បរទេស៖ យោងតាមការឯកសារ ដែលត្រូវបានបញ្ចេញ ដោយសហភាពអ៊ឺរ៉ុប ខ្លួនឯង បានបង្ហាញនៅសប្តាហ៍នេះ ថាទំហំនៃវ៉ាក់សាំង ជំនួយ ដែលខ្លួនធ្លាប់ បានសន្យាធៀបទៅនឹងចំនួន ដែលបានផ្តល់ទៅឲ្យប្រទេសក្រីក្រ នៅពេលនេះជាក់ស្តែង គឺមានចំនួនខុសគ្នា ឆ្ងាយមែនទែន។ ឯកសារដដែលបានបង្ហាញទៀតថាវ៉ាក់សាំងជំនួយដែលត្រូវបានដឹកជញ្ជូនចេញនៅពេលនេះមានចំនួនត្រឹមតែ៣ភាគរយប៉ុណ្ណោះធៀបទៅនឹងវ៉ាក់សាំងជំនួយដែលធ្លាប់សន្យាដល់ទៅ១៦០លានដូសដែលភាគច្រើនគឺជាវ៉ាក់សាំងរបស់ AstraZeneca ។ សហភាពអ៊ឺរ៉ុបកន្លងមក បានធ្វើការប្តេជ្ញាចិត្ត រួមគ្នាថា នឹងជួយទៅដល់ការចរាចរ វ៉ាក់សាំង...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា ជនបរទេសជាច្រើន រួមទាំងជនជាតិបារាំង ពីរនាក់ផងដែរត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងការប៉ុនប៉ង ធ្វើឃាតដ៏សាហាវ ទៅលើប្រធានាធិបតី ប្រទេស ម៉ាដាហ្គាស្កា គឺលោក Andry Rajoelina។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំកម្ពុជា បញ្ចេញមតិ ស្តីអំពីការផ្សព្វផ្សាយមិនពិត របស់សារព័ត៌មាន Reuters ដោយបានលើកអំពីទំនាក់ទំនង រវាងចិននិងកម្ពុជា នាថ្ងៃទី២២ ខែកក្កដា សារព័ត៌មាន Reuters របស់អង់គ្លេស បានដកស្រង់ការចោទប្រកាន់ មិនសមហេតុផល របស់ក្រសួងយុត្តិធម៌ នៃសហរដ្ឋអាមេរិក ដោយនិយាយបំផ្លើសបំភ្លៃ ពីការពិតថា “ក្រុម Hacker...