បរទេស៖ រដ្ឋាភិបាលនឹវៀតណាម នឹងផ្តល់ថវិកា ៧,៦៥ ពាន់ពាន់លានដុង (៣៣២,៣ លានដុល្លារ) ដល់ក្រសួងសុខាភិបាលក្នុងការទិញវ៉ាក់សាំងបង្ការវីរុសកូវីដ១៩ AstraZeneca និង Pfizer Covid-19 ចំនួន ៦១ លានដូស ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១...
បរទេស៖ កងនាវាសមុទ្រខ្មៅ របស់ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នាវាចម្បាំងរុស្ស៊ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅសមុទ្រខ្មៅ ស្របពេលដែល ប្រទេសអ៊ុយក្រែន និងប្រទេសសមាជិក អង្គការណាតូ បានប្រារព្ធធ្វើសមយុទ្ធយោធា នៅសមុទ្រខ្មៅ នោះដែរ។ សមយុទ្ធ Sea Breeze ដែលដឹកនាំដោយ អ៊ុយក្រែននិងសហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ក្រោយមានភាពតានតឹងកើនឡើង រវាងអង្គការណាតូនិងទីក្រុងមូស្គូ...
បរទេស៖សហរដ្ឋអាមេរិកនិងតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បានបន្តជាថ្មីនូវកិច្ចពិភាក្សាជំនួញ សម្រាប់ជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំ ស្របពេលដែលភាគីទាំងពីរសហការគ្នាកាន់តែជិតស្និទ្ធ បើទោះជាមានការព្រមានថ្មីៗនេះ ពីប្រទេសចិន មិនឲ្យមានការជ្រៀតជ្រែក ក៏ដោយ។ ការិយាល័យតំណាង ជំនួញសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធ សប្ដាហ៍នេះថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពី សិទ្ធិការងារនិងកម្មសិទ្ធិបញ្ញា និងបានព្រមព្រៀងគ្នា ប្រារព្ធធ្វើកិច្ចពិភាក្សា ជាប្រក្រតីថែមទៀត នៅក្នុងអំឡុងកិច្ចប្រជុំ ក្រុមប្រឹក្សាកិច្ចព្រមព្រៀង ទម្រង់ការងារជំនួញ...
ហុងកុង៖ ទីក្រុងហុងកុង នៅថ្ងៃព្រហស្បតិ៍នេះ បានប្រារព្ធខួបលើកទី ២៤ នៃការប្រគល់របស់ខ្លួន ពីអង់គ្លេសទៅចិន ចំពេលមានវត្តមានរបស់ប៉ូលីសយ៉ាងខ្លាំងដើម្បីរារាំងក្រុមអ្នកតវ៉ា ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ពីការប្រមូលផ្តុំទោះបីជា មានការហាមឃាត់លើសកម្មភាពបែបនេះក៏ដោយ។ ប៉ូលីសបានបិទផ្នែកខ្លះនៃឧទ្យាន Victoria នៅពេលថ្ងៃត្រង់ ដោយលើកឡើងពីពាក្យចចាមអារាម ស្តីពីការជួបជុំដែលគ្មានការអនុញ្ញាត ដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា មានមន្រ្តីចំនួន ១ ម៉ឺននាក់ត្រូវបានគេដាក់ពង្រាយពាសពេញទីក្រុង គឺច្រើនជាងចំនួនទ្វេដងនៃឆ្នាំមុន...