ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ព្រះសីហនុ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដោយបានចូលរួម សហការយ៉ាងល្អ លើការឧបត្ថម្ភផ្តល់ការដឹកជញ្ជូន ក្រុមការងារកងទ័ព នៃអង្គភាពតំបន់ប្រតិបត្តិការ សឹករងព្រះសីហនុ ដឹកនាំដោយ...
ហ្សឺណែវ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធបានឯកភាពគ្នាបើកកិច្ចពិភាក្សា “ស្ថេរភាព” មួយ ដែលមេដឹកនាំទាំងពីរលើកឡើងថា នឹងនាំទៅដល់ការគ្រប់គ្រងអាវុធនាពេលអនាគត ប៉ុន្តែនៅតែផ្ទុយពីជំហរលើបញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងទៀត។ មេដឹកនាំទាំងពីរបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវថា សហរដ្ឋអាមេរិក និងរុស្ស៊ី នឹងចាប់ផ្តើមរួមគ្នានូវកិច្ចពិភាក្សាស្ថេរភាពយុទ្ធសាស្ត្រទ្វេភាគីនាពេលអនាគត។ តាមរយៈការសន្ទនានេះ យើងស្វែងរកមូលដ្ឋានគ្រឹះ សម្រាប់ការគ្រប់គ្រងអាវុធ...
ហ្សឺណែវ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃពុធបានសម្តែងការសោកស្តាយ ចំពោះសហរដ្ឋអាមេរិក ស្តីពីការគ្រប់គ្រងអាវុធសិទ្ធិមនុស្ស ការវាយប្រហារតាមអ៊ីធឺណិតក្នុងចំណោមបញ្ហាផ្សេងទៀត បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនាជាមួយសមភាគីអាមេរិកលោកចូ បៃដិន។ លោកពូទីន បានឲ្យដឹងនៅក្នុងសន្និសីទកាសែតទោលរបស់លោកថា “សម្រាប់ការវាយតម្លៃជាទូទៅខ្ញុំជឿជាក់ថា គ្មានការប្រទូសរ៉ាយទាល់តែសោះ” ។ លោកបានបន្ថែមថាកិច្ចប្រជុំលើកទី១ ចាប់តាំងពីលោក ចូ បៃដិន ចូលកាន់តំណែងនៅខែមករា គឺ “បើកចំហ”...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បញ្ជាក់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា កម្ពុជាបានរកឃើញ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថ្មី បន្ថែមចំនួន១២នាក់ និងឆ្លងថ្មីចំនួន៦២៥នាក់ ខណៈព្យាបាលជាសះស្បើយ ចំនួន៧០៥នាក់ ។ ក្រសួងគូសបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មានករណីឆ្លងសហគមន៍៥៩១នាក់ និងអ្នកដំណើរពីបរទេស៣៤នាក់។ ក្រសួងបានលើកឡើងថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១...
ការរីករាលដាល នៃជំងឺកូវីដ ១៩ បានផ្លាស់ប្តូរទំលាប់រស់នៅ ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរជាច្រើន ដោយរាប់ទាំងការធ្វើការ ការបរិភោគ ជាពិសេសទំលាប់ ក្នុងការទិញម្ហូបអាហារ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនកម្ពុជា ហាក់មានកត្តាអំណោយផលច្រើន ក្នុងពេលដំណាលគ្នា។ ដោយមានការវិត្តន៍ នូវបច្ចេកវិទ្យាថ្មីៗរួមទាំង ការទូទាត់ ការធ្វើដំណើរ និង ការដឹកជញ្ជូនផ្សេងៗ។ ក្នុងនោះគេសង្កេតឃើញថា ការដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេស...
យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ ឱ្យមានការគោរព ពេញលេញ នៃបទឈប់បាញ់គ្នា ដែលបានឯកភាព រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដឹកនាំ ដោយចលនា តស៊ូអ៊ីស្លាម (ហាម៉ាស) នៅថ្ងៃទី ២០ ខែឧសភា។ ឆ្លើយតបទៅ នឹងសំណួរអំពីប្រតិកម្ម របស់អគ្គលេខាធិការ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧៦ ខែមិថុនា ឆ្នាំ២០២១ថា មន្ត្រីមួយរូបបានឲ្យដឹងកាលពីថ្ងៃពុធថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ បង្កជារលកយក្សស៊ូណាមិ ទ្រង់ទ្រាយតូច ដែលបង្កឲ្យមានការខូចខាតផ្ទះជាច្រើនខ្នង និងបង្ខំឲ្យពលរដ្ឋជាច្រើននាក់ជម្លៀសខ្លួនចេញពីផ្ទះសម្បែង នៅកោះ Seram ខេត្ត Maluku នៅក្នុងប្រទេសឥណ្ឌូស៊ី ។ ខ្សែវីដេអូមួយបានបញ្ជូនមកដល់ទីភ្នាក់ងារស៊ិនហួ បានបង្ហាញថា ទឹកសមុទ្រមានកម្ពស់មិនតិចជាង១ម៉ែត្រនោះទេ ដែលបានហូរចូលតំបន់ឆ្នេរសមុទ្រ នៅក្នុងស្រុក...
ភ្នំពេញ ៖ គណបក្សថ្មីមួយទៀតរៀបចំនឹងចេញពន្លឺជាបណ្តើរៗហើយ ក្រោយពីក្រសួងមហាផ្ទៃបានតំណាងបំពេញបែបបទឲ្យត្រឹមត្រូវតាមលក្ខន្តិកៈ។ គណបក្សនយោបាយថ្មីនេះ មានឈ្មោះថា “គណបក្សបេះដូងជាតិកម្ពុជា” ដែលកើតចេញមកពីសមាសភាពរបស់អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិដែលស្និតនឹងលោក សម រង្ស៊ី ។ សមាសភាពថ្មីបក្សនេះត្រូវបានប្រភពមិនបញ្ចេញឈ្មោះបង្ហើបថា មាន លោក ថាច់ សេដ្ឋាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិដែលបានសុំសិទ្ធិធ្វើនយោបាយកាលពីចុងឆ្នាំ២០២០ជាអ្នកផ្តួចផ្តើម លោក សៀម ភ្លុក ជាតំណាងស្ថាបនិកគណបក្សបេះដូងជាតិកម្ពុជា និងកញ្ញាស៊ីន...
ហ្សឺណែវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្លែងថា ប្រទេសចិន កំពុងព្យាយាមធ្វើគម្រោងខ្លួនឯង ក្នុងនាមជាប្រទេសមានការទទួលខុសត្រូវ ទាក់ទងនឹងជំងឺកូវីដ-១៩ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថា ទីក្រុងប៉េកាំងពិត ជាកំពុងព្យាយាមស្វែង...
ភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា អាមេរិកបានសម្រេចផ្ដាច់ជំនួយពីកម្ពុជាដោយសារការកាប់ឈើខុសច្បាប់នៅតែបន្តមានក្នុងនិងជុំវិញដែនជម្រកសត្វព្រៃ នៅព្រៃឡង់ ហើយអាជ្ញាធរមិនបានកាត់ទោសសមល្មមចំពោះបទល្មើសសត្វព្រៃ ។ ទោះបីផ្តាច់ជំនួយលើផ្នែកនេះ តែអាមេរិកនៅតែអះអាងថា នឹងបន្តជួយលើផ្នែកផ្សេងទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាមួយផ្នែកឯកជន ។ យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាជនអាមេរិក និងកម្ពុជាមានបំណងដូចគ្នាក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃនៅលើផែនដី ដើម្បីធ្វើឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃ...