ភ្នំពេញ៖ ក្រោយរដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញ មានពលរដ្ឋ កុមារ និងយុវវ័យមួយចំនួន ខកខានមិនទាន់បានទៅ ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយសារមូលហេតុផ្សេងៗ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់កូវី១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ សម្រេចបន្តចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅតាមមន្ទីរពេទ្យបង្អែកចំនួន ៨ទីតាំង ៕
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបទេសអាមេរិក លោក Blinken បាននិយាយថា ក្រុមតាលីបង់ នឹងអនុញ្ញាត ឱ្យជនជាតិអាហ្វហ្កានីស្ថានដែលមានហានិភ័យ ចាកចេញ បន្ទាប់ពីថ្ងៃទី ៣១ ខែសីហា។ នេះបេីតាមការផ្សាយទីភ្នាក់ងារព័ត៌មាន បារាំង AFP។
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ កញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ លោក សយ សុភាព សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា ចិន បានលើកឡើងថា ទំរាំខ្មែរបានដូចសព្វថ្ងៃនេះ ខ្មែរបានបាត់បង់ទឹកដី ព្រាត់ប្រាស់ជាតិសាសន៍ អស់ច្រើនលាននាក់ ដោយ បែងចែក ជា ៣ចម្រៀក( ខ្មែរលើ ខ្មែរកណ្តាល និង ខ្មែរក្រោម) ដោយឡែកខ្មែរកណ្តាល គេមិនឱ្យសុខទៀតដោយសារមហាអំណាច...
ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម គ្មានឡើយសត្រូវជាអចិន្ត្រៃយ៍ គឺមានតែប្រយោជន៍អចិន្ត្រៃយ៍ តែប៉ុណ្ណោះ។ ពាក់ព័ន្ធទំនាក់ទំនង អាមេរិក-វៀតណាម លោក ឥន សុផល បានលើកហេតុផលសំអាង ១០ចំណុចដូចខាងក្រោម៖ ១.តាំងពីក្រោយចប់សង្គ្រាម លោកលើកទី២ ហូជីមិញ...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើសនឹង វិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ១០២ ករណី ក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ២៩៧នាក់ ,ឃាត់យានយន្ត (រថយន្ត ១១គ្រឿង និងម៉ូតូ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជា...
ភ្នំពេញ៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិននាថ្ងៃទី២៤ ខែសីហាបានឆ្លើយតបទៅនឹងក្រុមសារព័ត៌មាន អំពីមតិរបស់ភាគីចិនលើរបាយការណ៍ វិភាគស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដ-១៩ ដែលចេញដោយស្ថាប័នស៊ើបការណ៍របស់សហរដ្ឋអាមេរិក ដែលត្រូវការចំណាយពេលប៉ុន្មានថ្ងៃទើបអាចរួចរាល់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា។ លោកមានប្រសាសន៍ថា អ្នកទាំងអស់ដឹងហើយថា ការស្វែងរកប្រភពដើមនៃជំងឺវីរុសចាំបាច់ត្រូវការវិទ្យាសាស្រ្ត មិនមែនជាការស៊ើបការណ៍នោះទេ។ ការអនុវត្តកិច្ចការស្វែងរកប្រភពដើមនៃជំងឺវីរុសដោយស្ថាប័នស៊ើបការណ៍ជាទង្វើប្រឆាំងនឹងវិទ្យាសាស្ត្រ។ ទីភ្នាក់ងារស៊ើបការណ៍អាមេរិកតែងមានបញ្ហាអាក្រក់ជាច្រើន ហើយរបាយការណ៍ដែលរៀបចំឡើងដោយពួកគេរឹតតែមិនផ្អែកលើភាពជាក់ស្តែង វាគ្រាន់តែជារបាយការណ៍ផ្តេសផ្តាសបង្ខូចគេឯងមួយដែលមានសេចក្តីសន្និដ្ឋានជាមុន ហើយដាក់បញ្ចូល“ភស្តុតាង”តាមក្រោយប៉ុណ្ណោះ មិនអាចជឿទុកចិត្តបាននោះទេ។...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អំពាវនាវឲ្យប្រទេសជាមិត្ត និងសហគមន៍ផ្តល់ជំនួយ បន្តចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន ព្រមទាំង ចូលរួមកំទេចគ្រាប់មីន ឲ្យអស់ពីទឹកដីកម្ពុជា ត្រឹមឆ្នាំ២០២៥ខាងមុខ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ។ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើវិស័យមីន...
ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកិច្ចជំនួបពិភាក្សាជាមួយ លោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) អំពីការដាក់ដំណើរការកិច្ចពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។ ក្នុងកិច្ចជំនួបនេះ...