ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤២នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៦៩នាក់ និងករណីស្លាប់ ២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៦៦២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១៩០នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយ អ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើបទបង្ហាញ ស្ដីពី លទ្ធផល នៃការសិក្សាគណនា លើការព្យាករបន្ទុកចំណាយផ្នែកប្រាក់សោធនសម្រាប់មន្រី្តរាជការស៊ីវិល ឆ្លើយតបទៅ និងសំណូមពរចាំបាច់ ពីអគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានស្នើឡើង នាពេលថ្មីៗកន្លងមកនេះ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។ នៅក្នុងសាលប្រជុំ ប.ស.ស. ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម បានធ្វើបទបង្ហាញទាក់ទងទៅតាមគោលការណ៍ នៃច្បាប់របបសន្តិសុខសង្គម ដោយបានធ្វើ ការសិក្សាគណនា លើការព្យាករបន្ទុកចំណាយ ផ្នែកប្រាក់សោធន សម្រាប់មន្ត្រីរាជការស៊ីវិល ដែលប្រព្រឹត្តទៅ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ គាំពារសង្គម លើកទី៦ កាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០២១ កន្លងមកនេះ។ សូមបញ្ជាក់ថា ការធ្វើបទបង្ហាញនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិ គាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រមទាំងថ្នាក់ដឹកនាំបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
ភ្នំពេញ៖ អាហារដ្ឋាន អូរឬស្សី សាខាថ្មី ផ្សារចាស់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើការបរិចាគឧសថ និងបរិក្ខាប្រើប្រាស់ ដល់បងប្អូនអ្នករត់ស៊ីក្លូ នៃសមាគមន៍ស៊ីក្លូចំនួន ៥០នាក់ ។ ក្នុងអំឡុងពេលនៃការរីករាលដាល ជំងឺរាតត្បាតកូវីដ១៩ អាហារដ្ឋាន អូរឬស្សី សាខាថ្មី ផ្សារចាស់ ដែលទើបនឹងបើកដំណើរការ កាលពីពេលថ្មីៗនេះ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សំណល់ថ្មពិល មានសារធាតុកម្រិតពុលខ្លាំង ដូចជា បារត កាត់ម៉្ញូម នីកែល និងសំណ ដោយបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពរបស់មនុស្ស ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «សំណល់ថ្មពិល ត្រូវ...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ ម៉ាឡេស៊ី បាននិយាយថា មជ្ឈមណ្ឌលចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩មួយកន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានបញ្ជាឲ្យ បិទសម្រាប់ការធ្វើអនាម័យនៅថ្ងៃអង្គារនេះ ក្រោយអ្នកស្ម័គ្រចិត្ត និងបុគ្គលិកជាង២០០នាក់នៅទីនោះ តេស្តវិជ្ជមានជម្ងឺកូវីដ១៩ កាលពីចុងសប្ដាហ៍ ។ តាមសេចក្តីរាយករណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១...
តូក្យូ ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសចិន គោរពសេចក្តីសម្រេច របស់សាលាក្តីអន្តរជាតិ ដែលបដិសេធការ ទាមទារពង្រីក របស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលបានកត់សម្គាល់ រយៈពេល ៥ ឆ្នាំចាប់តាំងពីសេចក្តី សម្រេចដ៏សំខាន់នេះ។ រដ្ឋមន្រ្តីការបរទេសជប៉ុន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃច័ន្ទថា ការខកខានរបស់ប្រទេសចិន ក្នុងការមិនអនុវត្ត...
បរទេស ៖ ក្រោយមានការលើកឡើង ពីសម្ពន្ធមិត្តអាមេរិក ដូចជាប្រទេសកូរ៉េខាងត្បូង ជាដើមថា ជំនួយថ្នាំវ៉ាក់សាំង ឬក៏ជំនួយដទៃទៀត អាចលើកកម្ពស់ សហប្រតិបត្តិការនោះ អ្នកស្រាវជ្រាវកូរ៉េខាងជើង មួយរូបបាននិយាយថា ជំនួយមនុស្សធម៌អាមេរិក គឺជាគម្រោងការណ៍ នយោបាយដ៏គួរឲ្យខ្លាច ដើម្បីដាក់សម្ពាធ លើប្រទេសដទៃទៀត ។ លោក Kang Hyon Chol...
លុយទាំងម៉ឺនៗ ពិតជាមិនងាយស្រួលរកទេ ប៉ុន្តែជាមួយ សែលកាត គ្មានអ្វីលំបាកឡើយពិតជាងាយស្រួលណាស់! គ្រាន់តែចូលរួមលេងក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ» ពី សែលកាត។ សែលកាត ចូលរួមអបអរសាទរ អ្នកភ្នំពេញម្នាក់ទៀតហើយ ដែលបានឈ្នះរង្វាន់លុយសុទ្ធ រហូតដល់ទៅ $90,000 ដែលមានឈ្មោះថាលោក ឆេង ស៊ុនហេង បានឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះកាលពីថ្ងៃទី30 ខែឧសភា ឆ្នាំ2021។ លោក ស៊ុនហេង...