ភ្នំពេញ ៖ តាមរយៈលោកស្រី Teo Lay Chengដែលជាឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជាលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្ត ឲ្យថៅកែជនជាតិសិង្ហបុរីបង្កើន ការវិនិយោគនៅកម្ពុជា ក្រោយចប់វិបត្តិជំងឺកូវីដ-១៩ ដើម្បីស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Teo Lay...
តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា លោក Katsunobu Kato ប្រធានខុទ្ទកាល័យ បានលើកឡើងកាលពិថ្ងៃអង្គារថា ជប៉ុន បានចាប់ផ្តើមរៀបចំ ធ្វើការចាក់វ៉ាក់សាំង ដល់មនុស្សវ័យជំទង់ ដែលមានអាយុចន្លោះពី១២ និង១៥ឆ្នាំ ប្រឆំាងនឹងជំងឺកូវីដ-១៩ ខណៈដែលចំនួនអ្នកឆ្លងងជំងឺ បានកើនឡើងក្នុងចំណោម ពលរដ្ឋវ័យក្មេង ។...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានស្នើឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចាប់ពីថ្ងៃ១៤-១៦ឧសភា ដោយសារកម្ពុជា នឹងមានភ្លៀងលាយឡំ ជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរ គ្រប់ទីកន្លែង ។ ក្រៅពីនេះក្នុងរយៈពេល៣ថ្ងៃនេះ ក៏មានខ្យល់កន្ត្រាក់ល្បឿនខ្លាំង (ខ្យល់មុខកាត់) ពី១០-២០ម៉ែត្រ ក្នុងមួយវិនាទី និងផ្ទៃសមុទ្រមានរលកមធ្យម ៕
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សហព័ន្ធបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា មានរហូតដល់លើសពី២៥០.០០០នាក់ គឺមានចំនួនដល់ទៅ២៥៤.១៩៧នាក់ និងសរុបអ្នកឆ្លងជំងឺ គិតត្រឹមថ្ងៃពុធនេះ មានចំនួន២៣លាននាក់ ។ ខណៈដែលមានអ្នកស្លាប់ច្រើន គឺ៤.២០៥នាក់ ដែលជាតួលេខខ្ពស់បំផុត ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ...
ហ្សឺណែវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក (WHO) បានលើកឡើង នៅថ្ងៃពុធនេះថា វីរុសក្លាយពូជបង្កជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ អត្តសញ្ញាណថា នៅឥណ្ឌានោះ ត្រូវបានគេរកឃើញនៅ ក្នុងប្រទេសចំនួន៤៤ និងមានវត្តមាន៥ប្រភេទ ដែលគេជឿជាក់ថា នឹងមានភាពធន់នឹងអង់ទីគ័រ ក្នុងនោះរាប់បញ្ចូលទាំងវ៉ាក់សាំងផងដែរ ។ អង្គការសុខភាពពិភពលោក...
បរទេស ៖ អគ្គនាយកមន្ទីរកែប្រែ លោក Aryut Sinthoppan បាននិយាយនៅថ្ងៃពុធថា អ្នកទោសសរុបចំនួន ២ ៨៣៥ នាក់ នៅឯពន្ធនាគារធំ ៗ ចំនួន ២ ក្នុងទីក្រុងបាងកក គឺពន្ធនាគារ Remand និងនៅវិទ្យាស្ថានកែប្រែស្ត្រី ត្រូវបានរកឃើញថា បានឆ្លងមេរោគកូវីដ-19 ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជនជាតិ នេប៉ាល់ អាយុ៦៧ឆ្នាំ ម្នាក់ បានស្លាប់នៅម៉ោង៧ និង៣៩០នាទី ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នៅមន្ទីពេទ្យបង្អែក ខេត្តបាត់ដំបង ដោយសារខ្សោយតំរងនោម ជំងឺទឹកនោមផ្អែមរ៊ាំរ៉ៃ និងមានវិជ្ជមានកូវីដ១៩។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧១នាក់ ក្នុងនោះបានព្យាបាល...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសោកស្ដាយ ចំពោះការបាត់បង់អាយុជីវិតប្រជាជនឥណ្ឌា ជាច្រើននាក់ ដោយសារឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតដ៏ខ្លាំងក្លា។ ការសម្តែងការសោកស្តាយនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ លោក ប៉ាន...
បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើការបញ្ជាក់នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ថា ទីក្រុងមូស្គូបានត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V ឲ្យដល់តួកគី។ ទីភ្នាក់ងារព័ត៌មានវិមានក្រឹមឡាំងបាននិយាយនៅថ្ងៃពុធនេះថា “ភាគី (ទាំងពីរ) បន្តកិច្ចពិភាក្សាគ្នាលើស្ថានភាពបច្ចុប្បន្ន និងលទ្ធភាពនៃសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា ហើយលោក...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការព្យាបាល អ្នកជំងឺកូវីដ១៩មានរហូតទៅដល់៩៨០នាក់ និងអ្នកឆ្លងថ្មីចំនួន៤៤៦នាក់ ព្រមទាំងអ្នកស្លាប់៦នាក់ទៀត។ សូមបញ្ជាក់ថា គិតមកដល់ថ្ងៃ១៣ ឧសភានេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ២១,១៤១នាក់ អ្នកជាសះស្បើយចំនួន ៩,៥១៩នាក់ និងអ្នកស្លាប់ចំនួន ១៤២នាក់៕