ព័ត៌មានជាតិ

ភរិយា ឧត្តមនាវីឯក ទៀ សុខា នាំយកអំណោយ និងថវិកា ឧបត្ថម្ភជូនក្រុមគ្រូពេទ្យ ជួរមុខ កងទ័ពជើងទឹក

ភ្នំពេញ៖ លោកស្រី ចេង ស្រីវាសនា ទៀ សុខា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយ មួយចំនួន មានទឹកបរិសុទ្ធ ចំនួន៥០០កេស និងថវិកា ១២.០០០.០០០រៀល ឧបត្ថម្ភជូន ក្រុមគ្រូពេទ្យជួរមុខ របស់កងទ័ពជើងទឹក ដែលកំពុងមមាញឹក ក្នុងការចាក់វ៉ាក់សាំង ជូនពុកម៉ែ បងប្អូន នៅក្នុងតំបន់ក្រហម នៃភូមិសាស្ត្រារាជធានីភ្នំពេញ និងក្រុមការងារសម្រាប់ប្រើប្រាស់ ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់កូវីដ-១៩(Covid-19)។

ក្នុងនោះផងដែរ លោកស្រី ក៏បានផ្តាំផ្ញើ ការសួរសុខទុក្ខ និងជូនពរដល់ក្រុមគ្រូពេទ្យជួរមុខ កងកម្លាំង សមត្ថកិច្ច និងពុកម៉ែ បងប្អូន សូមមានសុខភាពល្អ សំណាងល្អ ចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ អោយបានជាប់ខ្លួន ទាំងអស់គ្នា ដើម្បីជៀសចាកឆ្ងាយពីកូវីដ-១៩ (Covid-19)៕

To Top