ព័ត៌មានអន្តរជាតិ

រុស្ស៊ី រិះគន់អាមេរិក ទៅលើ “ការរៀបចំកិច្ចប្រជុំកំពូល ដើម្បីប្រជាធិបតេយ្យ”

អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ថា កាលពីថ្ងៃសុក្រ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានរិះគន់ទៅលើសំណើ របស់សហរដ្ឋអាមេរិក ដើម្បីរៀបចំ“ កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ” ដោយលើកឡើងថា ការប្រមូលផ្តុំបែបនេះនឹងធ្វើឱ្យការប្រេះឆាកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ ។

ថ្លែងនៅក្នុងសន្និសីទ ថ្នាក់រដ្ឋមន្ត្រី នៃអង្គការសហប្រជាជាតិ (អ.ស.ប) ដែលរៀបចំឡើងដោយសមភាគីចិន លោក វ៉ាង យី អ្នកការទូតជើងចាស់ រុស្ស៊ីរូបនេះ បាននិយាយថា ការអភិវឌ្ឍពហុភាគីនិយម គួរតែត្រូវបានធ្វើដោយ ផ្អែកលើមូលដ្ឋានរួម ។

ប៉ុន្តែគាត់បានថ្លែងថា “ក្នុងពេលថ្មីៗនេះ យើងបានឃើញការប៉ុនប៉ង បង្កើតបទបញ្ជាអន្តរជាតិ…ដើម្បីដាក់ឱ្យអនុវត្ត លើរាល់វិធានថ្មី ដែលត្រូវបានបង្កើតឡើង នៅក្នុងស្ថាប័ន និងរង្វង់ ដែលមិនរាប់បញ្ចូលនោះទេ” ។

លោកបានបញ្ជាក់ថា “ស្ថិតក្នុងបរិបទនេះដែរ រដ្ឋបាលអាមេរិក មានបំណងរៀបចំ “កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ” ដោយសំដៅទៅលើសំណើរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលក្រុងវ៉ាស៊ីនតោន និយាយថា នឹងមានគោលបំណង ប្រមូលការគាំទ្រ ពីអន្តរជាតិដើម្បីប្រឆាំង អំពើពុករលួយ ប្រយុទ្ធប្រឆាំងនឹង របបផ្តាច់ការ និងលើកកម្ពស់ សិទ្ធិមនុស្សផងដែរ ។

ទីក្រុងវ៉ាស៊ីនតោន មិនទាន់បានបង្ហាញព័ត៌មានលំអិត ឬកាលបរិច្ឆេទដែលអាចកើត មានសម្រាប់ការប្រមូលផ្តុំ នៃរដ្ឋប្រជាធិបតេយ្យបែបនេះនោះទេ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top