បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga តាមសេចក្តី រាយការណ៍ បានលុបចោលគម្រោង ធ្វើដំណើរទស្សនកិច្ច ប្រទេសឥណ្ឌា និងប្រទេសហ្វីលីពីន ក្នុងអំឡុងពេល ប្រទេសបន្តធ្វើការ ឈប់សម្រាកចាប់ផ្តើម ក្នុងចុងខែមេសា ស្របពេល ដែលមានសន្ទុះកើនឡើង ខ្លាំងក្នុងករណីឆ្លងជម្ងឺកូវីដ១៩ ។ រដ្ឋាភិបាល របស់ប្រទេសជប៉ុន...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសរុស្សី លោក Vladimir Putin បានធ្វើការសេចក្តី ថ្លែងការណ៍មួយ ដែលព្រមានត្រង់ៗ ទៅកាន់បណ្តាប្រទេសលោកខាងលិច ដោយហៅសកម្មភាព របស់ពួកគេគឺហួសកម្រិតបន្ទាត់ក្រហម និងបានថ្កោលទោសផង ចំពោះផែនការធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសបេឡារូស។ ការប្រកាសព្រមានថា បានធ្វើឡើងនៅក្រោយពេលដែលភាពតានតឹង...
ភ្នំពេញ ៖ បុរស២នាក់ ដែលបើករថយន្តឡាយវីដេអូ ផឹកស្រាបៀរ ដែលផ្ទុយនឹងមាត្រាទី១០ នៃច្បាប់ប្រឆាំងកូវីដ១៩ បានចូលខ្លួនសារភាពកំហុស ធ្វើកិច្ចសន្យា ណែនាំអប់រំ និងត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យ ក្នុងម្នាក់ ៥លានរៀល ។ ដោយអនុវត្តតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរជាតិ និងបទបញ្ជា ដោយផ្ទាល់ របស់ឧត្តមសេនីយ៍ឯក...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង ២នាក់ទៀតបានរងរបួស នៅគ្រាដែលយន្តហោះធុនតូច មួយគ្រឿងបានធ្លាក់នៅឯព្រលានយន្តហោះ Pampulha Airport នៅក្រុង Belo Horizonte ប្រទេសប្រេស៊ីល រដ្ឋធានីស្ថិតនៅភាគអាគ្នេយ៏នៃរដ្ឋ Minas Gerais ។ ក្រុមពន្លត់អគ្គីភ័យក្នុងស្រុក បានឲ្យដឹងកាលពីថ្ងៃអង្គារ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា នាវាមុជទឹកមួយរបស់ប្រទេសឥណ្ឌូនេស៊ី បានបាត់ខ្លួនចេញពីរ៉ាដា ជាមួយនឹងនាវិកសរុប ៥៣នាក់ នៅលើនោះផងដែរត្រង់ចំណុចភាគខាងជើង នៃកោះបាលី។ នាវាមុជទឹកត្រូវបានគេដឹងថា កំពុងធ្វើប្រតិបត្តិការហ្វឹកហាត់យោធា នៅថ្ងៃពុធ ប៉ុន្តែបែរជាមិនអាចត្រឡប់មកវិញ ឬសូម្បីតែទំនាក់ទំនងមកមូលដ្ឋានវិញ ក្រោយបញ្ចប់នៃការធ្វើហ្វឹកហាត់រួចរាល់ហើយនោះ។ មេបញ្ជាការយោធាឥណ្ឌូនេស៊ី បាននិយាយថា នាវាចម្បាំងជាច្រើនត្រូវបានដាក់ពង្រាយ ដើម្បីធ្វើការស្រាវជ្រាវរកនាវាមុជទឹក ដែលមានឈ្មោះថា KRI...
លំនៅដ្ឋាន ម៉ារីហូម ជាលំនៅដ្ឋានបែបធម្មជាតិ ដែលល្អប្រណីតទាន់សម័យ ហើយជាពិសេសការសាងសង់ អនុលោមតាមបទដ្ឋានសំណង់ និងមានគុណភាពខ្ពស់ ដោយមានការរចនា ស្រស់ស្អាតនិងមានមុខងារ ពេញលេញ ជួយឲ្យការរស់នៅ ប្រកបដោយផាសុកភាព។ ម៉ារីហូម ស្ថិតនៅក្នុងតំបន់ ដែលពោរពេញទៅដោយ សក្តានុពលខ្ពស់ ដែលហ៊ុមព័ទ្ធទៅ ដោយសេវាសាធារណៈជាច្រើន។ ទន្ទឹមនឹងនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ លំនៅដ្ឋាន...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានអោយដឹងថា បុគ្គលិកធ្វើការនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) បានឆ្លងជំងឺកូវីដ១៩។ ជាមួយគ្នានេះ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទទួលការព្យាបាល ឬគ្រួសារអ្នកជំងឺ ឬបានទៅសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែមេសា...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការផ្អាកបណ្ដោះអាសន្ន នូវការចរាចរណ៍ចេញ-ចូល ក្នុងភូមិសាស្រ្តឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ន មណ្ឌលសុខភាពសំបូរ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ជាមន្ត្រីស្ម័គ្រចិត្ត នៅមណ្ឌលសុខភាពសំបូរនោះ ។
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស និងបងប្អូនរស់នៅក្នុង ខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ បុរសជនជាតិខ្មែរ ឈ្មោះ ថេង កុសល អាយុ ២៧ ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ...