វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានអំពាវនាវ ឱ្យកោះតៃវ៉ាន់ ត្រូវបានគេអញ្ជើញឱ្យ ធ្វើជាអ្នកសង្កេតការណ៍ នៅក្នុងកិច្ចប្រជុំ នាពេលខាងមុខ នៃស្ថាប័ន ធ្វើការសម្រេចចិត្ត របស់អង្គការសុខភាពពិភពលោក ដែលជាសកម្មភាពមួយ ដែលប្រទេសចិនបានជំទាស់។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានលើកឡើងថា “មិនមានយុត្តិកម្មសមហេតុផលនោះទេសម្រាប់ការបន្តដករបស់តៃវ៉ាន់ចេញពីវេទិកានេះ” កិច្ចប្រជុំប្រចាំឆ្នាំស្ដីពីកិច្ចពិភាក្សាពីវិធី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺកូវី-១៩ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន...
ញូវដេលី៖ ប្រមុខរដ្ឋមន្រ្តីនៃរដ្ឋ West Bengal លោកស្រី Mamata Banerjee របស់ឥណ្ឌា បានសរសេរទៅកាន់នាយករដ្ឋមន្រ្តីលោក Narendra Modi ដោយគូសបញ្ជាក់អំពីកង្វះខាតការផ្គត់ផ្គង់អុកស៊ីសែន នៅក្នុងរដ្ឋភាគខាងកើតរបស់ប្រទេស ខណៈប្រទេសកំពុងកើនឡើងករណីឆ្លងជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោក Banerjee បានជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធបែងចែកការផ្គត់ផ្គង់អុកស៊ីសែនទៅឱ្យរដ្ឋរបស់លោកស្រី។ លោកស្រីបានសរសេរថា “ ការប្រើប្រាស់អុកស៊ីសែនវេជ្ជសាស្ត្រ...
ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងសម្រួលបន្ទុក បង់ថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ចាប់ពីខែមីនា មេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋាន ផ្ទះជួល កម្មករ សិស្ស-និស្សិត ស្ថិតនៅតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងអំឡុងពេលនៃការបិទខ្ទប់។ ការជួយសម្រួលនេះ តាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ថា ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ហានិភ័យ នៃការខូចខាតនៅលើផែនដី ពីរ៉ុក្កែតដែលបានធ្លាក់ចេញពីគន្លងបន្ទាប់ ពីបានបំបែកខ្លួនចេញ ពីម៉ូឌុលនៃស្ថានីយ៍អវកាសថ្មី របស់ខ្លួន គឺ “ទាបបំផុត” បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានថា វាអាចធ្លាក់ចុះទៅតំបន់...
បរទេស៖ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ដោយសារជំងឺកូវីដ-19 របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៤ ០០០ នាក់ ជាលើកដំបូងនៅថ្ងៃសៅរ៍នេះ ដោយរដ្ឋ Tamil Nadu បានក្លាយជារដ្ឋចុងក្រោយបង្អស់ ដែលប្រកាសពីការបិទទ្វារ ទាំងស្រុង (រាំងខ្ទប់) ដើម្បីទប់ស្កាត់ការឆ្លងវីរុស។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះ៖ កម្មការិនីអាយុ ២៤ឆ្នាំ រស់នៅស្រុកបាធាយ និងកម្មការិនីអាយុ ២៨ឆ្នាំរស់នៅស្រុកព្រៃឈរ មកពីរាជធានីភ្នំពេញ ក្នុងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ។
ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី៩ ឧសភានេះ អ្នកជំងឺកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ ជាសះស្បើយចំនួន ៤ នាក់ទៀត។
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas នៅថ្ងៃសុក្រម្សិលមិញនេះ បានទាមទារឲ្យរដ្ឋាភិបាល អ៊ីស្រាអែល ទទួលខុសត្រូវ ចំពោះការកើនឡើង ភាពតានតឹង នាពេលបច្ចុប្បន្ន នៅទីក្រុងយេរ៉ូសាឡឹមខាងកើត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ ដែលចាក់ផ្សាយតាម ទូរទស្សន៍ ប៉ាឡេស្ទីន លោក Abbas...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃសុក្រ បានលើកឡើងនូវ ការព្រួយបារម្ភ អំពីភាពឆេវឆាវរបស់អ៊ីរ៉ង់ នៅក្នុងកិច្ចពិភាក្សាទីក្រុងវីយែន ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ រស់ឡើងវិញ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថា ជាផែនការសកម្មភាពរួម (JCPOA) ។ នៅពេលសួរ នៅសេតវិមាន ថាតើលោកគិតថាអ៊ីរ៉ង់ មានភាពម៉ឺងម៉ាត់...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ថា កាលពីថ្ងៃសុក្រ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានរិះគន់ទៅលើសំណើ របស់សហរដ្ឋអាមេរិក ដើម្បីរៀបចំ“ កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ” ដោយលើកឡើងថា ការប្រមូលផ្តុំបែបនេះនឹងធ្វើឱ្យការប្រេះឆាកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ ។ ថ្លែងនៅក្នុងសន្និសីទ...