ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៥នាក់ថ្មីបន្ថែមទៀត និងមានករណីជាសះស្បើយ១៣នាក់ ។
ភ្នំពេញ ៖ រដ្ឋាភិបាលឡាវបានចេញវិធានការ បន្តបិទខ្ទប់ប្រទេស១៤ ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃ៥ ដល់១៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីរាលដាល នៃជំងឺកូវីដ១៩ ។ តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី៥ កក្កដានេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ បានបញ្ជាក់ថា ក្នុងរយៈពេល ១៤ថ្ងៃនេះ ឡាវបានសម្រេចបន្តបិទកន្លែងស៊ីផឹក កាស៊ីណូ...
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៦នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយ៤០នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៦នាក់ថ្មីបន្ថែមទៀត និងមានករណីជាសះស្បើយ២២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤០៥នាក់ និងកំពុងសម្រាកព្យាបាល២៥៤នាក់ ស្លាប់១៤នាក់៕
តូក្យូ៖ ក្រុមអ្នកជួយសង្គ្រោះជនជាតិជប៉ុន បានប្រឹងប្រែងស្វែងរកជនរងគ្រោះនៅតាមផ្ទះបាក់បែក និងផ្លូវកប់ដោយដី ពីរថ្ងៃបន្ទាប់ពីការរអិលបាក់ដីឆ្លងកាត់ទីក្រុងរមណីយដ្ឋានមួយ ទាំងពេលវេលា និងអាកាសធាតុមិនល្អ ដើម្បីស្វែងរកមនុស្សជាង ១០០ នាក់ដែលបានបាត់ខ្លួន។ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់នៅក្នុងទីប្រជុំជន អាតាមី បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីចុងសប្តាហ៍ បានធ្វើឱ្យមានការរអិលបាក់ដី ជាបន្តបន្ទាប់ បង្កជាដីភក់ និងបែកបាក់ផ្ទាំងថ្មនៅតាមដងផ្លូវក្នុងផ្នែកមួយនៃទីក្រុង។ ភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដី គឺជាការរំលឹកពីគ្រោះមហន្តរាយធម្មជាតិ...
ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគមាន អង្ករ មី ត្រីខ ទឹកសុទ្ធ បន្លែ សាច់មាន់-ជ្រូក ដល់ពលករខ្មែរដែលកំពុងជួបការលំបាកខ្លាំងបំផុត ដោយសារការរាតត្បាតជំងឺកូវីដ១៩ ចំនួន ២ ទីតាំងនៅក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ។ ការចុះចែកអំណោយដល់ពលករសំណង់ចំនួន៤៦គ្រួសារដែលត្រូវបានបិទខ្ទប់ការដ្ឋានសំណង់នៅបរិវេណសហគមន៍វត្តម៉ាក់កៈសាន់ ខណ្ឌផៈយ៉ាថៃ ទីក្រុងបាងកក...
“ពួកយើងបានធ្វើតាមបែបបទដំណើរការ ដែលម៉ត់ចត់រហូតមក ដោយមិនមានរំលង រឺលេងផ្លូវកាត់អ្វីនោះទេ ចំពោះការវិវត្តន៍និងតេស្តសាកល្បង ផលិតផលរបស់យើង. ម៉ូតូរបស់ពួកយើងជាប្រភេទ លំដាប់ពិភពលោក ពួកវាមានគុណភាព ប្រហាក់ប្រហែលនឹងម៉ូតូជប៉ុន ហើយនឹងអាល្លឺម៉ង់,” ពាក្សសម្តីរបស់លោក Siddhartha Lal, នាយកគ្រប់គ្រងរបស់ Eicher Motors Ltd ដែលបាននិយាយ កាលពីខែឧសភា ឆ្នាំ២០២១ (https://auto.economictimes.indiatimes.com/news/two-wheelers/motorcycles/royal-enfield-bikes-are-equivalent-to-japanese-german-offerings-sid-lal/83031176)....
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២១ បានបន្តចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន...
ម៉ានីល៖ ប្រមុខយោធាលោកហ្វីលីលោក Cirilito Sobejana បានលើកឡើងថាអ្នកដំណើរទាំងអស់នៃយន្ដហោះកងទ័ពអាកាសហ្វីលីពីន ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ បានកើនឡើងដល់ ៥០នាក់ និងរងរបួស ៥៥នាក់។ ការធ្លាក់នេះបានកើតឡើងនៅពេលដែលយន្ដហោះដឹកអ្នកដំណើរ Hercules C-130 ដែលដឹកនិស្សិត ដែលបញ្ចប់ការសិក្សាភាគច្រើនជាកងទ័ព បានបើករត់លើផ្លូវនៅពេលព្យាយាមចុះចតនៅអាកាសធាតុថ្ងៃក្ដៅខ្លាំ នៅលើកោះជូឡូ ក្នុងខេត្តស៊ូលូ។ គិតត្រឹមម៉ោង ១១នាទីព្រឹកនេះក្រសួងការពារជាតិហ្វីលីពីនបានឲ្យដឹងថា ទាហាន ៥០នាក់...
កំពង់ចាម ៖ ប្រជាពលរដ្ឋ ៤០០គ្រួសារ ដែលកំពុងជួបបញ្ហាជីវភាព ក្នុងកំឡុងការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ ស្ថិតក្នុងឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរ ទទួលអំណោយពីរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១ ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា អំណោយ ជាគ្រឿង ឧបភោគ...