ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយចំណាយ ថវិកាប្រមាណ ១,៥២៤,៣៣០,០៩៦,០០០រៀល ស្មើនឹង ៣៨១.០៨លាន ដុល្លារ ។ យោងតាមសេចក្ដី ជូនដំណឹង របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាពេលថ្មីៗនេះ បានឲ្យដឹងថា...
បរទេស៖ ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសបន្ធូរបន្ថយនូវ ភាពរឹតត្បិតនៅក្នុងប្រទេសដូចជាការ ដែលអាចទិញគ្រឿងស្រវឹងឡើងវិញ នៅចុងសប្តាហ៍ព្រមទាំងការធ្វើដំណើរ ជាធម្មតាឡើងវិញ នៅតាមបណ្តាខេត្តផងដែរ។ នៅក្នុងសេចក្តីប្រកាស ដោយប្រធានាធិបតីលោក Cyril Ramaphosa បានបញ្ជាក់ដែរថាការវាយប្រហារ ដោយរលកទី៣ គឺឈានមកដល ទីបញ្ចប់ហើយបន្ទាប់ពី វាបានឡើងទៅដល់ ចំណុចកំពូលរួចរាល់ហើយនោះ។ គួរឲ្យដឹងដែរថា អាហ្វ្រិកខាងត្បូង គឺជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាងគេ...
ភ្នំពេញ ៖ ព្យុះទី៧ ឈ្មោះ សេមប៉ាកា (CEMPAKA) ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គបានធ្វើឲ្យ មានភ្លៀងធ្លាក់ក្នុងកម្រិត ពីបង្គួរទៅច្រើននៅចិន ថៃ និងឡាវ ព្រមទាំងតំបន់ខ្ពង់រាបភាគឥសានកម្ពុជា នឹងធ្វើឲ្យទឹកទន្លេហក់ឡើង ក្នុងរយៈពេល៣-៤ថ្ងៃខាងមុខនេះ ដោយអាចបង្កឲ្យមានជំនន់នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមនាថ្ងៃ២៦ កក្កដា...
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២១ នេះបានរៀបចំ វគ្គបណ្តុះបណ្តាល លើកដំបូងរបស់ខ្លួន ស្តីពីដំណើរការ កសាងផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដោយមានវត្តមាន ចូលរួមពីថ្នាក់ដឹកនាំ រួមទាំងមន្រី្ដបច្ចេកទេសជំនាញ នៃគ្រប់នាយកដ្ឋាន និងអង្គភាពទាំងអស់...
ភ្នំពេញ៖ គម្រោងថ្មី ដឹប៊ូតានិច ផាលេស ក្រោមការអភិវឌ្ឍន៍ របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន នឹងធ្វើការបើកលក់ ក្នុងពេលឆាប់ៗខាងមុខនេះ មានទីតាំងនៅក្នុងគម្រោង ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ ជាទីតាំងដ៏ល្អបំផុត សម្រាប់ការរស់នៅ។ គម្រោងនេះ នឹងនាំមកជូនលោកអ្នក នូវការរស់នៅតាមបែបផែនជីវិតថ្មី ប្រកបដោយភាពរស់រវើក ស៊ីវីល័យ និងជាពិសេសគឺសម្រាប់ អ្នកដែលត្រូវការ ការរស់នៅបែបឯកជនភាពផ្ទាល់ខ្លួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន៤នាក់ និងរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន៥០នាក់ថ្មី និងករណីស្លាប់ចំនួន៣នាក់បន្ថែមទៀត។ ករណីឆ្លងថ្មី ក្នុងនោះ ស្រុកកំពង់សៀម៥នាក់, ស្រុកកងមាស១នាក់, ស្រុកកោះសូទិន១នាក់, ស្រុកចំការលើ៦នាក់, ស្រុកជើងព្រៃ ១នាក់, ស្រុកព្រៃឈរ៩នាក់, ស្រុកស្ទឹងត្រង់ ១០នាក់,...
ភ្នំពេញ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១៣នាក់ ជាសះស្បើយចំនួន ៤២នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយបំភ្លឺ ក្នុងករណីមានការលើកឡើងថា គ្រាន់តែស្រ្តីម្នាក់លួចទឹកដោះគោ មួយកំប៉ុងឲ្យយាយឈឺ ចាប់វាយខ្នោះដាក់គុក ។ នេះបើយោងតាមការចេញផ្សាយ របស់ស្នងការខេត្តកណ្តាលនាថ្ងៃ២៦ កក្កដា។ ថ្មីៗនេះ មានគណនីហ្វេសប៊ុកឈ្មោះ រាជានុសិទ្ធ រាជ បានបង្ហោះផ្សព្វផ្សាយរូបភាព និងខ្លឹមសារថា លួចទឹកដោះគោ ១កំប៉ុងយកឲ្យយាយឈឺនៅផ្ទះ ត្រូវចាប់វាយខ្នោះចូលគុក...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រធានាធិបតីទុយនេស៊ី បានប្រកាសបណ្តេញនាយករដ្ឋមន្ត្រី ចេញពីតំណែងព្រមទាំងផ្អាកដំណើរការ របស់សភាជាតិផងដែរបន្ទាប់ពី ពេលដែលហេតុការណ៍អំពើហិង្សាតវ៉ាប្រឆាំងដោយពលរដ្ឋ បានផ្ទុះឡើងនៅក្នុងប្រទេស។ ពលរដ្ឋជាអ្នកតវ៉ាជាច្រើនពាន់នាក់ ដែលបានបង្ហាញពីភាពខឹងសំបារ ជាមួយនឹងរដ្ឋាភិបាលជាពិសេស ទៅលើដំណោះស្រាយនៃ បញ្ហារីករាលដាននៃវិបត្តិកូវីដ បាននាំគ្នាដើរតាមផ្លូវនានា និងព្រមទាំងបានប៉ះទង្គិចខ្លាំងៗ ជាមួយនឹងក្រុមប៉ូលីសរបស់ប្រទេសទុយនេស៊ីផងដែរ។ លោកប្រធានាធិបតី Kais...
អ្នកដែលបានជាវភេសជ្ជៈគោជល់ យកទៅពិសារប្រាកដជាមានលេខសំណាង ទាំងប្រាំបីខ្ទង់ នៅក្នុងដៃ។ លេខសំណាងដែលមាន នៅលើក្រវឹលកំប៉ុងនីមួយៗ នៃភេសជ្ជៈគោជល់ សុទ្ធតែអាចមានឱកាស ឈ្នះរង្វាន់ជាទឹកប្រាក់ រហូតដល់ទៅមួយម៉ឺនដុល្លារ ជារៀងរាល់សប្តាហ៍។ សម្រាប់សប្តាហ៍នេះ លេខកូដសំណាថ្មី បានបង្ហាញជូនលោកអ្នករួចហើយ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ ដូច្នេះសម្រាប់អ្នកដែលមាន ក្រវឹលកំប៉ុង សូមផ្ទៀងផ្ទាត់ទាំងអស់គ្នា។ សម្រាប់លទ្ធផល នៃលេខសំណាង...