វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC ថាលោកមិនឃើញមានវិធីដកថយពីអាហ្វហ្គានីស្ថានដោយគ្មាន“ ភាពវឹកវរកើតឡើងឡើយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក បៃដិន ដែលកំពុងប្រឈមមុខនឹងការរិះគន់ពីសាធារណជនជុំវិញការជម្លៀសដ៏ច្របូកច្របល់នោះ បានការពារការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន នៅក្នុងបទសម្ភាសន៍នេះ។ នៅពេលសួរថាតើការដកអាមេរិកអាចត្រូវបានដោះស្រាយបានល្អជាងនេះដែរទេ លោក បៃដិន បានឆ្លើយថា“ ទេខ្ញុំមិនគិតថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានលើកឡើងថា ប្រសិនបើសហរដ្ឋអាមេរិក គ្មានអ្វីត្រូវលាក់បាំងទេនោះ គួរតែអញ្ជើញអង្គការសុខភាពពិភពលោក (WHO) ដើម្បីធ្វើការស៊ើបអង្កេតប្រភពដើមនៃជំងឺកូវីដ-១៩ នៅមន្ទីរពិសោធន៍ Fort Detrick និងសាកលវិទ្យាល័យ North Carolina របស់ខ្លួន។ លោក Zhao បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា“ នេះគឺជាភាពស្មោះត្រង់ និងអាកប្បកិរិយារបស់ប្រទេសមួយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៣៣នាក់ទៀត ជាសះស្បើយចំនួន៦៣២នាក់ និងស្លាប់ចំនួន១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣៨៨នាក់ និងអ្នកដំណើរពីបរទេសចំនួន១៤៥នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៧ ៧២៣នាក់ អ្នកជាសះស្បើយចំនួន៨៣ ២៩៨នាក់ និងអ្នកស្លាប់ចំនួន១ ៧៤៧នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១៩នាក់ថ្មី និងមានករណីជាសះស្បើយ ២៦នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក...
ភ្នំពេញ ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការរីករាលដាល ជំងឺកូវីដ១៩ នៅព្រឹកថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រគល់គ្រឿង បរិក្ខារពេទ្យ និងថវិកា ដែលជាជំនួយ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំក្រុមនិស្សិត ជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន ក្រៅពីការសិក្សានោះ ត្រូវដាក់សំណួរថា ហេតុអ្វីជនជាតិជប៉ុន អាចធ្វើឲ្យប្រទេសរបស់ខ្លួន រីកចំរើន និងក្លាយជាមហាអំណាចសេដ្ឋកិច្ច?។ នាឱកាសអនុញ្ញាត ឲ្យបេក្ខជនជ័យលាភីអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្សផ្ដល់ ដោយប្រទេសជប៉ុន ហៅកាត់ថា JDS...
ភ្នំពេញ ៖ ខណៈប្រទេសកំពុងស្ថិតក្នុងបរិបទជំងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងណាក្តី ប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ បាន ជំរុញការផ្លាស់ប្តូរបទពិសោធន៍ ការងារតាមរយៈបច្ចេកវិទ្យាអនឡាញ ។ ការជំរុញនេះធ្វើឡើង ក្នុងជំនួបរវាងសម្តេចហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា ជាមួយ លោក សាយ...
ភ្នំពេញ ៖ លោក Park Heung Kyeong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋរបស់ខ្លួន នៅទូទាំងប្រទេស ។ យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា តិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ...
ភ្នំពេញ ៖ លោក PABLO KANG ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា កម្មវិធីអភិវឌ្ឍន៍ ក្នុងរយៈពេល៥ ឆ្នាំបន្ទាប់ទៀតនៅកម្ពុជា គឺអូស្រ្តាលីមានថវិកា គាំទ្រជាង៩០លានដុល្លារ ដែលនឹងផ្តោតលើកកម្មវិធី មួយចំនួន ក្នុងជំហានបន្ទាប់នៅកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១៩៩នាក់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៤៧៩នាក់ បានព្យាបាលជាសះស្បើយចំនួន ៥០១៣នាក់ ស្លាប់៧៥នាក់ និងកំពុងសម្រាកព្យាបាល ១៣៩១នាក់...