ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា មានពលករខ្មែរ មកពីប្រទេសថៃម្នាក់ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក មុនពេលចេញលទ្ធផល វិជ្ជមានជំងឺកូវីដ១៩ ។ ជាមួយគ្នានោះ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានជួប ឬមានទំនាក់ទំនងជាមួយ ឈ្មោះ ធឿន ប៊ុនពេជ្រ ភេទ ប្រុស អាយុ...
ភ្នំពេញ ៖ ជប៉ុនទេ ក្នុងចំណោម៤ ដែលលេចធ្លោ ជាងគេប្រឆាំងចិន ព្រោះជប៉ុន គិតខុសមើលស្រាលចិន ដោយមិននឹកស្មានថា ចិនលេចធ្លោខ្លាំង ដល់កំរិតនេះសោះ ។ នេះជាការលើកឡើង របស់លោក សយ សុភាព ប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិននាថ្ងៃ១៩ កក្កដា ។ លោកបន្តថា ជប៉ុនឈ្លានពានចិន...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា រហូតមក ដល់ពេលបច្ចុប្បន្ននេះ ក្រសួងពុំដែលផ្ដល់សិទ្ធិផ្ដាច់មុខ ដល់ក្រុមហ៊ុន នាំចូលជ្រូករស់ពីប្រទេសថៃ ឡើយ។ ថ្មីៗនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជា ក្រសួងកសិកម្ម បានពិនិត្យឃើញ ថា មានសារព័ត៌មានមួយចំនួន បានចុះផ្សាយអត្ថបទខុស ពីការពិត...
បរទេស ៖ សារព័ត៌មានក្នុងស្រុក របស់កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានចេញផ្សាយ និងអំពាវនាវ ឲ្យពលរដ្ឋក្មេង របស់ខ្លួនទាំងអស់គួរតែបញ្ឈប់ការប្រើប្រាស់ គ្រាមភាសា ដែលខ្ចីមកពីភាសា របស់កូរ៉េខាងត្បូង ។ នៅក្នុងការចេញផ្សាយ ដោយសារព័ត៌មាន ក្នុងស្រុករបស់កូរ៉េខាងជើង ដដែលនោះក៏បានធ្វើការ ព្រមានសាជាថ្មី ម្តងទៀតដែរអំពីការព្យាយាមចម្លង យកម៉ូតសម្លៀក បំពាក់ម៉ូតតុបតែងខ្លួន ព្រមទាំងម៉ូតសក់និង...
អាជ្ញាធរខេត្តភូកេត ប្រទេសថៃបារម្ភថា ស្ទើរតែពាក់កណ្តាលនៃ ទេសចរបរទេសដែល បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ត្រូវបានគេរកឃើញ នៅពេលមកដល់អាកាសយានដ្ឋាន ប៉ុន្តែពួកគេបានធ្វើតេស្តិ៍អវិជ្ជមាន មុនពេលទទួលបានវិញ្ញាបនប័ត្រចូល ដែលអនុញ្ញាតឱ្យពួកគេឡើង ជិះជើងហោះហើររបស់ពួកគេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរខេត្តភូកេត...
សាន់ហ្រ្វាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយថា មនុស្សម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំពើបាញ់ប្រហារមួយ កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងក្រុង Walnut Creek ស្ថិតនៅរដ្ឋ Northern California នៃសហរដ្ឋអាមេរិក ។ ប៉ូលិសបានលើកឡើង នៅក្នុងបណ្តាញសង្គម Facebook ថា...
លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ប្រភពផ្លូវការមួយចេញដោយ ANA ដែលជាក្រុមហ៊ុនគ្រប់គ្រង ព្រលានយន្តហោះព័រទុយហ្គាល់ បានឲ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុន Groundforce បាន ធ្វើកូដកម្មបង្កឲ្យមានការលុបចោល ជើងហោះហើរចំនួន៣២៧ កាលពីថ្ងៃអាទិត្យ ។ ក្នុងចំណោមអ្នកមកដល់៥១១ជើង និងការចាកចេញដែលបានគ្រោង កាលពីថ្ងៃអាទិត្យចំនួន៣៣០១ ត្រូវបានលុបចោលនៅឯព្រលានយន្តហោះ Lisbon...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កូនព្យុះថ្មីទី៧ ឈ្មោះ សេមប៉ាកា «CEMPAKA» ដែលកើតមាន នៅភាគខាងលើសមុទ្រចិនខាងត្បូង នឹងធ្វើដំណើរឆ្ពោះ ចូលទៅភាគខាងត្បូង ប្រទេសចិន បណ្តាលឲ្យកម្ពុជា មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំខ្យល់កន្រ្តាក់ ក្នុងកម្រិតខ្លាំង ចាប់ពីថ្ងៃទី ១៩-២២ ខែកក្កដា...
ហ្សាកាតា ៖ ក្រសួងសុខាភិបាល ឥណ្ឌូនេស៊ី បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី បានកើនឡើងចំនួន ៤៤,៧២១ ករណី ក្នុងរយៈពេលមួយថ្ងៃ ហើយចំនួន សរុបកើនឡើងដល់ ២,៨៧៧,៤៧៦ករណី និងចំនួនអ្នកស្លាប់ បានកើនឡើងចំនួន ១,០៩៣ នាក់ សរុបកើនឡើងដល់ ៧៣,៥៨២ នាក់...
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃច័ន្ទថា ប្រទេសនេះមានកំណត់ត្រាឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ១១ ៧៨៤ នាក់ និងអ្នកស្លាប់ចំនួន ៨១ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ករណីឆ្លងថ្មីដែលត្រូវបានរកឃើញនោះ គឺ ១១.៦៨៤ នាក់ រកឃើញក្នុងចំណោមប្រជាជនទូទៅ និង ១០០ នាក់ក្នុងចំណោមអ្នកទោសពន្ធនាគារ។ យោងតាមសារព័ត៌មាន...