ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសពីការ រកឃើញវិជ្ជមាន ជំងឺកូវីដ-១៩ថ្មី ចំនួន ១០៥នាក់ និងជាសះស្បើយចំនួន ៣នាក់ ក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ បានអំពាវនាវ ដល់អ្នកប៉ះពាល់ផ្ទាល់ រួសរាន់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា ក្រោយបញ្ចប់ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ១០លាននាក់ ដែលមានអាយុ១៨ឆ្នាំឡើងទៅហើយនោះ នឹងបន្ដគិតចាក់វ៉ាក់សាំង សម្រាប់ក្មេងមានអាយុក្រោម១៨ឆ្នាំ ដើម្បីបង្កើនភាពស៊ាំ ដល់ពលរដ្ឋនៅកម្ពុជា។ ក្នុងកិច្ចប្រជុំ និងថ្លែងសារពិសេស ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅកម្ពុជាតាមប្រព័ន្ធវីដេអូនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ...
បរទេស ៖ ក្រសួងសុខាភិបាល សាធារណៈថៃ បាននិយាយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ មានចំនួន ៥៧នាក់ និង រកឃើញអ្នកឆ្លងថ្មី ៥ ៥៣៣ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ។ យោងតាមសារព័ត៌មាន Bangkok Post...
ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ និងងាយគ្រប់គ្រងអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាឲ្យវិស័យឯកជន ទាំងអស់ត្រូវតែធ្វើតេស្តបុគ្គលិករបស់ខ្លួន និងបញ្ជាកំលាំងប្រដាប់អាវុធធ្វើតេស្តរហ័ស ដើម្បីស្វែងរកជំងឺកូវីដ១៩ឲ្យឆាប់រហ័ស ងាយស្រួលឈានដល់គ្រប់គ្រងអ្នកឆ្លងជំងឺនេះបានទាន់ពេលវេលា ។ សម្តេចតេជោបានថ្លែងសារពិសេស នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ថា «វិស័យឯកជនត្រូវទិញឧបកណ៍ធ្វើតេស្តឲ្យខ្លួនឯង ដោយចំណាយថវិកាខ្លួនឯងដើម្បីកាត់បន្ថយការចំណាយថវិការបស់រដ្ឋ។ខ្ញុំចេញបញ្ជាតែម្តង គឺកងកំលាំងទាំងអស់ត្រូវតែធ្វើតេស្តកូវីដ១៩ដោយខ្លួនឯង។ យើងត្រូវឲ្យក្រុមហ៊ុនឯកជនធ្វើតេស្តលើបុគ្គលិករបស់គេ ថ្ងៃនេះខ្ញុំសម្រេចធ្វើបែបនេះ ដើម្បីឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងបុគ្គលិកគេបានឈានដល់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ»។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយក មហាអំណាចចិន ធ្វើជាដៃគូយុទ្ធសាស្ត្រ សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង កូវីដ១៩ ចំណែកបណ្តាប្រទេស ជាមិត្តផ្សេងៗទៀត ជាដៃគូគាំទ្រ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅកម្ពុជា ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា...
ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា ដៃម្ខាងរបស់ខ្លួនបានជ្រោងសង្រ្គោះជីវិតលោក ផល្លា រីឯដៃម្ខាងទៀត ជ្រោងជីវភាពក្មេងកំព្រា ៨០នាក់ ។ ការទទួលអំរែកចិញ្ចឹមក្មេងកំព្រា ៨០នាក់នេះ បន្ទាប់ពីលោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា និងជាប្រធានមណ្ឌលមែកឈើបានធ្វើតេស្តចំនួន ៤លើក រកឃើញវិជ្ជមានជំងឺកូវីដ១៩ កម្រិតធ្ងន់...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីថ្លៃ លក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ប្រេងសាំងធម្មតាមានតម្លៃ ៤០០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ ៣៦រៀលក្នុង១លីត្រ ៕
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសនៃប្រទេសប៉ូឡូញនិងប្រទេសអេស្តូនីលោក Zbigniew Rau និង Eva maria Liimets បានជួបពិភាក្សាគ្នាកាលពីថ្ងៃអង្គារម្សិលមិញនេះដោយជ្រើសយកប្រធាន អំពិបញ្ហាសេដ្ឋកិច្ចនិងចំនងទំនាក់ទំនងទ្វេរភាគីផងដែរ។ លោក Rau បានថ្លែងនៅក្នុងសេចក្តីប្រកាសជារួមមួយ នៅក្រោយកិច្ចប្រជុំថា៖ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងជិត៤ដងគិតចាប់តាំង តែពីប្រទេសទាំងពីរបានចូលរួមនៅក្នុងប្លុកអ៊ឺរ៉ុបជាលើកដំបូង។ នៅក្នុងកិច្ចប្រជុំរួមគ្នានោះផងដែរ រដ្ឋមន្ត្រីទាំងពីររូប ក៏បានពិភាក្សាគ្នាទៅលើបញ្ហានៃគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ រួមទាំងផ្លូវដែក Baltica ដែលរំពឹងទុកថានឹងក្លាយទៅជាមធ្យោបាយសម្រួលដល់ពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ Baltics...
បរទេស៖រដ្ឋាភិបាលស្វីស បានបើកការប្រជុំនៅថ្ងៃពុធនេះ ដើម្បីជ្រើសរើសទិញយន្តហោះចម្បាំងជំនាន់ថ្មី ក្រោយសង្គ្រាមនយោបាយអូសបន្លាយ អស់មួយទសវត្ស ជុំវិញការប្រជែងគ្នាក្នុងទំហំទឹកប្រាក់៦,៥ពាន់លានដុល្លារ ក្នុងចំណោមអ្នកដេញថ្លៃមកពី អឺរ៉ុបនិងសហរដ្ឋអាមេរិក។ យន្តហោះចម្បាំងដែលលើកយកមកប្រជែងដេញថ្លៃគ្នានោះ រួមមានយន្តហោះចម្បាំង Rafale មកពីក្រុមហ៊ុនបារាំង Dassault យន្តហោះ F/A-18 Super Hornet របស់ក្រុមហ៊ុន Boeing យន្តហោះ F35-A Lightning...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ខ្លួននៅថ្ងៃពុធថា ជំងឺកូវីដ-១៩ទម្រង់ថ្មី ដែលត្រូវបានកំណត់ដំបូងនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរកឃើញរួចហើយនៅក្នុង ៩៦ ប្រទេស ដែលមានចំនួន ១១ ដងច្រើនជាងកាលពីសប្តាហ៍មុន។ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ទម្រង់ឆ្លងថ្មី Delta ត្រូវបានគេហៅថា “ហ្សែនទ្វេដង” ពីព្រោះវាផ្ទុកការផ្លាស់ប្តូរពីរ គឺមាន ៥៥ ភាគរយដែលអាចបញ្ជូនបានច្រើនជាងទម្រង់ Alpha...