ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងថា ទោះបីជាស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តីក៏ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាមនៅតែបន្តកើនឡើងខ្ពស់ នៅដើមឆ្នាំ២០២១ ។ នេះជាការថ្លែងរបស់សម្តេច ហេង សំរិន ក្នុងពេលអនុញ្ញាតឲ្យ លោក វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់ ទៅលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា របស់អង្គការ សហប្រជាជាតិ (UN) ថា លទ្ធិប្រជាធិបតេយ្យ មិនមែនជាការរត់ប្រណាំង ចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយ ឆ្ងាយមួយ...
កូឡាឡាំពួរ ៖ ប្រភពព័ត៌មានពីក្រសួង សុខាភិបាលបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបាន រាយការណ៍អំពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦,៩៨៨ បន្ថែមទៀត ដែលនាំមកនូវចំនួនសរុបកើនឡើងដល់ ៧៥៨,៩៦៧ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ អគ្គនាយករងក្រសួង សុខាភិបាល Noor Hisham Abdullah បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបានដើរដល់បន្ទាត់ក្រហមហើយ ក្រោយពីកន្លែងសង្គ្រោះបន្ទាន់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ពេញសឹងគ្រប់កន្លែង ជាពិសេសនោះ អ្នកឆ្លងកើនឡើងជារៀងរាល់ថ្ងៃ ផងដែរ។ ក្នុងពិធីប្រគល់ថវិកា៣លានរៀល សម្ភារៈមួយចំនួនទៀត ជូនលោកយាយ អាយុ១០១ឆ្នាំ ដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំកូវីដ-១៩ នាថ្ងៃទី២...
បរទេស ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវ ឱ្យមានការត្រួតពិនិត្យឱ្យបានកាន់ តែប្រសើរអំពីការប្រកួត បាល់ទាត់អឺរ៉ូ ២០២០ នៅពេលករណីឆ្លងជំងឺកូវីដ១៩ កើនឡើងជាថ្មីម្តងទៀតនៅទ្វីបអឺរ៉ុប ដែលបង្កឡើងដោយវីរុស បំលែងខ្លួនថ្មី ។ យោងតាមសារព័ត៌មាន Yahoo Mail ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីឆ្លងរាប់រយត្រូវបានគេរកឃើញ...
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភលើរបាយការណ៍មួយដែលថា ប្រទេសចិន កំពុងសាងសង់ស៊ីឡូថ្មីជាង ១០០កន្លែង សម្រាប់បាញ់មីស៊ីល ផ្លោងអន្តរទ្វីប ICBM នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន AFP។ កាសែត Washington Post ដែលដកស្រង់ការសិក្សាស្រាវជ្រាវ លើរូបភាពផ្កាយរណបពាណិជ្ជកម្ម ដោយក្រុមដែលមានមូលដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ា បានរាយការណ៍...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឲ្យដឹងថា មានអ្នកជំងឺកូវីដ១៩ម្នាក់ ធ្វើការនៅក្រុមហ៊ុន CATS តែងតែទៅទិញម្ហូប នៅផ្សារពោធិ៍ចិនតុងរៀងរាល់ថ្ងៃ ដូច្នេះអ្នកលក់ដូរ និងអ្នកដើរផ្សារទាំងឡាយ ត្រូវធ្វើតេស្តរកជំងឺនេះ ៕
ឡុងដ៌ ៖ យោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២៧ ៩៨៩ករណី ផ្សេងទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីចុងខែមករា។ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសអង់គ្លេស មានចំនួន សរុបកើនឡើង ដល់...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងនៅក្នុងវេទិកាលើកទី ៨ ស្តីពីតំបន់រុស្ស៊ី និងបេឡារុស្សឲ្យដឹងថា ប្រទេសរុស្ស៊ី បន្ដជួយគាំទ្រប្រទេសបេឡារុស្ស ខណៈប្រទេសកំពុងរងសម្ពាធ ពីលោកខាងលិច នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមវិមានក្រឹមឡាំង លោកប្រធានាធិបតីបានលើកឡើងថា “ខ្ញុំសូមបញ្ជាក់ថា បេឡារុស្សមិនមែនគ្រាន់តែ ជាប្រទេសជិតខាងដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់យើង។ ទំនាក់ទំនងរបស់យើង ផ្អែកលើគោលការណ៍គោរពគ្នាទៅវិញទៅមក...