ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ថ្មី ចំនួន២៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។
ភ្នំពេញ៖ ប្តីរបស់ស្រ្តីដែលមិនឲ្យចូលផ្ទះ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩។ នេះបានហៅថា ពិតជាសំណាងហើយ ក្រោយមិនឲ្យប្តីចូលផ្ទះ បន្ទាប់មកពីធ្វើការនៅទីឆ្ងាយ។ នេះបើតាមការបង្ហាញក្នុងហ្វេសប៊ុក របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។ “អារម្មណ៍ដំបូង និងក្រសែភ្នែកបង្កប់ទៅដោយក្តីពួយបារម្ភ លាយឡំនឹងភាពច្របូកច្របល់ នៅពេលដែលទទួលបានដំណឹងថា ប្តីរបស់ខ្លួនមានផ្ទុកវិជ្ជមានមេរោគកូវីដ១៩” ។ នេះជាសំណេររបស់លោក ឃឹម ហ្វីណង់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងថ្មី ៥០៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ១៧៩ នាក់ និងស្លាប់ ៦ នាក់ ។ ក្រសួងបញ្ជាក់ថា ក្នុងនោះករណីឆ្លងសហគមន៍ ៤៩៥នាក់ និង អ្នកដំណើរពីបរទេស១១នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក...
តូក្យូ៖ ការឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ជប៉ុន បានកើនឡើងដល់ ៦០០០ នាក់សម្រាប់ថ្ងៃទី៣ ជាប់គ្នាកាលពីថ្ងៃអាទិត្យ ខណៈពេលដែលចំនួនអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរបានកើនឡើងដល់កម្រិតខ្ពស់បំផុត គឺចំនួន ១,១៤៤ នាក់ចំពេលដែលការរីករាលដាលនៃការឆ្លងទម្រង់ថ្មីកាន់តែខ្លាំងឡើង។ កំណត់ត្រាមុនសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ គឺមានចំនួន ១៣៣១ នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រនៅពេល ដែលរដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តពង្រីកស្ថានភាពអាសន្ន ដែលគ្របដណ្តប់លើទីក្រុងតូក្យូ និងតំបន់អូសាកា កាន់តែខ្លាំងឡើងដល់ថ្ងៃទី៣១ ខែឧសភា និងពង្រីកវាទៅក្នុងតំបន់អាឈី...
តេអេរ៉ង់៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថាលោក Abdolnasser Hemmati ទេសាភិបាលធនាគារ កណ្តាល អ៊ីរ៉ង់ (CBI) បានឲ្យដឹងកាលពី ថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក គួរតែដកទណ្ឌកម្ម ធនាគារ ប្រឆាំងនឹងសាធារណរដ្ឋ អ៊ីស្លាម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ប្រទេសអ៊ីរ៉ង់ បានទទូចសុំឲ្យលុបចោល ការដាក់ទណ្ឌកម្ម...
ប៉េកាំង៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្របានផ្តល់សុពលភាព វ៉ាក់សាំងកូវី-១៩ ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Sinopharm របស់ចិន សម្រាប់ការប្រើប្រាស់បន្ទាន់ ដែលជាការស្វាគមន៍ យ៉ាងទូលំទូលាយ ពីសំណាក់មន្រ្តី និងអ្នកជំនាញទូទាំងពិភពលោក ហើយបានផ្តល់អត្ថប្រយោជន៍ ដល់ការប្រយុទ្ធជាសកល ប្រឆាំងនឹងជំងឺរាតត្បាត។ លោកស្រី Musarrat Amin អ្នកវិភាគសន្តិសុខ យុទ្ធសាស្ត្រប៉ាគីស្ថាន...
ភ្នំពេញ៖ ម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០មុឺនដូសបន្ថែមទៀត នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា (ទទក)។ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ច្បាស់ថា វ៉ាក់សាំង សម្រាប់ចាក់ចំនួន ៥២មុឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី...
ភ្នំពេញ៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការរក្សាសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណិត ក្នុងបរិបទកូវីដ-១៩» ដល់លោកគ្រូ-អ្នកគ្រូ មកបណ្ដារាជធានី-ខេត្ត ដើម្បីទប់ស្កាត់ហានីភ័យនានា លើបណ្ដាញអ៊ីនធឺណិត ស្របពេលអ៊ីនធឺណិតកំពុងក្លាយជាតម្រូវការចាំបាច់សម្រាប់ ការបំពេញ ការងារ និងការសិក្សា ក្នុងអំឡុងពេលរាំងខ្ទប់ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ កាលពីថ្ងៃទី៩ ឧសភា...
ភ្នំពេញ ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានលើកឡើងនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា ជាសញ្ញាល្អមួយ គឺកម្ពុជា មានចំនួនអ្នកឆ្លង ជំងឺកូវីដ១៩ បានធ្លាក់ចុះគ្រប់រាជធានី-ខេត្ត ក្នុងរយៈពេល២៤មម៉ោង៕
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយ ដើម្បីអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា ផងដែរ ។ តាមរយៈហ្វេសប៊ុក ក្រសួងបរិស្ថាន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ក្រសួងអបអរសាទរ ទិវាសត្វស្លាបទេសន្តរប្រវេ សន៍ពិភពលោក ឆ្នាំ២០២១ ក្រោមប្រធានបទ «ច្រៀងហោះហើរ...