បរទេស៖ The Bloomberg នៅថ្ងៃសុក្រនេះបានឲ្យដឹងថា មេបក្សប្រឆាំង របស់វេណេស៊ុយអេឡាលោក Juan Guaido ត្រូវបានគេដឹងថា បានរៀបចំផែនការ ក្នុងការប្រើប្រាស់លុយ ដែលត្រូវបានបង្កក ដោយរដ្ឋាភិបាលអាមេរិកនោះរួចហើយ សម្រាប់ការទិញយកវ៉ាក់សាំង និងចំណាយផ្ទាល់ខ្លួនមួយចំនួន ផ្សេងទៀត។ លោក Guaido បានទទួលសិទ្ធក្នុងការប្រើប្រាស់លុយចំនួនប្រមាណចា១៥២លានដុល្លារដែលក្នុងនោះប្រមាណជា១០០លានដុល្លារនឹងយកទៅសម្រាប់ការទិញវ៉ាក់សាំងពីអង្គការសុខភាពពិភពលោក WHO និងប្រមាណជា២៣លានដុល្លារសម្រាប់កិច្ចការងារដែលលោកហៅថាការពារប្រជាធិបតេយ្យនិង២,៣លានដុល្លារសម្រាប់កិច្ចការងារប្រឹក្សាធ្វើដំណើរនិងសន្តិសុខផ្ទាល់ខ្លួនជាដើម។ គួរឲ្យដឹងដែរថាកញ្ចប់ប្រាក់ទាំងនោះត្រូវបានបង្កកដោយរដ្ឋាភិបាលអាមេរិកក្រោមទណ្ឌកម្មទៅលើប្រទេសវេណេស៊ុយអេឡា។លុយដែលបានរក្សាទុកដោយធនាគារ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ ចេញព្រះរាជក្រឹត្យដកហូតស័ក្ដិ និងបណ្ដេញ ឧត្តមសេនីយ៍ទោ ស៊ុ ពៅ ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពាក់ព័ន្ធការរត់ពន្ធមនុស្ស ពីខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ។ យោងតាមព្រះរាជក្រឹត្យ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ចេញកម្លាំងទ័ព តាមការស្នើសុំរបស់ រដ្ឋបាលខេត្តព្រះសីហនុ ក្នុងគ្រាដែលខេត្ត ត្រូវធ្វើការបិទខ្ទប់ ចាប់ពីម៉ោងសូន្យថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានឲ្យដឹងថា គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ រួមទាំង ភ្នាក់ងារ (agents) និងសេវាធនាគារហិរញ្ញវត្ថុផ្សេងទៀត រួមមាន ៖ ម៉ាស៊ីនដក ប្រាក់ និងដាក់ប្រាក់ស្វ័យប្រវត្តិ នៅដំណើរការជាធម្មតាក្នុងប្រទេសកម្ពុជា។ តាមសេចក្ដីជូនដំណឹងរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា នាថ្ងៃទី២៣...
រ៉ាម៉ាឡា ៖ ប្រទេសប៉ាឡេស្ទីន បានទទូច ដល់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ឲ្យបញ្ឈប់អ៊ីស្រាអែល ពីការរាំងស្ទះការ បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែឧសភា របស់ខ្លួន នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិន ។ វិទ្យុរដ្ឋរបស់ប៉ាឡេស្ទីន បានរាយការណ៍ដោយដកស្រង់សម្ដី ប្រេសិតអចិន្រ្តៃយ៍...
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួង ការបរទេស សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានស្វាគមន៍ ចំពោះការប្តេជ្ញាចិត្តថ្មី នៃការផ្លាស់ប្តូរអាកាសធាតុ របស់ប្រទេសកូរ៉េខាងត្បូង ដែលជាសកម្មភាពសំខាន់មួយរបស់ប្រទេស នៅឯកិច្ចប្រជុំកំពូលអាកាសធាតុ ដែលកំពុងបន្ត ដែលនឹងជួយបំពេញ គោលដៅពិភពលោក។ លោក Ned Price បានធ្វើការកត់សម្គាល់ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន...
បាងកក ៖ នៅពេលដែលសមាជិកអាស៊ាន ទាំង ១០ មានកិច្ចប្រជុំកំពូលពិសេសមួយ នៅថ្ងៃសៅរ៍ស្អែកនេះ ដើម្បីពិភាក្សាពីប្រទេសមីយ៉ាន់ម៉ា អង្គភាពក្នុងតំបន់ នឹងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងខ្លាំង ដូចឧត្តមសេនីយ៍ ដែលដឹកនាំធ្វើរដ្ឋប្រហារនៅខែកុម្ភៈ ដែលបណ្តេញរដ្ឋាភិបាល ជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ចេញពីតំណែង។ ក្រុមអ្នកប្រឆាំងរបបយោធា មានការខឹងសម្បារយ៉ាងខ្លាំង ដែលអាស៊ានកំពុងស្វាគមន៍ មេដឹកនាំរដ្ឋប្រហារគឺលោកឧត្តមសេនីយ Min...
បរទេស ៖ យ៉ាងហោចណាស់ មានអ្នកជំងឺកូវីដ១៩ចំនួន ១៣ នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យឆាបឆេះ នៅមន្ទីរពេទ្យឯកជនមួយក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌានៅព្រឹកថ្ងៃសុក្រនេះ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីថា អគ្គិភ័យនេះបានឆាបឆេះនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ (ICU) នៅជាន់ទី ២ នៃមន្ទីរពេទ្យ...
ភ្នំពេញ៖ ថៃបានប្រកាសហើយថា លោក ប្រាយុទ្ធ ច័ន្ទអូចារ នាយករដ្ឋមន្ត្រីមិនចូលរួមប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុីជែកពីបញ្ហភូមានាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នោះដោយចាត់ឲ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេសទៅជំនួសវិញ។ ចំណុចនេះហើយ បានជាអ្នកវិភាគហៅថា ថៃគេចពីមុខ តែលេងពីក្រោយលើបញ្ហាភូមា។ អ្នកវិភាគបានលើកពីប្រវត្តិនយោបាយថៃថា ប៉ុន្មានសតវត្សចុងក្រោយថៃ មិនប្រឈមមុខដាក់ មហាអំណាចទេ។ ពោលខាងណាខ្លាំងអែបជាមួយខាង នោះ ឬប្រកាន់កណ្តាល។ សំខាន់ឲ្យតែខ្លួនបានផល...
ភ្នំពេញ ៖ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្ដីសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នក្នុងបុរីរស្មីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕