ប៉េកាំង ៖ អ្នកនាំពាក្យ នៃបេសកកម្មអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការ សហប្រជាជាតិ បានសម្តែងការ មិនពេញចិត្ត និងការប្រឆាំងយ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍ចំហៀង ដែលត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងអង្គការក្រៅរដ្ឋាភិបាល មួយចំនួននៅញូវយ៉ក ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅស៊ីនជាំង ប្រទេសចិន ។ អ្នកនាំពាក្យរូបនេះ បានជំរុញឱ្យអ្នកឧបត្ថម្ភរួមគ្នា លុបចោលព្រឹត្តិការណ៍នេះ ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង...
ភ្នំពេញ៖ អង្កការ WCS ប្រចាំកម្ពុជា បានបញ្ជាក់ថា សត្វរមាំង ស្ថិតក្នុងចំណាត់ថ្នាក់មួយគួរឲ្យព្រួយបារម្ភ ដោយសារ នួនរបស់វាមាននៅសេសសល់តិចតួចបំផុត នៅក្នុងព្រៃតាមតំបន់ទំទាបភាគខាងជើង និងខាងកើតនៃកម្ពុជា។ តាមរយៈហ្វេសប៊ុករបស់ អង្កការ WCS ប្រចាំកម្ពុជា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា សត្វរមាំង គឺជាថនិកសត្វតិណាសីមួយប្រភេទមានលក្ខណៈប្លែកពីគេ ដោយមានដុះស្នែងរាងកោង...
ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស កាលពីខែ មេសា ឆ្នាំ២០២១ បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជូនដល់គោលដៅ ត្រួតពិនិត្យចរាចរណ៍ ចំនួន១៩៤ទីតាំង ដែលជាការបរិច្ចាគប្រចាំខែ របស់យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីសម្រាលការលំបាកខ្លះៗ របស់នគរបាលចរាចរណ៍ ដែលបំពេញការងារ នៅតាមដងផ្លូវនានា នៅទូទាំងប្រទេស។ លោកបណ្ឌិត អ៊ឹម...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃកម្ពុជា បានប្រកាសពីករណីអ្នកឆ្លងជំងឺកូវីដថ្មី ចំនួន៤៨០នាក់ និងជាសះស្បើយថ្មី ៣៥០នាក់ ព្រមទាំងស្លាប់ ៥នាក់ថែមទៀត។ ក្នុងចំណោមអ្នកឆ្លងថ្មី៤៨០នាក់ មានករណីឆ្លងសហគមន៍ ៤៧០ នាក់ និងអ្នកដំណើរពីបរទេស១០នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាទទួលបានវ៉ាក់សាំង ចាក់បង្ការជំងឺកូវីដ១៩ជាង ៤លានដូសរួចមកហើយ។ នេះបើតាមការបង្ហាញ ក្នុងហ្វេសប៊ុកសម្តេចតេជោក្នុងឱកាស វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសទៀត បានដឹកមកដល់កម្ពុជានាព្រឹកថ្ងៃ១១ ឧសភា។ វ៉ាក់សាំងទាំងជាង៤លានដូសនោះ រួមមាន ៖ ស៊ីណូហ្វាម(Sinopharm)ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៧លានដូស , វ៉ាក់សាំងស៊ីណូវ៉ាក់...
បរទេស៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអាទិត្យនេះ បានធ្វើការត្រួតមើលពិធីព្យុហយាត្រាយោធា ក្នុងទិវាជ័យជំនះសង្គ្រាមលោកលើកទី២ របស់ប្រទេសរុស្ស៊ី ដែលជាការបង្ហាញពីភាពស្នេហាជាតិ នៃអំណាចយោធា ស្របពេលមានភាពតានតឹងកើនឡើង ជាមួយប្រទេសលោកខាងលិច នៅក្នុងឆ្នាំនេះ។ ពិធីព្យុហយាត្រានៅទីលានក្រមហក្នុងទីក្រុងមូស្គូ ដែលរំឭកដល់គម្រប់ខួបជ័យជំនះ របស់សហភាពសូវៀតលើ ពួកអាល្លឺម៉ង់ណាស៊ី ក្នុងសង្គ្រាមលោកលើកទី២នេះ មានកងទ័ពចូលរួមជាង ១២.០០០នាក់ និងឧបករណ៍យោធាជាង១៩០...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ ជាបណ្តោះអាសន្នទីតាំង ៥ខ្នងផ្ទះ ស្ថិតនៅចំណុចទួលស្វាយ ភូមិទួលម្ទស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រហូតដល់មានការជូនដំណឹងជាថ្មី ។
តូក្យូ៖ ឯកសារបញ្ជាក់ថា កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធផ្ទុកអាវុធនុយក្លេអ៊ែរយ៉ាងតិច ១៥០ដង នៅអូគីណាវ៉ាក្នុងឆមាសទីមួយនៃឆ្នាំ១៩៥៧ មិនឆ្ងាយពីតំបន់ស៊ីវិលនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ របាយការណ៍ប្រចាំ ឆ្នាំ១៩៥៥-១៩៦៤ ដោយផ្នែកអាកាសទី ៣១៣ បានបង្ហាញថា អូគីណាវ៉ាដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់អាមេរិកនៅពេលនោះ ត្រូវបានប្រើជាមូលដ្ឋានយុទ្ធសាស្ត្រ ដ៏សំខាន់សម្រាប់យោធា ដើម្បីត្រៀមសម្រាប់ការប្រើប្រាស់ អាវុធនុយក្លេអ៊ែរនៅអាស៊ី ពេលមានសង្គ្រាមត្រជាក់។ យោងតាមរបាយការណ៍ឆ្នាំ១៩៥៧...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទបានឲ្យដឹងថា ក្រុមគ្រូពេទ្យដែលមានប្រភពមកពីមន្ទីរពេទ្យជាច្រើនកន្លែង បាននាំគ្នាប្រមូលផ្តុំធ្វើបាតុកម្មរយៈពេល ២៤ម៉ោង ចាប់ពីព្រឹកថ្ងៃចន្ទនេះក្រោយរដ្ឋាភិបាល បានប្រកាសដកជំនួយមួយចំនួនចេញ។ សមាគមន៍គ្រូពេទ្យអ៊ីស្រាអ៊ែល IMA បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបាននាំគ្នាធ្វើការតវ៉ាប្រឆាំងទៅនឹង ការសម្រេចចិត្តរបស់ក្រសួងហិរញ្ញវត្ថុ ដែលបានធ្វើការដកនិងបញ្ចប់ជំនួយ ជាថ្នាពេទ្យទៅដល់ទីតាំងគ្រូពេទ្យជាង ៦០០កន្លែង ដែលប្រើប្រាស់សម្រាប់ កិច្ចការងារប្រយុទ្ធប្រឆាំងកូវីដ។ លោក Zion Hagay ប្រធាន...
ភ្នំពេញ ៖ ប្រទេសកម្ពុជា រីករាយពេលទទួលដំណឹងថា អង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) របស់ប្រទេសចិន ខណៈកម្ពុជាទទួលវ៉ាក់សាំងស៊ីណូហ្វាម ១លាន ៧សែនដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរ ។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក...