ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា​ ធ្វើតេស្តរកមេរោគកូវីដ-១៩

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងមន្រ្តីក្រោមឱវាទដូចជា ឧត្តមសេនីយ៍ មេបញ្ជាការរង ព្រមទាំង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ បានធ្វើតេស្តរកមេរោគកូវីដ-១៩ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

នេះបើតាមហ្វេសប៊ុក របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

To Top