ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ការបំផ្លាញសន្តិភាពគឺជាការងាយ តែការស្វែងរកនិងការរក្សាសន្តិភាព ទើបជាការលំបាក។ នៅលើគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «ការបំផ្លាញសន្តិភាពគឺជាការងាយ តែការស្វែងរកនិងការរក្សាសន្តិភាព ទើបជាការលំបាក។ ប្រទេសមួយចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩១នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន៦៩នាក់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៦.០០៩នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២.៤៤៨នាក់...
បរទេស៖ នៅក្នុងសារធ្វីតធ័រមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានមានប្រសាសន៍ថា ចក្រភពអង់គ្លេស នឹងបង្កើនទ្វេដងនូវជំនួយមនុស្សធម៌ និងអភិវឌ្ឍន៍របស់ខ្លួន ឲ្យដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងទំហំទឹកប្រាក់ ២៨៦លានផោន នៅក្នុងឆ្នាំនេះ។ តាមសេចក្តីរាយការណ៍ លោក បាននិយាយប្រាប់នៅថ្ងៃពុធសប្ដាហ៍នេះ យ៉ាងដូច្នេះថា “យើងអំពាវនាវឲ្យប្រទេសដទៃ ដើរតាមការនាំមុខរបស់យើង ដើម្បីធានាថា ប្រជាជនអាហ្វហ្គានីស្ថាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៤នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៦៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៩ និងមកពីខេត្តតាកែវ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៤នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) បានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន តែលកូថេក នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ យោងតាមសេចក្ដីជូនដំណឹងរបស់ ផ.ម.ក នាថ្ងៃទី១៩ សីហា បានឲ្យដឹងថា ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការ ផ.ម.ក ក្រុមហ៊ុន តែលកូថេក ត្រូវតែទទួលបានការអនុញ្ញតឱ្យបោះផ្សាយលក់មូលបត្របំណុលពី និយ័តករមូលបត្រកម្ពុជា...
នៅក្នុងឱកាសពិធីសែនក្បាលទឹក ដែលត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែសីហាខាងមុខនេះ សម្រាប់លោកអ្នក ដែលត្រូវការនំពងទា រសជាតិពងមាន់ និងនំសម្រាប់សែន អាចធ្វើការកុម្ម៉ង់ជាមុន (Pre-Order) ពីហាងនំប៉័ងបាយ័ន គ្រប់សាខាទាំងអស់ ដែលនៅជិតលោកអ្នក ជាមួយនំពងទាច្រើនទំហំ សម្រាប់ជ្រើសរើស ។ សែនក្បាលទឹក ឬភាសាចិន ហៅថា 中元节 (Zhong Yuan...
ភ្នំពេញ ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវប្រកាន់យកនយោបាយទឹក នៅចំពោះមុខការប្រកួតប្រជែងរវាងមហាអំណាច ជាពិសេសនោះ ធ្វើយ៉ាងណាឲ្យកម្ពុជា គេចផុតពីសង្គ្រាម។ ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិន និងសហរដ្ឋអាមេរិក» រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា តាមប្រព័ន្ធអនឡាញ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក...
ប្រទេស៖ដោយជំរុញទីក្រុងតេអេរ៉ង់ ឲ្យវិលរកតុចរចាជាមួយវិធីមានអំណោយផលល្អនោះ អាល្លឺម៉ង់នៅពេលថ្មីៗនេះបាននិយាយថា ការពន្លឿនចម្រាញសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ឲ្យជិតដល់កម្រិតអាវុធ គឺជាការបំពានបម្រាម ដែលមានក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។ មន្ត្រីនាំពាក្យក្រសួងការបរទេសអាល្លឹម៉ង់មួយរូប បាននិយាយប្រាប់សន្និសីទកាសែតមួយថា “ប្រទេសអ៊ីរ៉ង់គ្មានយុត្តាធិការស៊ីវិលដែលអាចជឿទុកចិត្តបាន សម្រាប់ការបោះជំហាននេះ និងជំនួសមកវិញ ទទួលបានចំណេះដឹងនិងជំនាញយោធា។ យើងជំរុញឲ្យអ៊ីរ៉ង់វិលមករកតុចរចាគ្នា ជាំមួយនឹងគោលជំហរមានអំណោយផលល្អ”។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euronews នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា...
បរទេស៖គណៈកម្មការគ្រប់គ្រងនិងរដ្ឋបាលទ្រព្យសម្បត្តិរដ្ឋចិន ហៅកាត់ថា SASAC បាននិយាយនៅថ្ងៃព្រហស្បត្តិ៍នេះថា ប្រទេសចិននឹងបង្កើតក្រុមហ៊ុនខ្នាតធំជាកម្មសិទ្ធិរដ្ឋាភិបាលកណ្ដាលថ្មី ដោយផ្តោតលើឧស្សាហកម្មកំពុងលេចធ្លោរតាមបែបយុទ្ធសាស្ត្រថ្មី នៅពេលដ៏សមស្រប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើគេហទំព័រខ្លួន គណៈកម្មការ SASAC នេះ បាននិយាយថា ក្រុមហ៊ុនខ្នាតយក្សជាកម្មសិទ្ធិរដ្ឋ នៅក្នុងមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរនេះ គួរតែបង្កើតការច្នៃប្រឌិត និងពង្រឹងការស្រាវជ្រាវបច្ចេកវិទ្យា សម្រាប់ម៉ាស៊ីនឧស្សាហកម្ម ឈីបកុំព្យូទ័រ វត្ថុធាតុដើមថ្មី និងរថយន្តថាមពលថ្មី។ គណៈកម្មការចិនដដែលនេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២៧នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.០២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.០៥៥នាក់ និងកំពុងសម្រាកព្យាបាល ៨៧៩នាក់ ស្លាប់៨៩នាក់៕