ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីសម្រេចស្ដីពីការបន្ដផ្អាក ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំគ្នាពិសារគ្រឿងស្រវឹង និងការទទួលភ្ញៀវចូលទទួលទានអាហារ ឬភេសជ្ជៈតាមអាហារដា្ឋន រយៈពេល២សប្ដាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី៣ កក្កដា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
រ៉ាម៉ាឡា៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុប៉ាឡេស្ទីន បានលើកឡើងថា វិធានការរបស់អ៊ីស្រាអែលក្នុងការប្រមូលពន្ធ និងគយប៉ាឡេស្ទីន រឹតបន្តឹងសមត្ថភាពរបស់រដ្ឋាភិបាលប៉ាឡេស្ទីន ក្នុងការគ្រប់គ្រងចំណូលសាធារណៈ ៦០ ភាគរយ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលត្រូវបានចេញបន្ទាប់ពីលោកបានជួបនៅទីក្រុងរ៉ាម៉ាឡានៃរដ្ឋវេសប៊ែងជាមួយរដ្ឋលេខាធិការអង់គ្លេស សម្រាប់ពាណិជ្ជកម្មអន្តរជាតិអេលីហ្សាបែតត្រាស។ លោក Bishara បានលើកឡើងថា“ អ៊ីស្រាអែលរក្សាការគ្រប់គ្រងរបស់ខ្លួន លើព្រំដែន ចំណុចឆ្លងកាត់ និងតំបន់ដែលស្ថិតនៅក្រោមការកាន់កាប់របស់យោធាអ៊ីស្រាអែល នៅតំបន់ West Bank”...
រីយ៉ូ៖ ប្រភពព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន ២,២២៩ នាក់ពីគ្រោះមហន្តរាយជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ៥២០,០៩៥នាក់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្រសួងសុខាភិបាលប្រេស៊ីលបាមឲ្យដឹងថា ការឆ្លងថ្មីចំនួន ៦៥,១៦៣ករណី ត្រូវបានរកឃើញដែលបង្កើនចំនួនសរុបកើនឡើងដល់ ១៨,៦២២,៣០៤ នាក់។ ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក...
ភ្នំពេញ៖ ជនសង្ស័យជាឪពុកចុងឈ្មោះ សុខ រដ្ឋា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនលើករណីអំពើឃាតកម្ម (វាយនិងយកជង្គង់អុកលើ ដើមទ្រូងបណ្តាលឲ្យស្លាប់) ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១។ ហេតុការណ៍នេះ កើតឡើងនៅត្រង់ចំណុចក្នុងផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៦នាក់បន្ថែមទៀត និងមានករណីជាសះស្បើយម្នាក់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ៩៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤៣៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១២៣នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៧នាក់ និងស្លាប់ ចំនួន២នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១ ២៦៩នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦០នាក់ថ្មី និងករណីជាសះស្បើយចំនួន ១០៤នាក់ និងស្លាប់៣នាក់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៣៣នាក់ថ្មី នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១,៦៥២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩៨៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៦៨២នាក់ ស្លាប់១៧នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៤នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៣១នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន១៣នាក់ ខណៈមានករណីជាសះស្បើយចំនួន១១នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកក្កដា...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាស លក់ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ១៩ (Covid-19 Rapid Antigen Test) តម្លៃដើម ៣,៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា «យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា...