កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ធនាគារពិភពលោក (WB)បានចេញរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ដែលបានដកស្រង់ ដោយប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ក្នុងស្រុកថា ធនាគារពិភពលោក បានអនុម័តទឹកប្រាក់ ៨០,៥លានដុល្លារអាមេរិក ដែលជាហិរញ្ញវត្ថុបន្ថែម ដើម្បីជួយដល់ ប្រទេសស្រីល័ង្កា ក្នុងការរៀបចំ និងបែងចែកការងារចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩...
បរទេស៖ ទូរទស្សន៍CNN ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មេបញ្ជាការយោធា របស់សហរដ្ឋអាមេរិក បានជួបគ្នាជាមួយនឹង មេបញ្ជាការ របស់ប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន នៅកោះហាវ៉ៃ ដើម្បីពិភាក្សាគ្នា ទៅលើបញ្ហាមួយចំនួន ដូចជាការប្តេជ្ញាចិត្ត របស់អាមេរិក នៅក្នុងការរក្សាស្ថេរភាព សន្តិភាព ក្នុងរយៈពេលវែង នៅក្នុងតំបន់ និងក៏ដូចជាបញ្ហា ការប្តូរគោលដៅ យោធាអាមេរិក...
ភ្នំពេញ ៖ តាងនាមឱ្យគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំ កំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ក្រសួងការបរទេស បានប្រកាសអញ្ជើញ បេក្ខជនកម្ពុជា ចូលរួមប្រកួតប្រជែង រចនានិមិត្តសញ្ញា (Logo) អាស៊ាន ឆ្នាំ២០២២ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១ ឧសភានេះ បានឲ្យដឹងថា និមិត្តសញ្ញា...
ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល៤ខែ ឆ្នាំ២០២១ កម្ពុជានាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស មានបរិមាណចំនួន៣ ៨២៦ ៤៣២,៨៥តោន ទៅកាន់ទិសដៅ៥៤ប្រ ទេស កើនឡើងចំនួន១ ៧៨៤ ០០៦,៨០តោន ស្មើនឹង៨៧,៣៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ទទួលបាន ចំនួន២ ០៤២...
ភ្នំពេញ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការបន្តចេ ញរបាយការណ៍ដោយគ្មានមូលដ្ឋានបែបនេះ នឹងធ្វើឱ្យសាធារណមតិ កាន់តែសង្ស័យអំពីវិជ្ជាជីវៈ ឯករាជ្យភាព និងអព្យាក្រឹត្យភាពនយោបាយ របស់ក្រុមអង្គការសង្គមស៊ីវិលនោះទៅវិញទេ។ ថ្មីៗនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ,មជ្ឈមណ្ឌលសាមគ្គីភាព និងសមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍ឆ្នាំទី៥ របស់ខ្លួនថា រាជរដ្ឋាភិបាលប្រើប្រាស់ច្បាប់...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសុក្រនេះថា រាល់ជើងហោះហើរពាំណិជ្ជកម្ម អន្តរជាតិទាំងអស់ ដែលចេញ និងចូលប្រទេសឥណ្ឌា នឹងនៅតែរក្សាការផ្អាក ដំណើរការរហូតដល់ថ្ងៃទី៣១ ខែឧសភា ។ យោងតាមការប្រកាសផ្លូវការ ដែលចេញដោយអគ្គនាយកដ្ឋាន តាមដានអាកាសចរណ៍ស៊ីវិល របស់ប្រទេសឥណ្ឌា បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការរឹតត្បិតនឹងមិនបានដាក់ បញ្ចូលទាំងស្រុងសម្រាប់ប្រតិបត្តិការ ដឹកទំនិញទាំងអស់...
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹង ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងមានវត្តមាន នៅប្រទេសជប៉ុន ជ្រាបថា នៅវេលាម៉ោង១០:២៧នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មានគ្រោះរញ្ជួយដីកម្រិត៦,៦ រិកទ័រ នៅខេត្តមីយ៉ាហ្គិ (Miyagi) ។ គ្រោះរញ្ជួយដីមិនបង្កឲ្យមានរលកយក្សស៊ូណាមិកទេ ។ ក្នុងករណីមានបងប្អូន ក្មួយៗមានព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរយើង...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ឆ្មាំសមុទ្ររបស់ប្រទេសលីប៊ី កាលពីថ្ងៃព្រហស្បតិ៍ បានជួយសង្គ្រោះជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន ៩៩នាក់ នៅឆ្នេរខ្សាច់ភាគខាងលិចនៃក្រុង Mellitah ស្ថិតនៅចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ នៃរដ្ឋធានីទ្រីប៉ូលី ខណៈដែលទូករបស់ពួកគេ លិចចូលក្នុងទឹក ។ គួររំលឹកថា កាលពីថ្ងៃពុធ ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១០៨នាក់...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ប្រទេសថៃឡង់ដ៏ បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ជាង២.០០០នាក់ សម្រាប់ថ្ងៃទី២ នៅក្នុងតារាងដែលបានបង្ហាញ ខណៈដែលប្រទេសកំពុងរឹតត្បិត ដើម្បីទប់ទល់នឹងការផ្ទុះជំងឺ ។ មជ្ឈមណ្ឌលតាមដានជំងឺកូវីដ-១៩ (CCSA)បានឲ្យដឹងដូច្នេះ ។ លោកស្រី Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យរបស់ CCSA បានលើកឡើងថា...
ញូវដេលី ៖ ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានឈានដល់ ១៨,៧៦២,៩៧៦ លាននាក់នៅថ្ងៃសុក្រនេះ ខណៈដែលករណីថ្មីចំនួន ៣៨៦,៤៥២ករណី ត្រូវបានកត់ត្រាក្នុង កំឡុងពេល ២៤ ម៉ោងកន្លងមកនេះ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ក្រៅពីនេះ មានអ្នកស្លាប់ចំនួន ៣,៤៩៨ នាក់នៅទូទាំងប្រទេសចាប់តាំង...