បរទេស៖ កងទ័ពរបស់ប្រទេសប៉ាគីស្ថាន បាននិយាយនៅថ្ងៃចន្ទនេះថា ទាហានអាហ្វហ្គានីស្ថានចំនួន ៤៦នាក់ បានស្វះស្វែងសុំជ្រកកោននៅប៉ាគីស្ថាន ក្រោយបាត់បង់ការគ្រប់គ្រង ទីតាំងឈរជើងនានានៅតាមព្រំដែន ក្រោយការវាយលុកពីពួកតាលីបង់។ តាមសេចក្តីរាយការណ៍ ទាហានកងទ័ពនិងជនស៊ីវិល អាហ្វហ្គានីស្ថានរាប់រយនាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង គឺប្រទេសតាហ្ស៊ីគីស្ថាន អ៊ីរ៉ង់ និងប៉ាគីស្ថាន នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ក្រោយពួកតាលីបង់បើកការវាយលុយ នៅតាមតំបន់ព្រំដែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពប៉ាគីស្ថានបាននិយាយថា មេបញ្ជាការយោធាអាហ្វហ្គានីស្ថាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១៦៦នាក់ថ្មី ក្នុងនោះ (១៣ករណី សហគមន៍ និង១៥៣ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន ៣០នាក់ប ន្ថែមទៀត នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២៦...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៦០នាក់ថ្មី និងមានករណីស្លាប់ចំនួន២នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៧៣០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.០៧៧នាក់ និងកំពុងសម្រាកព្យាបាល៦១៤នាក់ ស្លាប់៣៩នាក់៕
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារ ក៏ដូចជាអាជ្ញាធរ បានបន្តរកឃើញ ទីតាំងជាច្រើន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានការពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ៩។ ក្នុងនោះរួមមាន៖ ១/ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមនអ្នកជំងឺ កូវីដ១៩...
ភ្នំពេញ ៖ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី បានផ្ដលគ្រឿងឥសិរ្សយសថ្នាក់មិត្តភាព ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងការពង្រឹងមិត្តភាពរវាង រុស្ស៊ី-កម្ពុជា។ យោងតាមគេហទំព័រហ្វេស របស់ ស្ថានទូតរុស្ស៊ី ប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ថា “នៅថ្ងៃទី២៥...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋបន្ដចូល រួមសហការជាមួយអាជ្ញាធរ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមមូលដ្ឋាន។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស ខេង បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមចំណុះឲ្យ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេច អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ចំពោះផ្សារកណ្តាល មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១តទៅ ដោយតម្រូវឲ្យអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញមេរោគ Delta ចំនួន៣៩ករណីទៀត លើអ្នកដំណើរមកពីបរទេស និងពលរដ្ឋក្នុងសហគមន៍។
ភ្នំពេញ៖ ករណីជួញដូរមនុស្ស នៅខេត្តព្រះសីហនុ ទៅរកការងារ បែរជាត្រូវបង្ខាំងមនុស្សទុក បង្អត់បាយ និងបានដកលិខិតឆ្លងដែន និងទូរស័ព្ទ ជនរងគ្រោះទុក នៅព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានកម្លាំងសម្ថកិច្ចជួយអន្តរាគមន៍បង្ក្រាបបានហើយ ក្នុងនោះមនុស្សរហូតដល់ទៅ១១នាក់ ដែលត្រូវបានបង្ខាំងទុក។ ការរំដោះបាននេះ ក្រោយពីមជ្ឈមណ្ឌុលព័ត៌មានដើមអម្ពិល បានធ្វើការផ្សព្វផ្សាយព័ត៌មាន អំពីករណីជួញដូរខាងលើ នៅព្រឹកថ្ងៃដដែលនេះ ខណៈដែលនៅព្រលប់ថ្ងៃដដែល ត្រូវបានកម្លាំងសម្ថកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានធ្វើកិច្ចពិភាក្សាដោយស្មោះត្រង់ និងបើកចំហ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃចន្ទនេះ ដោយលើកឡើងពីក្តីព្រួយបារម្ភស្តីពីសិទ្ធិមនុស្ស និងករណីជនជាតិអាមេរិកនិងកាណាដា ដែលជាប់ឃុំនៅក្នុងប្រទេសចិន។ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ ក៏បានបង្ហាញនូវក្តីព្រួយបារម្ភស្តីពីការគ្មានឆន្ទៈរបស់ប្រទេសចិន ក្នុងកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក ស្តីពីការស៊ើបអង្កេតដំណាក់កាលពីរ...