ព័ត៌មានអន្តរជាតិ

អ្នកទោស រាប់ពាន់នាក់ ក្នុងពន្ធនាគារធំៗ ចំនួន២ នៅប្រទេសថៃ ឆ្លងវីរុសកូវីដ១៩

បរទេស ៖ អគ្គនាយកមន្ទីរកែប្រែ លោក Aryut Sinthoppan បាននិយាយនៅថ្ងៃពុធថា អ្នកទោសសរុបចំនួន ២ ៨៣៥ នាក់ នៅឯពន្ធនាគារធំ ៗ ចំនួន ២ ក្នុងទីក្រុងបាងកក គឺពន្ធនាគារ Remand និងនៅវិទ្យាស្ថានកែប្រែស្ត្រី ត្រូវបានរកឃើញថា បានឆ្លងមេរោគកូវីដ-19 ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Aryut បានបង្ហាញ តួលេខនេះ បន្ទាប់ពីសកម្មជន ប្រជាធិបតេយ្យ Panusya Sithijirawattanakul បានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់នាងបន្ទាប់ពីត្រូវបានដោះលែង ឱ្យនៅក្រៅឃុំថា នាងបានឆ្លងវីរុស ក្នុងអំឡុងពេលឃុំខ្លួន។

លោកស្រី Panusya ត្រូវបានដោះលែងនៅថ្ងៃទី ៦ ខែឧសភា បន្ទាប់ពីត្រូវបានឃុំខ្លួន អស់រយៈពេល ៥៩ ថ្ងៃនៅឯស្ថាប័នកែប្រែស្ត្រី ។ លោក Aryut បាននិយាយថា ការរកឃើញករណីសកម្ម (ឆ្លងវីរុស) លើមន្រ្តីពន្ធនាគារនិងអ្នកទោស បានរកឃើញថា អ្នកទោស ១.៧៩៥ នាក់នៅឯពន្ធនាគារ Remand និង អ្នកទោស ១.០៤០ នាក់នៅវិទ្យាស្ថានកែប្រែស្ត្រី ដែលមានចំនួនសរុប ២.៨៣៥ នាក់ បានឆ្លងវីរុស Covid-19 ៕

To Top