ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៦១នាក់ថ្មី និងមានករណីជាសះស្បើយ១៨នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,០៩០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១,១៣០នាក់ និងកំពុងសម្រាកព្យាបាល...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ប្រកាសបន្តបរិច្ចាគ ទឹកបរិសុទ្ធកម្ពុជា ចំនួន ២០០០កេស ជូនមន្ទីរពេទ្យចំនួន២០ ក្នុងរាជធានីភ្នំពេញ និងខេត្កកណ្តាល តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីចូលរួមជាមួយ មន្ទីរពេទ្យប្រយុទ្ធប្រឆាំង នឹងការរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងវាយលុកកម្ពុជា កាន់តែខ្លាំងឡើងៗ។ ក្រុមហ៊ុន នឹងធ្វើការប្រគល់ទឹកបរិសុទ្ធ...
ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ – អ្នកចូលចិត្តលេងហ្គេមអេឡិចត្រូនិច នៅកម្ពុជា ឥលូវនេះអាចចូលរួម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិច ដែលមានកម្រិត ស្តង់ដារអន្តរជាតិបាន តាមរយៈការចងភាពជាដៃគូថ្មី រវាងក្រុមហ៊ុន Smart Axiata និង ក្រុមហ៊ុន Moonton ដែលជាក្រុមហ៊ុនបង្កើតហ្គេម Mobile Legends: Bang...
ភ្នំពេញ ៖ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល អចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំគណៈ ប្រតិភូនិងគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ ចុះដោះស្រាយ និងពិនិត្យសំណូមពរ របស់តំណាងក្រុមយានយន្ត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ការហាត់ប្រាណ គឺជាវិធីដ៏ល្អ សម្រាប់មនុស្សគ្រប់រូប ដែលអាចហាត់បាន រាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុង ធ្វើចត្តាឡីស័ក។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពី ករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន១២នាក់ថ្មី និងមានករណីស្លាប់ ចំនួន២នាក់បន្ថែមទៀតផងដែរ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២,៧១៥នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានចេញលិខិតស្ដីពី ប្រតិទិន នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ៕
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៧នាក់ថ្មី និងករណីស្លាប់ស្ត្រីជនជាតិខ្មែរ ចំនួន០២នាក់បន្ថែមទៀត ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦២នាក់ ខណៈមានជាសះស្បើយ ចំនួន៣៩នាក់ និងស្លាប់ចំនួនម្នាក់ ។
ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន និងបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៩នាក់ថ្មី និងមានករណី ជាសះស្បើយ ១១០នាក់ផងដែរ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក ទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល...