៉ា បានធ្វើបទបង្ហាញ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ជូនដល់តំណាងរោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងរាជធានីភ្នំពេញ សរុបប្រមាណជាង ១៨០ សហគ្រាស តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ។ លោក សុក បូរ៉ា បានបញ្ជាក់ឱ្យដឹងថា គោលបំណងសំខាន់នៃបទបង្ហាញខាងលើ គឺដើម្បីផ្សព្វផ្សាយ អំពីនីតិវិធី និងលក្ខខណ្ឌមួយចំនួន ក្នុងការទទួលបាន របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ពិសេសគឺចង់បង្ហាញ អំពីអត្ថប្រយោជន៍សំខាន់ៗ ដែលសមាជិកប.ស.ស. នឹងទទួលបានបន្ទាប់ពី បានចុះឈ្មោះចូលក្នុង ផ្នែកប្រាក់សោធនមួយនេះ ។ លោក សុក បូរ៉ា បានឱ្យដឹងទៀតថា សម្រាប់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ដែលបានចុះបញ្ជីរួចរាល់នៅប.ស.ស. ក្នុងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព នោះនឹងក្លាយទៅជា សមាជិក ប.ស.ស. ផ្នែកប្រាក់សោធន ដោយស្វ័យប្រវត្តិ នៅពេលដែលរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ត្រូវបានដាក់ឱ្យដំណើរការ។ សូមបញ្ជាក់ថា បទបង្ហាញខាងលើ ប្រព្រឹត្តទៅនៅ សមាគមរោចក្រកាត់ដេរ នៅកម្ពុជា (GMAC) ដោយមានវត្តមាន ចូលរួមពីតំណាងរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងរាជធានីភ្នំពេញ សរុបប្រមាណជាង ១៨០ សហគ្រាស តាមរយៈប្រព័ន្ធវីដេអូ (Video Conference)៕
យូអិន ៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិ មួយរូបបានឲ្យដឹងថា COVAX ដែលជាគំនិតផ្តួចផ្តើមដឹកនាំ ដោយអង្គការសុខភាព ពិភពលោកក្នុងគោលបំណងធានា ឱ្យមានសិទ្ធិទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដោយប្រទេសផ្សេងៗរហូតមកដល់ ពេលនេះបានបញ្ជូនវ៉ាក់សាំងជាង ៣៦លានដូស ទៅកាន់ប្រទេសចំនួន ៨៦ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephane Dujarric...
ភ្នំពេញ ៖ អនុវត្ត តាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រាប់អភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវត្រៀមបំរុងបង្កើតក្រុមក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ សូម រំលឹក ថាសម្តេចតេជោ ហ៊ុន...
រីយ៉ូ ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថាប្រទេសប្រេស៊ីល បានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ២៨,៦៤៥ នាក់ និងការស្លាប់ ១,៣១៩នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលករណីឆ្លងកើនឡើងដល់ ១៣,០១៣,៦០១ នាក់ និងចំនួនអ្នកស្លាប់ជាតិកើនដល់ ៣៣២,៧៥២ នាក់ ប្រទេសអាមេរិកខាងត្បូងមួយនេះ គឺជាប្រទេសមួយក្នុងចំណោម...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា កោះភូកេតនៃប្រទសថៃ បានកំណត់និងដាក់ផែនការ ក្នុងការចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនយ៉ាង ហោច ណាស់៤៦០ ០០០នាក់ ដែលជាចំនួនភាគច្រើន បំផុត នៃពលរដ្ឋរស់ នៅលើកោះទេសចរណ៍ដ៏ ល្បីល្បាញមួយនេះឲ្យបានមុនថ្ងៃទី១ ខែកក្កដា ដែលជាពេលវេលាកំណត់ថា ភ្ញៀវទេសចរណ៍នឹងមិន ចាំបាច់ធ្វើការ ចត្តាឡីស័កទៀតឡើយពេលធ្វើដំណើរមកដល់ទីនេះ...
រីករាយបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ការផ្ដល់ជូនយ៉ាងពិសេស សម្រាប់ការកុម្ម៉ង់គ្រឿងអេឡិចត្រូនិច តាម Online អតិថិជនទាំងអស់ អាចបញ្ជាទិញតាម Telegram របស់សាខា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ពិតជាចំណេញ ជាមួយប្រ៉ូម៉ូសិន ថែមជូនកាដូ រួមនឹងការបញ្ចុះតម្លៃយ៉ាងច្រើន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ លោកអ្នកក៏អាចបង់រំលស់ ដោយគ្មានការប្រាក់ផងដែរ ។ ដឹកជញ្ជូនដល់ផ្ទះ អតិថិជនតែម្តង...