បរទេស ៖ រដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃចន្ទនេះថា តៃវ៉ាន់នឹងធ្វើចត្តាឡីស័ក អាកាសយានិក នៃក្រុមហ៊ុនអាកាសចរណ៍ ដ៏ធំបំផុត របស់ខ្លួន គឺក្រុមហ៊ុន China Airlines Ltd សម្រាប់រយៈពេល១៤ថ្ងៃ ស្របពេល ដែលកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ ប្រឹងប្រែងទប់ស្កាត់ ការផ្ទុះឆ្លងជម្ងឺកូវីដ១៩ ។ កោះតៃវ៉ាន់...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសសន្យា ក្នុងការបង្កើន ប្រាក់ជំនួយបន្ថែមទៀតដើម្បីកិច្ចការងារពង្រឹង ទៅលើវិស័យហេដ្ឋារចនា សម្ព័ន្ធរបស់ជាតិ និងក៏ដូចជាការបង្កើតការងារផង នៅអំឡុងពេលរងផល ប៉ះពាល់ដោយសារកូវីដ។ លោក Michael McCormack ឧបនាយករដ្ឋមន្ត្រី និងត្រូវជារដ្ឋមន្ត្រីក្រសួង ហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន របស់អូស្ត្រាលី បានបញ្ជាក់នៅថ្ងៃនេះដែរថា កញ្ចប់ថវិកាជំនួយរបស់រដ្ឋាភិបាល...
ភ្នំពេញ ៖ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃកម្ពុជា បានយាងចេញ ពីមន្ទីរពេទ្យកាលពីថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០២១ ដោយមកគង់នៅមហាកុដិ វត្តបទុមវតី រាជធានីភ្នំពេញ ។ ក្រោយចេញពីមន្ទីរពេទ្យ សម្តេចព្រះមហាអភិសិរីសុគន្ធាធិបតី កិត្តិឧទ្ទេសបណ្ឌិត ប៊ួរ គ្រី...
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជានឹងទទួលវ៉ាក់សាំងស៊ីណូវ៉ាក់របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន១លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម និងតំបន់មានហានិភ័យខ្ពស់ ពីជំងឺកូវីដ-១៩ ។ ក្នុងឱកាសទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសដែលរដ្ឋាភិបាល...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានបានថ្លែងការរិះគន់ចំៗទៅលើលោក សម រង្ស៊ីដែលលោកបានដាក់រហស្សនាមឲ្យថា ជាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នោះថា នៅពេលប្រជាពលរដ្ឋខ្មែរកំពុងពិបាក ដោយការខ្វះខាតក្នុងពេលកំពុងផ្ទុះ ជំងឺកូវីដខ្លាំងកាលពីមួយខែ មុនអត់មានចេញមកអើពើជួយទេ ប៉ុន្តែដល់ពេលប្រមុខរាជរដ្ឋាភិបាល បានខិតខំរិះរកវិធីដោះស្រាយ បានដោយផ្គត់ផ្គង់ចំណីអាហារទាន់ពេលវេលា ទើបឯងស្វះស្វែងមកជួយរកស្បៀងឲ្យ ។ តាមរយៈបណ្តាញទំនាក់ទំនង សង្គមតេឡេក្រាមនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ លោក...
ភ្នំពេញ៖ ដើម្បីបង្កការងាយស្រួល កុំឲ្យពិបាកចេញមកបង់អគ្គិសនី ចំពោះប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម អគ្គិសនីកម្ពុជា សម្រេចឲ្យអ្នកជំនាញគិត យកមធ្យមភាគប្រើប្រាស់ ចំនួន៣ខែជាប់គ្នា ដើម្បីធ្វើវិក្កយបត្រជូនអតិថិជន ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ជិតទាំងស្រុងនោះ។ ការយកមធ្យមភាគ ៣ខែ ដើម្បីចេញវិក្កយបត្របណ្កោះអាសន្ននេះ ពុំមែនជាការកេងចំណេញពីអតិថិជន ណាម្នាក់ឡើយ។ នេះបើតាមសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ សេចក្ដីជូនដំណឹងបន្តថា...
ភ្នំពេញ៖ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ព្រលាន យន្ដហោះអន្ដរជាតិភ្នំពេញ ហើយនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ។ សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសដឹកមកដល់កម្ពុជានាពេលនេះ ជាវ៉ាក់សាំងលើកទី៣ ហើយដែលកម្ពុជាបានបញ្ជាទិញពីចិន ក្នុងនោះរួមមាន ៖ ទិញលើកទី១ ចំនួន១.៥លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦...
ភ្នំពេញ៖ ដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១យប់ លោកវរសេនីយ៍ឯក ឯក ម៉ង់ ស៊ី មេបញ្ជាការវរ សេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងអន្តរាគមន៍ចុះបង្រាបមុខសញ្ញា នាំចេញដោយមិនស្របច្បាប់ចំនួន ២ករណី ក្នុងភូមិសាស្រ្តស្រុកកំរៀង...
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ដ្រាលី បានចុះកិច្ចព្រមព្រៀងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីផ្ដល់ថវិកា៤លានដុល្លារអូស្ដ្រាលីបន្ថែមទៀតសម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច និងប្រជាពលរដ្ឋកម្ពុជា។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១បានឲ្យដឹងថា ថវិកាផ្តល់នេះ ជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី-UNDP ដែលជាយន្តការមួយប្រកបដោយភាពទន់ភ្លន់ដែលបាននឹងកំពុងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការឆ្លើយតប និងស្តារផលប៉ះពាល់ សង្គមសេដ្ឋកិច្ចបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។ ថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមនេះ ក៏នឹងត្រូវប្រើប្រាស់សម្រាប់បន្តការអនុវត្តការងារពង្រឹងកម្មវិធី ជំនួយសង្គម...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ (១២នាក់ ជាកម្មករ កម្មការិនីរោងចក្រ លីឈាងខប ស្រុកបាធាយ និង ០៩នាក់ ជាអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩ ក្នុងនោះស្រុកកងមាស ០៧នាក់ និងស្រុកចំការលើ ០២នាក់) ក្នុងថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១។