ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចំនួន ៣៥នាក់ ក្នុងនោះមានស្រុកបាធាយ ២២នាក់ ស្រុកជើងព្រៃ ១០នាក់ (ពលករមកពីថៃ ៥នាក់) និងស្រុកកំពង់សៀម ៣នាក់ ។ សូមអានសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តនៅខាងក្រោម៖
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើសារដាស់តឿនដល់ប្រជាពលរដ្ឋ ឱ្យបន្តការប្រុងប្រយ័ត្ន បើទោះជាស្ថានភាពនៃ ការចម្លងមេរោគកូវីដ-១៩ ហាក់មានការថមថយបន្តិច តែការគំរាមកំហែង នៅមានកម្រិតខ្ពស់គួរឱ្យបារម្ភ។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់...
បរទេស៖ រដ្ឋាភិបាលថៃ កំពុងព្យាយាមគ្រប់គ្រង ការរាតត្បាត វីរុសកូរ៉ូណា ដ៏កាចសាហាវបំផុត របស់ប្រទេសថៃ ចាប់តាំងពីការរាតត្បាត ដោយកំពុងពិចារណា កាត់បន្ថយចំនួនអ្នកទោស ក្នុងពន្ធនាគារចំនួន ១៦ ភាគរយ ដើម្បីទប់ទល់ នឹងការរីករាលដាល យ៉ាងឆាប់រហ័ស នៃការឆ្លងក្នុងចំណោម អ្នកទោស និងកម្មករ នៅក្នុងកន្លែងចង្អៀត។ យោងតាមសារព័ត៌មាន Bangkok...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ០២១ថា ក្រុមសកម្មជន បាននិយាយថា ពលរដ្ឋជាង៨០០នាក់ ត្រូវបានសម្លាប់ដោយកងសន្តិសុខ របស់មីយ៉ាន់ម៉ា ចាប់តាំងពីមានរលក នៃការតវ៉ា នៅទូទាំងប្រទេស បន្ទាប់ពីយោធា បានរឹបអូសយកអំណាច នៅក្នុងអំពើរដ្ឋប្រហារមួយ នៅក្នុងខែកុម្ភៈ ។ ប្រទេសមីយ៉ាន់ម៉ា...
ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ផ្ញើសារអបអរមេដឹកនាំចិន ក្នុងឱកាសយានអាវកាស ស៊ូរ៉ុង ចុះចតភពព្រះអង្គារ ដោយជោគជ័យ ។ ក្នុងលិខិត សម្តេចតេជោ បានលើកឡើងថា តាងនាម រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា...
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា «ការប្រែតំបន់ក្រហម ទៅតំបន់លឿងទុំ ឬលឿង វាជារឿងមួយ ដែលកើតចេញពីការថយចុះ នៃការឆ្លងមេរោគកូវីដ១៩ ប៉ុន្តែបើបងប្អូនប្រហែស នាំឲ្យឆ្លងមេរោគកូវីដ១៩ឡើងវិញ គឺការប្រែពណ៌ របស់តំបន់នីមួយៗ នឹងប្រែទៅពណ៌ក្រហម លឿងទុំ និងលឿងវិញជាមិនខានឡើយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ៧នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤នាក់ និងជាពលករវិលត្រឡប់ មកពីប្រទេសថៃចំនួន៣នាក់ ។
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍នៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មនុស្សចំនួន១៩នាក់ស្លាប់ និងជាច្រើននាក់ បានរងរបួស នៅរដ្ឋមួយចំនួនស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌា ដោយរងនូវផលប៉ះពាល់ ដោយ៉ព្យុះស៊ីក្លូន Tauktae ។ ទន្ទឹមនឹងនេះដែរ យោធាជើងទឹករបស់ឥណ្ឌា កំពុងបើកប្រតិបត្តិការ រុករកដានអ្នកកំពុងបាត់ខ្លួនចំនួន៩៦នាក់ ដែលនៅលើនាវា P305 បានលិចនៅឆ្នេរសមុទ្រនៃក្រុងម៉ុមបៃ...
បរទេស៖ កងទ័ពជើងទឹកឥណ្ឌាកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ ដ៏សំខាន់មួយនៅសមុទ្រអារ៉ាប់ បន្ទាប់ពី នាវា Barge “ P៣០៥” ត្រូវបានប្រកាសជាផ្លូវការថា បានលិចនៅជិតកន្លែងបូមប្រេងនៅឆ្នេរ Bombay ដោយសារព្យុះស៊ីក្លូន Taukte ក្នុងអំឡុងពេលព្រឹកថ្ងៃអង្គារ។ មនុស្សសរុបចំនួន ២៧៣ នាក់បានស្ថិតនៅ លើនាវានោះដែលក្នុងនោះមាន ១៤៦ នាក់ត្រូវបានជួយសង្គ្រោះដោយនាវាចម្បាំង នៃកងនាវាចរឥណ្ឌា INS...
នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិតរហូតបាត់បង់ស្មារតី (បែកថ្នាំ) បានសម្រុកផ្លោះរបងចូលក្នុងមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យដែលប្រចាំការ ក្នុងមណ្ឌល រហូតដល់ កម្លាំង គ-អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារនៅទីតាំងនោះផ្ទាល់ នាំគ្នាដេញចាប់បុរសរូបនោះ...