ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ចំនួន ២៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥០នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២៧៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧៦៧នាក់ និងកំពុងសម្រាកព្យាបាល ៤៨៩នាក់ ស្លាប់២០នាក់៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចកែប្រែគម្លាតពេលវេលា នៃការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម រវាងដូសទី១ និងដូសទី២ ត្រូវមានរយៈពេល ២១ថ្ងៃ។ នេះបើយោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។ សូមរំលឹកថា នាពេលកន្លងមក គម្លាតនៃការចាក់វ៉ាក់សាំងរវាង ដូសទី១ និងដូសទី២ នៃវ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសច្រានចោលទាំងស្រុង នូវអត្ថបទព័ត៌មានចែកចាយតាមបណ្តាញទំនាក់ ទំនងសង្គម ដែលបាន ចុះផ្សាយអត្ថបទលើកឡើងពីប្រទេសសឹង្ហបូរី បានក្លាយជា ប្រទេសដំបូងគេនៅលើពិភពលោក ដែលធ្វើកោសល្យវិច័យ លើសាកសពដែលមានជំងឺ កូវីដ-១៩ រកឃើញថាកូវីដ-១៩ មិនមែនជាវីរុសទេ ប៉ុន្តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឲ្យស្លាប់មនុស្ស។ ក្រសួង បន្ដថា ព្រមទាំងអាចបណ្តាលឲ្យឈាមរបស់មនុស្សមានការកកឈាម...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា នាវាដឹកអ្នកដំណើរចំនួន១គ្រឿង មានពលរដ្ឋចំនួន ១០៩នាក់ នៅលើនោះបានឆាបឆេះ នៅលើដែនទឹកភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃចន្ទ ប៉ុន្តែអ្នកដំណើរទាំងអស់ និងក្រុមសហសេវឹកត្រូវបាន ជួយសង្គ្រោះប្រកបដោយសុវត្ថិភាព ។ លោក Aswind Abu Nawar ប្រធានអង្គភាពសង្គ្រោះបន្ទាន់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំខេត្ត Kepulauan...
ភ្នំពេញ៖ រដ្ឋបាលស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេច បិទជាបណ្តោះអាសន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាស្រុកសាមគ្គីមានជ័យ ឃុំស្វាយជុក ស្ថិតក្នុងភូមិសាស្រ្តភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៣នេះ រហូតដល់មានការសម្រេចជាថ្មី។
បរទេស៖ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនប្រឆាំងដាច់ខាតចំពោះសហរដ្ឋអាមេរិក ដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយនេះជាការឆ្លើយតបមួយចំពោះសេចក្តីរាយការណ៍ដែលថា ទីក្រុងវ៉ាស៊ីនតោននឹងព្រមានក្រុមហ៊ុនអាមេរិក អំពីហានិភ័យនៃការធ្វើប្រតិបត្តិការនៅហុងកុង។មន្ត្រីនំាពាក្យក្រសួងការបរទេសចិន លោក Zhao Lijian តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និសីទកាសែតមួយថា ច្បាប់មូលដ្ឋាននិងច្បាប់ពាក់ព័ន្ធនានារបស់ហុងកុង ជាក់ស្តែង ការពារផលប្រយោជន៍របស់អ្នកវិនិយោគ បរទេសយ៉ាងពិតប្រាកដ។ ទីភ្នាក់ងារសារព័ត៌មាន The Financial Times បានរាយការណ៍នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិក...
បរទេស៖សហរដ្ឋអាមេរិក នឹងមិនដាក់កាលកំណត់ លើកិច្ចពិភាក្សាគ្នាជុំទី៧ ជាមួយអ៊ីរ៉ង់ ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ប៉ុន្តែមានតែអ៊ីរ៉ង់ប៉ុណ្ណោះ អាចកំណត់ពីពេលវេលា ដែលកិច្ចពិភាក្សាគ្នានឹងបន្ត នេះបើតាមសម្តីមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក Ned Price តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា មានតែអ៊ីរ៉ង់ប៉ុណ្ណោះអាចនិយាយប្រាប់ពីពេលវេលានៃការបន្តកិច្ចពិភាក្សា ដែលបានចាប់ផ្តើម ក្នុងកិច្ចប្រឹងប្រែងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥...
ភ្នំពេញ ៖ លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានឧត្តម មន្ត្រីដឹកជញ្ជូនកម្ពុជា (STOM) នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានធ្វើជាសហប្រធានជាមួយសមភាគីជប៉ុន ដឹកនាំសន្និសីទឧត្តមមន្រ្តីដឹក ជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ (19th ASEAN-Japan Senior Transport Officials Meeting...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់ថ្មី និងមានករណីជាសះស្បើយ ៣២៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២ ៤២៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន១ ៥៧២នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន និងបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨៤នាក់ថ្មី និងមានករណី អ្នកជាសះស្បើយចំនួន ៨៩នាក់ ផងដែរ។