បរទេស៖ ប្រទេសអេហ្ស៊ីប និងប្រទេសតួកគី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅពេលថ្មីៗនេះថា ប្រទេសទាំងពីរ នឹងប្រារព្ធធ្វើកិច្ចពិភាក្សា នយោបាយ រយៈពេល២ថ្ងៃ នៅក្នុងទីក្រុងគែរ នាថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ជាផ្នែកនៃដំណើរ ជំរុញផ្សះផ្សារ ចំណងមិត្តភាព រវាងប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍មួយ ចេញដោយក្រសួងការបរទេស របស់ប្រទេសទាំងពីរ បាននិយាយប្រាប់ យ៉ាងដូច្នេះថា...
បរទេស៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន បានមានប្រសាសន៍ នៅថ្ងៃអង្គារសប្ដាហ៍នេះថា លោកចង់ប្រារព្ធធ្វើ ជំនួបកំពូលមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់អឺរ៉ុប របស់លោក ក្នុងខែមិថុនា។ យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន...
បរទេស៖ យោងតាមការឲ្យដឹង ពីកងទ័ពជើងទឹក សហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមវាយប្រហារ នៃនាវាផ្ទុកយន្តហោះ Theodore Roosevelt បានចាប់ផ្តើមធ្វើ សមយុទ្ធយោធា នៅឈូងសមុទ្រអាឡាស្កា នាសប្ដាហ៍នេះ។ លោកឧត្តមនាវី Doug Verissimo ជាមេបញ្ជាការនៃក្រុមវាយប្រហារ លេខ៩ របស់នាវាផ្ទុកយន្តហោះ បានមានប្រសាសន៍ ក្នុងសេចក្តីប្រកាសព័ត៌មាន ទ័ពជើងទឹកមួយ...
ភ្នំពេញ: នារសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល អង្ករចំនួន ៥តោន និង ទឹកសុទ្ធចំនួន ២០០កេស ពី លោក...
សេអ៊ូល៖ ក្រុមអ្នកជំនាញ សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នៅតែមានឆន្ទៈលះបង់ អាវុធនុយក្លេអ៊ែរ របស់ខ្លួន ក្នុងតម្លៃសមរម្យ ប៉ុន្តែទំនងជានឹង រង់ចាំមើលថា តើរដ្ឋបាលអាមេរិកថ្មី មានភាពធ្ងន់ធ្ងរ និងប្តេជ្ញាចិត្ត យ៉ាងដូចម្តេច ចំពោះការទូត។ លោក Joseph DeTrani ថ្លែងនៅក្នុងសិក្ខាសាលា តាមគេហទំព័រ ដែលរៀបចំឡើងដោយ...
ភ្នំពេញ: នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីរូបគេ ទាំងពីរនាក់ ធ្វើសកកម្មភាពលួចគាស់ហាងលក់ផលិតផល មកពីប្រទេសជប៉ុន (យីហោ មី-អា) នៅចំណុច ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង២១និង១៥នាទី ថ្ងៃទី៣ ខែឧសភា...
ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងផ្តល់ជំនួយមនុស្សធម៌ នូវគ្រឿងបរិក្ខារពេទ្យ ជាទឹកប្រាក់ស្មើនឹង៣០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ ក្នុងជំនួបជាមួយលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ លោក ផាក ហ៊ឹងខ្យង់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយសម្ដេច ក៏គ្មានឆ្លងជំងឺកូវីដ-១៩ ដែរ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាពេលថ្មីៗនេះ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ថ្ងៃនេះខ្ញុំបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យ...
ភ្នំពេញ: នារសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោកបណ្ឌិត មុឹង មករា ប្រធានក្រុម៨ និងជាប្រធានយុវជនចុះជួយស្រុកជើងព្រៃ បានចាត់តំណាងដែលមានលោក ម៉េង ស្រ៊ុន អនុប្រធានក្រុម៨ និងជាប្រធាន គណៈកម្មការ ជួយគ្រួសារក្រីក្រស្រុកជើងព្រៃ នាំយកគ្រឿងឧបភោគបរិភោគ ចំនួន៦មុខ ប្រគល់ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងនៅតាមគោលដៅបិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពី ពីការបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិសេដាសែនជ័យ និងភូមិតាកែវ ឃុំសេដា ស្រុកតំបែរ ត្រូវបានរដ្ឋបាលខេត្ត ចាប់ពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ តទៅ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋផ្សេងទៀត កុំធ្វើដំណើរទៅភូមិទាំង២នេះ បើគ្នានការចាំបាច់ រហូតដល់មានការជូនដំណឹងជាថ្មី។