ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់៖ការពន្លឿនលើការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ គឺជាការបោះជំហានដ៏អវិជ្ជមាន

ប្រទេស៖ដោយជំរុញទីក្រុងតេអេរ៉ង់ ឲ្យវិលរកតុចរចាជាមួយវិធីមានអំណោយផលល្អនោះ អាល្លឺម៉ង់នៅពេលថ្មីៗនេះបាននិយាយថា ការពន្លឿនចម្រាញសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ឲ្យជិតដល់កម្រិតអាវុធ គឺជាការបំពានបម្រាម ដែលមានក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។

មន្ត្រីនាំពាក្យក្រសួងការបរទេសអាល្លឹម៉ង់មួយរូប បាននិយាយប្រាប់សន្និសីទកាសែតមួយថា “ប្រទេសអ៊ីរ៉ង់គ្មានយុត្តាធិការស៊ីវិលដែលអាចជឿទុកចិត្តបាន សម្រាប់ការបោះជំហាននេះ និងជំនួសមកវិញ ទទួលបានចំណេះដឹងនិងជំនាញយោធា។ យើងជំរុញឲ្យអ៊ីរ៉ង់វិលមករកតុចរចាគ្នា ជាំមួយនឹងគោលជំហរមានអំណោយផលល្អ”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Euronews នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ទីភ្នាក់ងារឃ្លាំមើលអាតូមិកអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយថា ប្រទេសអ៊ីរ៉ង់ បានពន្លឿនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន។

ទីភ្នាក់ងារឃ្លាំមើលអាតូមិករបស់អង្គការសហប្រជាជាតិនោះ បាននិយាយបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ នាពេលបច្ចុប្បន្ន កំពុងតែប្រើប្រាស់ដំណាក់កាលទីពីរ ធ្វើការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ឲ្យដល់កម្រិតសុទ្ធ៦០ភាគរយ នៅរោងចក្រចម្រាញ់របស់ខ្លួនរបស់ទីតាំងនុយក្លេអ៊ែ Natanz ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top