ព័ត៌មានអន្តរជាតិ

កាលពីថ្ងៃសៅរ៍ អ្នកជំងឺកូវីដ១៩ ជាង ៤ ០០០នាក់ បានស្លាប់ នៅប្រទេសឥណ្ឌា

បរទេស៖ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ដោយសារជំងឺកូវីដ-19 របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៤ ០០០ នាក់ ជាលើកដំបូងនៅថ្ងៃសៅរ៍នេះ ដោយរដ្ឋ Tamil Nadu បានក្លាយជារដ្ឋចុងក្រោយបង្អស់ ដែលប្រកាសពីការបិទទ្វារ ទាំងស្រុង (រាំងខ្ទប់) ដើម្បីទប់ស្កាត់ការឆ្លងវីរុស។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសុខាភិបាល របស់ប្រទេសនេះ បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៤ ១៨៧ នាក់ ក្នុងរយៈពេល ២៤ ម៉ោងមុន ក៏ដូចជាការឆ្លងថ្មី រកឃើញជាង ៤០០ ០០០ នាក់ រយៈពេល៣ថ្ងៃជាប់ៗគ្នា។ ឥលូវប្រទេសឥណ្ឌា បានរាយការណ៍ថា មានករណីឆ្លងវីរុសជាង ២១ លានករណី និងមានអ្នកស្លាប់ដែលទាក់ទងនឹងវីរុសនេះ ចំនួន ២៣៨.០០០ នាក់ ចាប់តាំងពីការរាតត្បាត វីរុសបានចាប់ផ្តើម។

វិបត្តិសេដ្ឋកិច្ចកំពុងវាយលុក ប្រព័ន្ធថែរក្សាសុខភាពរបស់ប្រទេសឥណ្ឌា លើសពីចំណុចដែលត្រូវបំបែក។ គ្រែអ្នកជំងឺ, អុកស៊ីសែន និងបុគ្គលិកពេទ្យ ក៏កំពុងខ្វះខាត។ អ្នកជំងឺ Covid មួយចំនួនបានស្លាប់ នៅក្នុងបន្ទប់រង់ចាំ ឬនៅខាងក្រៅគ្លីនិក ដែលមានភាពចង្អៀតណែន មុនពេលពួកគេត្រូវបានជួប ជាមួយគ្រូពេទ្យ៕ ប្រែសម្រួលៈ ណៃ តុលា

To Top