ភ្នំពេញ៖ រយៈពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៅរាជធានីភ្នំពេញ ពោលចាប់ពីថ្ងៃទី០១ ដល់ទី០៩ ខែឧសភា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ៣៩៩,៦១៧នាក់ (នារី ២១៤,៤៣៨នាក់)។ នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។ ដោយឡែកក្នុងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ប្រជាពលរដ្ឋខ្មែរអាច ភ្លេចវិរុសកូរ៉ូណា តែវាមិនភ្លេចប្រជាពលរដ្ឋខ្មែរឡើយ ដូច្នេះ ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។ លោកស្រី ឱ វណ្ណឌីន បានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គម Twitter ជាមួយនឹងពាក្យស្លោក កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ថា ម៉ាឡេស៊ី នឹងហាមប្រាមការធ្វើដំណើរទំាងអស់ចូលមកក្នុងបណ្តារដ្ឋ និងស្រុក ដោយមិនត្រូវបានអនុញ្ញត ពីប៉ូលិស គិតចាប់ពីថ្ងៃចន្ទ ទី១០ ឧសភា ។ លោក Ismail Sabri Yaakob ទេសរដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខ...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ថា ប៉ូលិសអាហ្វហ្គានីស្ថាន បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៥០នាក់ ទន្ទឹមនឹងនេះដែរ ជាង១០០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកចំនួន៣លើកនៅខាងក្រៅសាលាវិទ្យាល័យមួយកន្លែងនៅក្រុងកាប៊ុល រដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថាន ។ លោក Ferdaus Faramarz អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានតាមសារមួយថា “មានការបំផ្ទុះគ្រាប់បែកនៅកន្លែងចតរថយន្ត ។ ការបំផ្ទុះផ្សេងទៀត បង្កដោយគ្រាប់បែកកែច្នៃ...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់ពលរដ្ឋប៉ាឡេស្ទីន ចំនួន៦៤នាក់ បានរងរបួស នៅក្នុងពេលធ្វើបាតុកម្ម និងប៉ះទង្គិចគ្នាដោយអំពើហិង្សា នៅជិតច្រកដាម៉ាស់ នៅយ៉េរ៉ូសាឡឹមខាងកើត កាលពីយប់ថ្ងៃសៅរ៍ ។ សារព័ត៌មានរដ្ឋអ៊ីស្រាអ៊ែល Kan News បានចុះផ្សាយថា ប៉ូលិសអ៊ីស្រាអ៊ែល បានបំបែកក្រុមបាតុករ ដោយប្រើគ្រាប់បែកធ្វើឲ្យធីងធោង...