បរទេស៖មេដឹកនាំប្រឆាំង របស់ប្រទេស វេណេស៊ុយអេឡា គឺលោក Juan Guaido នៅពេលថ្មីៗនេះ បានស្នើឲ្យមានការដក ទណ្ឌកម្មអាមេរិក សម្រាប់ជារង្វាន់លើកទឹកចិត្តដល់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដើម្បីរៀបចំការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ ជាមួយគណបក្សនានា ដែលប្រឆាំងនឹងរដ្ឋាភិបាល របស់លោក។ លោក Juan Guaido នៅក្នុងវីដេអូឃ្លីបបង្ហោះលើគណនីធ្វីតធ័ររបស់លោក បានស្នើឲ្យមានកិច្ចព្រមព្រៀងជាតិមួយ...
ភ្នំពេញ ៖ ក្រោយឃើញអ្នកប្រើប្រាស់ បណ្តាញសង្គម អ្នកសារព័ត៌មាន រួមទាំងសង្គមស៊ីវិលមួយចំនួន បញ្ចេញអារម្មណ៍ដើរតួនាទីជំនួសសមត្ថកិច្ចនិងតុលាការ ធ្វើការវិនិច្ឆ័យ កាត់សេចក្តីក្នុងសំណុំរឿងវិវាទរវាងឧកញ៉ាហេង សៀ និងពិធីការិនីរូបស្រស់ប្រចាំស្ថានីយ៍ទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតាទាំងមិនបានដឹងច្បាស់ ពីអង្គហេតុពិតប្រាកដ នៃសំណុំរឿងនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន ៤នាក់ ជាពលករមកពីប្រទេសថៃ ។ រដ្ឋបាលខេត្តបញ្ជាក់ថា ចាប់ផ្ដើមពីមានការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩ ចំនួន ៧១នាក់ ក្នុងនោះជាសះស្បើយ ២៩នាក់ និងកំពុងសម្រាកព្យាបាល ៤២នាក់៕
ភ្នំពេញ ៖ គិតត្រឹមម៉ោង ៩យប់ថ្ងៃទី១២ ឧសភានេះ រាជធានីភ្នំពេញ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនត្រឹមតែ១៦៨នាក់ ដែលជាលេខធ្លាក់ចុះ បន្ថែមទៀត គួរឲ្យកត់សម្គាល់ បន្ទាប់ពីតួលេខចុះពីជាង ៥០០នាក់ មកជាង ២០០នាក់ រយៈពេល ៤ថ្ងៃផ្ទួនៗ ។ នេះបើតាមលោក មេត មាសភក្ដី អ្នកនាំពាក្យ...
ភ្នំពេញ ៖ លោក ស៊ី នួនសារ៉ាក់ ប្រជាពលរដ្ឋរស់នៅ ភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងអាយុ៣៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពី ធ្វើដំណើរមក ពីគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាពេលថ្មីៗនេះ។...
បរទេស៖ ប្រេសិតតៃវ៉ាន់ ប្រចាំនៅសាធារណរដ្ឋឆែក លោក Ke Liang-ruey នាពេលថ្មីៗនេះ បានបង្ហាញនូវ ចំណងមិត្តភាពដ៏ជិតស្និទ្ធ រវាងតៃវ៉ាន់និងឆែក និងបានអំពាវនាវ ឲ្យសហភាពអឺរ៉ុប ធ្វើការសម្រេចចុងក្រោយ នូវកិច្ចព្រមព្រៀង វិនិយោគទ្វេភាគី ជាមួយតៃវ៉ា់ន់។ លោក Ke Liang-ruey បានចង្អុលបង្ហាញថា ប្រទេសទាំងពីរ (កោះតៃវ៉ាន់-សារធារណរដ្ឋឆែក)...
ភ្នំពេញ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ១៩ បានជាសះស្បើយចំនួន៩ នាក់ ក្នុងចំណោមអ្នកឆ្លង ១៣៥នាក់។ លោកក៏បានសំណូមពរ ដោយទទូចឲ្យពលរដ្ឋ ដែលជាសះស្បើយ បន្តធ្វើច័ត្តឡីស័ក នៅផ្ទះរបស់ខ្លួនឯង រយៈពេល១៤ថ្ងៃជាកំហិត។...
បរទេស៖ នៅពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានមានប្រសាសន៍ថា ប្រទេសតួកគី និងអារ៉ាប៊ីសាអូឌីត នឹងរក្សាធ្វើកិច្ចពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហា ខ្វែងគំនិតគ្នា ក្រោយការពិភាក្សាគ្នា អំពីចំណងមិត្តភាពទ្វេភាគី និងសកម្មភាពអ៊ីស្រាអែល នៅទីក្រុងយេរូសាឡឹម និងតំបន់ហ្គាហ្សា ជាមួយសមភាគី អារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុង Mecca។ លោក...
បរទេស៖ កោះតៃវ៉ាន់ នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោស ប្រទេសចិន ពីបទព្យាយាមកេងចំណេញ ផ្នែកនយោបាយ ក្រោយសម្ពន្ធមិត្ត ការទូតរបស់ទីក្រុងតៃប៉ិ គឺប្រទេសហុងឌូរ៉ាស បាននិយាយប្រាប់ថា ខ្លួនកំពុងតែពិចារណា បើកការិយាល័យមួយ នៅក្នុងប្រទេសចិន ដើម្បីទទួលបានថ្នាំវ៉ាក់សាំង ចាំបាច់ជាច្រើន។ ប្រធានាធិបតី នៃប្រទេសហុងឌូរ៉ាស លោក Juan Orlando...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន០៧នាក់ទៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។