រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានព្រមានអ៊ីស្រាអែល អំពីសកម្មភាពប្រឆាំងនឹង ប្រជាជនប៉ាឡេស្ទីន ជាពិសេសនៅយេរ៉ូសាឡឹមខាងកើត ដោយកត់សម្គាល់ថា ពួកគេអាចនាំឱ្យមានភាពតានតឹង កាន់តែខ្លាំងនៅតំបន់វេសប៊ែង និងកាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ការព្រមាននេះត្រូវបានចេញ ដោយអ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីនលោក Nabil Abu Rudeineh បន្ទាប់ពីសកម្មជនប្រព័ន្ធ ផ្សព្វផ្សាយសង្គមប៉ាឡេស្ទីន បានផ្សព្វផ្សាយវីដេអូខ្លីរបស់ កងកម្លាំងប៉ូលីសអ៊ីស្រាអែល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រួសារ និងសហគមន៍ ត្រូវលើកកម្ពស់ បង្ការទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្ស និងរូបភាពអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញ ដើម្បីធានាសុវត្ថិភាព ស្របតាមគោលការណ៍ ឧត្តមប្រយោជន៍ របស់កុមារ។ តាមរយៈសារលិខិតរបស់ រាជរដ្ឋាភិបាល ក្នុងឱកាសខួបលើកទី៧២...
ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ១៩ចំនួន៧នាក់ ត្រូវបានបានអនុញ្ញាទឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយទទួលបានការព្យាបាលជាសះស្បើយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមចូលរួមអបអរសាទរជាមួយបងប្អូន អ្នកខេត្តកំពង់ស្ពឺរបស់យើង!!!ថ្ងៃនេះ( ២៤-៥-២០២១ )...
ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១៖ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានយុវជនមួយក្រុមកំពុងចូលរួម ជួយអភិវឌ្ឍសហគមន៍របស់ពួកគេ តាមរយៈការបង្កើតក្លឹបមួយ ហៅថា ក្លឹបដោះស្រាយបញ្ហាសង្គម (SISC)។ បង្កើតឡើងនៅខែតុលា ឆ្នាំ២០១៧ ក្លឹប SISC ផ្តល់ជាវេទិកាមួយ សំរាប់យុវជនមកជួបជុំគ្នា ដើម្បីពិភាក្សា និងបង្កើតគំនិតច្នៃប្រឌិត រកដំណោះស្រាយសម្រាប់សហគមន៍ ដែលពួកគេចង់រស់នៅ។...
ភ្នំពេញ៖ ក្រោយពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ដាក់ចេញវិធានការរុះរើ ស្លាកផ្សាយពាណិជ្ជកម្ម ស្រាបៀ នៅក្នុងភូមិសាស្រ្ត ខេត្តកំពង់ស្ពឺនោះ មហាជន អ្នកវិភាគ ឡៅ ម៉ុងហៃ ព្រមទាំងអ្នកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហាញនូវការគាំទ្រ យ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏កម្រមួយនេះ។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ...
ភ្នំពេញ៖ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ឧសភានេះបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងថ្មី ៥៥៦ នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៥៤០ នាក់ និងអ្នកដំណើរពីបរទេស១៦ នាក់ ចំណែកជាសះស្បើយ៦៥៨ នាក់ និងស្លាប់ ៣ នាក់ទៀត។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅកម្ពុជាមាន អ្នកឆ្លងសរុប25,761 នាក់,អ្នកជាសះស្បើយ18,359 នាក់និងអ្នកស្លាប់ 179...
ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អនុសាសន៍ ៣ចំណុច ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ ជូននាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ ម៉ាណែត...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken បានឲ្យដឹងថា វានៅតែមិនច្បាស់ថា តើទីក្រុងតេអេរ៉ង់ មានឆន្ទៈក្នុងការចាត់វិធានការ ដើម្បីវិលត្រឡប់ទៅរកការអនុលោមតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឬយ៉ាងណា។ លោក Blinken បានលើកឡើងថា“ សំណួរលេចធ្លោដែលជាសំណួរ ដែលយើងមិនទាន់មានចំលើយនៅឡើយ គឺថាតើអ៊ីរ៉ង់សុខចិត្តធ្វើអ្វី ដែលចាំបាច់ដើម្បីត្រលប់មក អនុវត្តតាមកិច្ចព្រមព្រៀងវិញឬយ៉ាងណា” ។ លោកបានលើកសំណួរដដែល...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ថា ពលរដ្ឋចំនួន០២នាក់ បានស្លាប់ និង០៨នាក់ផ្សេងទៀត បានរងរបួស នៅក្នុងអំពើបាញ់ប្រហារមួយ ដែលបានកើតឡើង កាលពីព្រឹកថ្ងៃសៅរ៍ នៅក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ។ នាយកដ្ឋាននគរបាលក្រុង Minneapolis បាននិយាយថា ក្រុមមន្ត្រីបានឆ្លើយតបទៅនឹង...
ភ្នំពេញ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ បានឲ្យដឹងថា បុគ្គលិកមន្ទីរពេទ្យខេត្តកំពង់ចាម បានបោះពាក្យសម្ដី ទៅកម្មការិនីគ្រប់ខែម្នាក់ ដែលកំពុងឈឺពោះខ្លាំង ជិតសម្រាលថា មកពីខេត្តណា ត្រូវទៅព្យាបាល ឬសម្រាលនៅខេត្តនោះវិញចុះ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ឧសភានេះ លោក ប៉ាវ ស៊ីណា...