សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺកំពុងត្រូវបានព្យាបាល នៅក្នុងករណីមានឈាមកក មិនធម្មតា បន្ទាប់ពីទទួលថ្នាំបង្ការជំងឺកូវីដ-១៩ AstraZeneca ហើយបានស្លាប់ កាលពីថ្ងៃពុធម្សិលមិញ ។ ទីភ្នាក់ងារត្រួតពិនិត្យ និងការពារជំងឺកូរ៉េ (KDCA) បានប្រាប់អ្នកយកព័ត៌មានថា អ្នកជំងឺដែលត្រូវបានគេអះអាងថា ជាករណីឈាមកកទី ២ របស់ប្រទេសនេះ ក្នុងចំនោមអ្នកទទួលថ្នាំបង្ការ AstraZeneca បានស្លាប់នៅម៉ោងប្រហែល...
សេអ៊ូល ៖ ធនាគារកូរ៉េបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀង បន្តកិច្ចព្រមព្រៀងដោះដូរ រូបិយប័ណ្ណចំនួន ៦០ ពាន់លានដុល្លារ របស់ខ្លួនក្នុងរយៈពេល ៣ ខែទៀត រហូតដល់ថ្ងៃទី៣១ ខែធ្នូ ដែលត្រូវបាន ចុះហត្ថលេខា ដើម្បីជួយបន្ធូរបន្ថយ ភាពមិនច្បាស់លាស់ នៃទីផ្សារ ដែលបណ្តាលមក ពីជំងឺរាតត្បាតកូវីដ-១៩...
ម៉ូស្គូ ៖ យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ Tu-160 របស់រុស្ស៊ី ២គ្រឿងបានហោះលើដែនទឹក អព្យាក្រឹត នៃសមុទ្របាល់ទិក កាលពីថ្ងៃអង្គារភ្លាមៗ បន្ទាប់ពីអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានបញ្ចប់កិច្ចប្រជុំកំពូល មួយនៅទីក្រុងប្រ៊ុចសែល ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ការហោះហើរ របស់របស់យន្ដហោះទម្លាក់គ្រាប់បែក យុទ្ធសាស្រ្តទាំង ២គ្រឿងខាងលើនេះ...
ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកោះកុងបានសហការជាមួយស្នាក់ការសន្តិសុខចាំយាម កាលពីរសៀលថ្ងៃទី១៦ មិថុនា នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឃាត់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីចែកចាយ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)។ ប្រតិបត្តិការបង្ក្រាបនោះដឹកនាំដោយ លោកវរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះ និងមានការសម្របសម្រួលពីលោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦០នាក់ ក្នុងនោះស្រុកបាធាយ ៥នាក់, ស្រុកស្រីសន្ធរ ៦នាក់, ស្រុកស្ទឹងត្រង់ ១នាក់, ស្រុកព្រៃឈរ ១១នាក់, ស្រុកជើងព្រៃ ៣៣នាក់, ស្រុកចំការលើ ១នាក់, ក្រុងកំពង់ចាម ២នាក់,...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៧នាក់ និងមានករណីជាសះស្បើយចំនួន ៦៣នាក់។
ភ្នំពេញ ៖ គិតត្រឹមខែឧសភា ឆ្នាំ២០២១ អ្នកជំនាញ រកឃើញកន្ធាយ ក្បាលកង្កែប ចំនួន៦៦សំបុក និងមានពង ចំនួន២,៤៩៨ ដើម្បីយកមកការពារ ក្រោយពីមានប្រជាពលរដ្ឋមួយចំនួន ប្រមូលពង របស់វាយកទៅបរិភោគ ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ USAID នាពេលថ្មីៗនេះ បានឲ្យដឹងថា កន្ធាយក្បាលកង្កែប គឺជាប្រភេទសត្វ ដែលរងគ្រោះថ្នាក់ជិតផុតពូជជាសកល។...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់ និងស្បៀង ពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការនូវទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋរងការប៉ះពាល់ ដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ភ្នំពេញមានប្រជាពលរដ្ឋក្រីក្រ ប៉ះពាល់ដោយជំងឺកូវីដ-១៩ ប្រមាណ១០ម៉ឺនគ្រួសារដែលទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈកម្ពុជាបាននិងកំពុងប្រឈមការរីករាលដាលជំងឺនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋក្រីក្រទទួលបានថវិកាជំនួយគាំពារសង្គម...
បាងកក៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូឆា បានដាក់គោលដៅបើកប្រទេសនេះឱ្យបានពេញលេញដល់ភ្ញៀវទេសចរបរទេសក្នុងរយៈពេល ១២០ ថ្ងៃ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច ទោះបីមានការព្រួយបារម្ភអំពីហានិភ័យនៃការឆ្លងវីរុសថ្មីក៏ដោយ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍លោកប្រាយុទ្ធ បានលើកឡើងថា ប្រទេសនេះនឹងចាប់ផ្តើមទទួលភ្ញៀវទេសចរបរទេស ដែលបានទទួលការចាក់វ៉ាក់សាំងយ៉ាងពេញលេញ ដោយចាប់ផ្តើមពីកោះភូកេតខាងត្បូង នៅដើមខែកក្កដា ហើយបន្ទាប់មកដោយការបើកដំណើរការពេញពាក់កណ្តាលខែតុលា។ លោកបន្តថានេះជាការកាត់បន្ថយទុក្ខវេទនាយ៉ាងខ្លាំងរបស់ប្រជាជនថៃ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដែលបានបាត់បង់សមត្ថភាពក្នុងការរកប្រាក់ចំណូល។ លោកបានលើកឡើងថា“ ខ្ញុំដឹងថាការសម្រេចចិត្តនេះកើតឡើងដោយមានហានិភ័យខ្លះពីព្រោះនៅពេលយើងបើកប្រទេស វានឹងមានការកើនឡើងនៃការឆ្លងមេរោគ ទោះបីវាជាការប្រុងប្រយ័ត្នរបស់យើងយ៉ាងណាក៏ដោយ”។...
ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងរើបឡើងវិញបន្តិចម្តងៗហើយ ជាមួយការព្យាករណ៍ទុកថា នឹងទទួលបានកំណើន ជិត៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់ ៣,១ភាគរយក្នុងឆ្នាំ២០២០ ។ តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា យ៉ាងណាក្តីការរើបឡើងវិញនេះ...