ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥៥នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន១៤៤នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា វ៉ាក់សាំងរបស់មិត្តចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសផ្សេងៗទៀត នឹងមកដល់កម្ពុជា ជាបន្ដបន្ទាប់ គឺជាទង្វើ និងកាយវិការមនុស្សធម៌អន្តរជាតិ ។ ចិន ជប៉ុន អង់គ្លេស និងអាមេរិក នាពេលថ្មីៗនេះ បានប្រកាសផ្ដល់វ៉ាក់សាំងមកកម្ពុជា...
បរទេស ៖ ក្រសួងសុខាភិបាល របស់ប្រទេសថៃ បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនេះមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ថ្មីចំនួន ១៦៥ នាក់ និង មានកំណត់ត្រាប្រចាំថ្ងៃថ្មី នៃអ្នកឆ្លងវីរុសរហូតដល់ ១៧ ៦៦៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ យោងតាមសារព័ត៌មាន Bangkok Post...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នៅថ្ងៃព្រហស្បតិ៍នេះ នឹងសម្លឹងជំរុញពង្រឹងចំណងមិត្តភាព សន្តិសុខជាមួយប្រទេសវៀតណាម ដែលបានធ្វើឲ្យកាន់តែ ស៊ីជម្រៅបន្តិចម្តងៗ ស្របពេលដែលប្រទេសទាំងពីរ សម្លឹងមើលសកម្មភាពចិន នៅដែនសមុទ្រចិនខាងត្បូង។ បើទោះជាមានចំណងមិត្តភាព យោធាកំពុងកើនឡើង ក្រោយរយៈពេលជាង ៤ទសវត្ស បន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់ នៅក្នុងឆ្នាំ១៩៧៥ក៏ដោយ ក៏រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយ ចំនួន ១១២នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៧២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ២០នាក់, ស្រុកកំពង់សៀម ០៣នាក់, ស្រុកកោះសូទិន ០២នាក់, ស្រុកចំការលើ ០៧នាក់, ស្រុកជើងព្រៃ...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនចូលចិត្ត បានជេរប្រមាថ អ្នកឡាយព័ត៌មាន តាមគេហទំព័រហ្វេសប៊ុក ប៉ុន្ដែខ្លួនឯងចូលមើលព័ត៌មានគេរហូត ។ លោកថា ដើម្បីលុបបំបាច់អ្នកឡាយព័ត៌មាន តាមហ្វេសប៊ុកដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវនោះ គឺកុំនាំគ្នាចូលមើល ធ្វើដូចនេះនឹងរលត់បាច់ដោយឯងៗ ។ មិនខុសពីលោក ខៀវ កាញារីទ្ធនេះ សូម្បីលោក...
បរទេស៖ រដ្ឋាភិបាលអង់គ្លេស តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃពុធថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងទាំងស្រុង មកពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងមិនចាំបាច់ធ្វើចត្តាឡីស័ក ក្នុងពេលចូលក្នុងប្រទេសអង់គ្លេស ចាប់ពីខែក្រោយទៅ។ រដ្ឋមន្ត្រីគមនាគមន៍ លោក Grant Shapps បានមានប្រសាសន៍ថា អ្នកចាក់វ៉ាក់សាំងរួចមកពីប្រទេសទាំងនោះ អាចចូលមកក្នុងប្រទេសអង់គ្លេសដោយត្រង់ ដោយគ្មានការចំណាយរយៈពេលពេញ ១០ នៅកន្លែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃចន្ទ។ ចំណែកពលរដ្ឋអង់គ្លេស...
បរទេស៖ ជនជាតិកូរ៉េខាងជើងជិត ១.០០០នាក់ តាមសេចក្តីរាយការណ៍ នៅតែស្ថិតនៅក្នុងប្រទេសរុសស្ស៊ី ហើយអាជ្ញាធររុស្ស៊ីនិយាយប្រាប់ថា ជម្ងឺកូវីដ១៩ គឺជាមូលហេតុដែលពួកគេ មិនអាចវិលត្រឡប់ទៅប្រទេសខ្លួនវិញ។ រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងរបស់ប្រទេសរុស្ស៊ី ក្នុងតំបន់ ស្ថិPrimorsky Krai តនៅតំបន់ភាគខាងកើតរុស្ស៊ី បានមានប្រសាសន៍ថា ទិន្នន័យអន្តោប្រវេសន៍បង្ហាញថា ជនជាតិកូរ៉េខាងជើង ៩៦៩នាក់ កំពុងតែស្ថិតនៅក្នុងតំបន់ ដែលជិតនឹងព្រំដែន ប្រទេសកូរ៉េខាងជើងបំផុត។ យោងតាមសេចក្តីរាយការណ៍...
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បានជួបជាមួយតំណាងរបស់ស្តេចសង្ឃដាឡៃឡាម៉ា នៅក្នុងទីក្រុងញូដេលី នៅក្នុងអំឡុងដំណើរ ទស្សនកិច្ចផ្លូវការដំបូងរបស់លោក ទៅកាន់ប្រទេសឥណ្ឌា នៅថ្ងៃពុធម្សិលមិញនេះ។ លោក Ngodup Dongchung បានជួបជាមួយលោក Ngodup Dongchung និងឥស្សរជនសង្គមស៊ីវិលដទៃទៀត របស់មេដឹកនាំសាសនាតំបន់ទីបេ។ លោក គឺជាតំណាងរដ្ឋបាលកណ្ដាលរបស់ទីបេ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេចបិទច្រកព្រំដែន ជាបណ្តោះអាសន្ន សម្រាប់ការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ បិទនេះ ចាប់ផ្តើមពីយប់ថ្ងៃ២៩នេះ ដល់ថ្ងៃ១២ សីហា សម្រាប់ការចេញ-ចូលរបស់ពលករ អាជីវករ និងពាណិជ្ជករ លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ចជាអាទិ៍ ករណីអ្នកជំងឺសង្រ្គោះបន្ទាន់ ៕