ភ្នំពេញ៖រដ្ឋបាលខេត្តកោះកុង នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២នាក់ថ្មី ក្នុងនោះស្រុកស្រែអំបិល ៤នាក់ ស្រុកមណ្ឌលសីមា៨នាក់ និងមានករណីជាសះស្បើយចំនួន ១២នាក់ផងដែរ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៩នាក់ និងជាសះស្បើយចំនួន ៤៤នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៤២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២៤៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៧១នាក់...
ភ្នំពេញ៖ អាជ្ញាធរសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងអំណរអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី ដែលបានអោយតំណាង នាំយកអំណោយ ជាស្បៀងអាហារ មកចែកជូនដល់ប្រជាការពារ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩នាក់ ដែលជាពលករវិលត្រឡប់មកពី ប្រទេសថៃ និងមានករណីជាសះស្បើយ ចំនួន ៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៣១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន៥៥ករណី និងមានករណីស្លាប់ បុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥០៧នាក់ និងស្លាប់៥នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មានស្ដីពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៥នាក់ និងជាសះស្បើយចំនួន ១០នាក់ ។
បរទេស៖ យោងតាមការស្រាវជ្រាវ របស់សហរដ្ឋអាមេរិកថ្មីៗនេះ ជំងឺកូវីដ-19 អាចនាំឱ្យមានការផ្លាស់ប្តូរប្រភេទខួរក្បាល ជាទូទៅនៅក្នុងជំងឺវង្វេងវង្វាន់ ហើយក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម បានកំណត់យន្តការដែលវាអាចបណ្តាលឱ្យ ការចងចាំរបស់ខួរក្បាលចុះខ្សោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្រាវជ្រាវដែលនៅពីក្រោយការសិក្សាថ្មីនៅគ្លីនិច Cleveland ក្នុងរដ្ឋ Ohio បានបង្ហាញថា ភាពមិនច្បាស់នៃខួរក្បាលរួមទាំងជំងឺវង្វេង ត្រូវបានគេរាយការណ៍កាន់តែខ្លាំងឡើងថាជាផលវិបាកនៃវីរុស...
បរទេស៖ យោងតាមការបញ្ជាក់ របស់ក្រុមហ៊ុន Blue Origin កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថា អ្នកដេញថ្លៃម្នាក់ដែលមិនបាន បញ្ចេញអត្តសញ្ញា បានចំណាយលុយដល់ទៅ២៨លានដុល្លារ ដេញថ្លៃទិញយកកៅអី ក្នុងការធ្វើដំណើរទៅកាន់លំហ អាកាសជាមួយនឹងស្ថាបនិក ក្រុមហ៊ុន Amazon លោក Jeff Bezos។ រំលឹកដែរថា កាលពីដើមសប្តាហ៍កន្លងមក បុរសកំពូលសេដ្ឋីរូបនេះ បានប្រកាសថាលោកព្រមទាំងប្អូនប្រុស...
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឱ្យមានការរុះរើ ឬចល័តចេញជាបន្ទាន់នូវបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល០១សប្ដាហ៍។ សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ផងដែរថា បើសិនផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ។ ក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ក្នុងយុត្តិកម្មនៃចំណាត់ការរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក...