ប៉េកាំង៖ លោក Keith Lamb អ្នកសិក្សាអំពីទំនាក់ទំនង អន្តរជាតិរបស់ប្រទេសចិន បានលើកឡើងថា បណ្តាញសារព័ត៌មាន របស់បស្ចឹមប្រទេស បានផ្សព្វផ្សាយការឃុបឃិតជំងឺកូវីដ-១៩ ដែលផ្តោតលើប្រទេសចិន។ អត្ថបទដែលបានចុះផ្សាយ កាលពីថ្ងៃច័ន្ទនៅលើបណ្តាញ ទូរទស្សន៍សកលចិនបានឲ្យដឹងថា “ ភាពខុសគ្នាស្រឡះរវាងភាពជាក់ស្តែង និងការធ្វើរបាយការណ៍តែងតែ ធ្វើឱ្យខ្ញុំមានភាពងឿងឆ្ងល់ចំពោះការ ធ្វើសេចក្តីរាយការណ៍របស់លោកខាងលិច ស្តីពីជំងឺកូវីដ-១៩ ដែលផ្តល់ដោយតួអង្គនយោបាយផ្សេងៗ ដែលបានព្យាយាមធ្វើខុស...
បរទេស៖ សមាជិកសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានជំរុញក្រុមហ៊ុនឧបត្ថម្ភដកខ្លួន ចេញពីអូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ ២០២២ ដោយចោទប្រកាន់ពួកគេ (ក្រុមហ៊ុន) ថា គាំទ្រអ្វីដែលរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ចាត់ទុកអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ស៊ីនជាំង របស់ប្រទេសចិន ប៉ុន្តែក្រុមហ៊ុនទាំងនោះបានអះអាងថា ពួកគេមានឥទ្ធិពលតិចតួច។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំកិច្ចពិភាក្សាសារព័ត៌មានស្តីពី ក្រមសីលធម៌នៅពេល ផ្សាយព័ត៌មានផ្ទាល់តាម ហ្វេសប៊ុក ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានចូលរួមពីលោក ពុយ គា អគ្គលេខាធិការក្លិបអ្នកាសែតកម្ពុជា លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៦នាក់ ជាសះស្បើយចំនួន៤០នាក់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤១១៦នាក់ បានព្យាបាលជាសះស្បើយចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ២០១នាក់ថ្មី ក្នុងនោះ (២០ករណី សហគមន៍ និង១៨១ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន ១៣នាក់ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ១២នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១.៧៧៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.១១៨នាក់ និងកំពុងសម្រាកព្យាបាល...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក អ៊ុយ សុន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានលើកឡើង ដោយអះអាងថា គ្មានការបិទខ្ទប់ រាជធានីភ្នំពេញទេ បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន យល់ច្រលំថា «បិទខ្ទប់រាជធានីភ្នំពេញ»។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមកុំជ្រួលច្របល់! គ្មានការបិទខ្ទប់ រាជធានីភ្នំពេញទេ!»។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពី ការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)៕