រ៉ាម៉ាឡា៖ ភាពតានតឹងរវាង កម្លាំងសន្តិសុខអ៊ីស្រាអែល និងក្រុមបាតុករប៉ាឡេស្ទីន នៅយេរ៉ូសាឡឹមខាងកើត បានបន្តរហូតដល់យប់ថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទនេះ ដោយប្រជាជនប៉ាឡេស្ទីនសរុបជាង ៣០០ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សាកាលពីចុងសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការប្រឈមមុខដាក់គ្នា នៅបរិវេណវិហារអ៊ីស្លាមអាល់អាសា ក្នុងទីក្រុងចាស់របស់ក្រុងយេរូសាឡឹម ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមានសេចក្តី សម្រេចរបស់តុលាការ ដែលបានព្យាយាម បណ្តេញក្រុមគ្រួសារ ប៉ាឡេស្ទីន ជាច្រើន ចេញពីផ្ទះរបស់ពួកគេ...
ភ្នំពេញ ៖ ក្នុងនាមជាថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្តេជ្ញាត្រៀមខ្លួន សហការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ២០២២ ខាងមុខឲ្យបានជោគជ័យ។ បើតាមការប្រកាស របស់ក្រសួង នៅព្រឹកថ្ងៃទី១០ ឧសភានេះ គណៈកម្មការជាតិរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ បានកិច្ចប្រជុំតាមប្រព័ន្ធ វីដេអូ ដឹកនាំដោយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីស្លាប់ របស់ស្រ្តីជនជាតិខ្មែរ អាយុ២៧ឆ្នាំម្នាក់ នៅភូមិក្បាលកោះ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយសារជំងឺកូវីដ១៩។
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងមន្រ្តីក្រោមឱវាទដូចជា ឧត្តមសេនីយ៍ មេបញ្ជាការរង ព្រមទាំង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ បានធ្វើតេស្តរកមេរោគកូវីដ-១៩ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
កំពង់ចាម ៖ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ នេះ បន្ទាប់ពីទទួល លទ្ធផលវិជ្ជមានកូវីត-១៩ ទៅលើកម្មការិនី ចំនួន ៧នាក់ នៅរោងចក្រ លី ឈាងខប ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩...
ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន ៣៦ នាក់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ត្រូវបានជាសះស្បើយ ។
ភ្នំពេញ៖ លោកស្រី ចេង ស្រីវាសនា ទៀ សុខា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយ មួយចំនួន មានទឹកបរិសុទ្ធ ចំនួន៥០០កេស និងថវិកា ១២.០០០.០០០រៀល ឧបត្ថម្ភជូន ក្រុមគ្រូពេទ្យជួរមុខ របស់កងទ័ពជើងទឹក ដែលកំពុងមមាញឹក ក្នុងការចាក់វ៉ាក់សាំង ជូនពុកម៉ែ បងប្អូន...
អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ថា គ្រាប់បែកបង្កប់នៅលើដងផ្លូវនៅអាហ្វហ្គានីស្ថាន បានឆក់យកជីវិត ពលរដ្ឋអស់១១នាក់ ។ រដ្ឋាភិបាល ក្នុងស្រុកបានបញ្ជាក់នៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់ជនស៊ីវិល ចំនួន១១នាក់ ត្រូវបានសម្លាប់ និង២៥នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែលក្រុមតាលីបង់ បានដាក់បង្កប់គ្រាប់បែក នៅលើដងផ្លូវ ដែលផ្ទុះចំរថយន្តដឹកអ្នក ដំណើរមួយគ្រឿង នៅតាមបណ្តោយផ្លូវហាយវេសន៍ចូលខេត្ត...
សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ថា កូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩បន្ថែមទៀត ចំនួន៤៦៣នាក់ គិតត្រឹមពាក់កណ្តាលអធ្រាតថ្ងៃអាទិត្យ បើធៀបនឹងអំឡុង ពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់១២៧.៧៧២នាក់ ។ ករណីឆ្លងជំងឺប្រចាំថ្ងៃ បានថយចុះពី៥៦៤នាក់ កាលពីមួយថ្ងៃមុន ដែលបានថយចុះនៅក្រោម៥០០នាក់ ក្នុងរយៈពេល០៧ ថ្ងៃកន្លងមកនេះ...