បរទេស ៖ លោកប្រធានាធិបតី Tayyip Erdogan បានប្រកាសនៅថ្ងៃចន្ទថា ប្រទេសតួកគី នឹងត្រូវប្រជាជនស្នាក់នៅក្នុងផ្ទះ ក្រោមបម្រាមគោចរ ទូទាំងប្រទេស ចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី១៧ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត នៃជម្ងឺកូវីដ១៩ និងការស្លាប់ ។ ទិន្នន័យក្រសួងសុខាភិបាល បានបង្ហាញថា ប្រទេសតួកគី មានករណី ឆ្លងជម្ងឺកូវីដ១៩ថ្មីចំនួន៣៧.៣១២ករណី និងស្លាប់ចំនួន៣៥៣នាក់...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានពិភាក្សាគ្នាពីបញ្ហានៃការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង កូរ៉ូណារុស្ស៊ី ឲ្យទៅប្រទេសស៊ីរី ក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ ជាមួយប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ នេះបើតាមសម្តី វិមានក្រឹមឡាំង ក្រោយកិច្ចសន្ទនាគ្នានោះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ វិមានក្រឹមឡាំង...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានចាត់ទុកថា ការនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ជាផ្លូវការនោះ គឺជាសមិទ្ធ ផលដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាង ចិន-កម្ពុជា ក្រោមស្ថានភាពនៃជំងឺកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលគយចិន បានប្រកាសជាផ្លូវការ...
បរទេស ៖ គណៈកម្មការអឺរ៉ុប នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនបានចាតវិធានការផ្លូវច្បាប់ លើក្រុមហ៊ុន AstraZeneca ពីបទមិនគោរព តាមកុងត្រាសម្រាប់ការ ផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងកូវីដ១៩ និងសម្រាប់ការមិន មានផែនការគួរឲ្យទុកចិត្ត ដើម្បីធានា ដល់ការបញ្ជូនឲ្យទាន់ពេល ។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន mint នៅថ្ងៃទី២៦ ខែមេសា...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងចេញផ្សាយការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២១ នាថ្ងៃ ទី២៨ ខែមេសា ឆ្នាំ២០២១។ ADB នឹងរៀបចំកម្មវិធីអនឡាញ ដើម្បីផ្សព្វផ្សាយការព្យាករនេះ សម្រាប់ផ្នែកសារព័ត៌មាន រយៈពេលមួយម៉ោង ក្រោមប្រធានបទ៖ កម្មវិធីផ្សព្វផ្សាយជំពូក ទាក់ទងនឹងកម្ពុជា ក្នុងរបាយការណ៍ទស្សនវិស័យ អភិវឌ្ឍន៍អាស៊ី២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ ជាបណ្តោះអាសន្ន ចាប់ពីពេលនេះរហូតដល់ មានការជូនដំណឹងជាថ្មី។ យោងតាមសេចក្ដីសម្រេច ត្រង់ប្រការ១ បញ្ជាក់ថា «ត្រូវបានផ្អាកអាជីវកម្មកាស៊ីណូ ដែលមានអនុស្សារណៈ ជាមួយក្រសួងសុខាភិបាល ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី» ។ បទបញ្ញាត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍...
ភ្នំពេញ៖ អនុវត្តតាមការណែនាំ របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជា ឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អ ជាមួយកងទ័ពជើងគោក ក្នុងការដឹកជញ្ជូនស្បៀងអាហារ ចែកជូនទៅប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេល នៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ នូវការរីករាលដាល ជំងឺកូវីដ-១៩។ កាលពីថ្ងៃទី២៦ មេសា អាជ្ញាធរខណ្ឌនីមួយៗ...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល អង្ករចំនួន១០០បាវ ស្មើនឹង ៥តោន ដែលបានការឧបត្ថម្ថពី លោកឧកញ៉ា យុន ប៊ុនលី...
ម៉ានីល៖ ករណីនៃជំងឺកូវីដ-១៩ ដែលបានចូល ក្នុងប្រទេសហ្វីលីពីន ចាប់តាំងពីការរាតត្បាត បានកើនឡើងរហូតដល់ជាង ១ លាននាក់ នៅថ្ងៃច័ន្ទនេះ ខណៈមន្ត្រីសុខាភិបាល បានព្រមានប្រឆាំង នឹងការបន្ធូរបន្ថយការរឹតត្បិត ដើម្បីផ្តល់ឱ្យមន្ទីរពេទ្យនូវ“ បន្ទប់អ៊ុកស៊ីសែន” ។ តួលេខរបស់រដ្ឋាភិបាល បានបង្ហាញថា ការឆ្លងថ្មីជិត ៩ពាន់នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ បានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់...