ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការ រកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៩នាក់ថ្មី និងមានករណីជាសះស្បេីយចំនួន៩៤នាក់បន្ថែមទៀត។
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនៈគិរី នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់បណ្តោះអាសន្នផ្សារបានលុង បន្ទាប់ពីរកឃើញករណីវិជ្ជមានលើអាជីវករផ្សារចំនួន ១៣នាក់ និងអ្នកពាក់ព័ន្ធជាច្រើន។
ភ្នំពេញ៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួង ការបរទេសចិន នាថ្ងៃទី៣១ ខែសីហា បាននិយាយឆ្លើយតបទៅនឹង ការរិះគន់ជាច្រើន ចំពោះរបាយការណ៍ ស្វែងរកប្រភពដើមជំងឺ វីរុសកូវីដ-១៩ ដែលចេញដោយស្ថាប័ន ស៊ើបការណ៍អាមេរិក។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។ លោកមានប្រសាសន៍ថា របាយការណ៍ដែលធ្វើឡើង ដោយស្ថាប័នស៊ើបការណ៍អាមេរិក គឺជារបាយការណ៍នយោបាយ គឺជារបាយការណ៍ ទម្លាក់កំហុសគេឯង...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ទៀត និងរកឃើញករណីប្រភេទដែលតា ៩នាក់ទៀត លើអ្នកជំងឺកំពុងសម្រាកព្យាបាល ខណៈមានករណីជាសះស្បើយ ១៩នាក់ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៣១នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន៣,៤១៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៨៣៨នាក់ និងកំពុងសម្រាកព្យាបាល៤៦៨នាក់ ស្លាប់១១៣នាក់៕
បរទេស៖ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បាននិយាយនៅថ្ងៃពុធនេះថា សហភាពអឺរ៉ុប ត្រូវតែចាត់វិធានការដើម្បីត្រៀមខ្លួនឲ្យកាន់តែល្អឡើង សម្រាប់ប្រតិបត្តិការយោធាជម្លៀសពលរដ្ឋរបស់ខ្លួន ក្នុងស្ថានភាពនានា ដូចជាដែលបានកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ លោក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់វេទិកាយុទ្ធសាស្ត្រ នៅប្រទេសស្លូវេនីដូច្នេះថា “តាមទស្សនៈរបស់ខ្ញុំ យើងមិនត្រូវការព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយបែបនេះមួយផ្សេងទៀត ដើម្បីយល់ថា សហភាពអឺរ៉ុបត្រូវតែប្រឹងប្រែង សម្រាប់ស្វយភាពបង្កើតការសម្រេចចិត្ត និងសមត្ថភាពកាន់តែធំ សម្រាប់ចំណាត់ការនៅក្នុងពិភពលោកនោះទេ”។...
បរទេស៖ក្រសួងការពារជាតិតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយថា កងកម្លាំងប្រដាប់អាវុធចិន អាចធ្វើឲ្យប្រព័ន្ធការពាររបស់តៃវ៉ាន់អាក់ដំណើរការ និងអាចពិនិត្យមើលឃើញទាំងស្រុងលើការដាក់ពង្រាយ ហើយនេះគឺជាការផ្តល់ការវាយតម្លៃយ៉ាងច្បាស់ អំពីការគម្រាមកំហែងកើនឡើង បង្កដោយមហាយក្សចិន។ ទីក្រុងប៉េកាំង នាពេលបច្ចុប្បន្ននេះ កំពុងតែបង្កើនសកម្មភាពយោធា នៅជុំវិញកោះតៃវ៉ាន់ ដោយខ្លួនមើលឃើញកោះកាន់លទ្ធិប្រជាធិបតេយ្យនេះថា ជាទឹកដីមួយផ្នែករបស់ប្រទេសចិន ហើយចិនក៏មិនដែលបដិសេធ ចំពោះការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដែរ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយ របស់ក្រសួងការពារជាតិតៃវ៉ាន់ ដែលប្រគល់ឲ្យដល់រដ្ឋសភា...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodmyr Zelenskiy នៅថ្ងៃពុធនេះ ហើយមន្ត្រីអាមេរិកមួយរូបបាននិយាយថា លោកនឹងផ្តល់ការគាំទ្រដ៏ខ្លាំងក្លាសម្រាប់អធិបតេយ្យអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ព្រមជាមួយការសន្យាផ្តល់ជំនួយសន្តិសុខមានទំហំទឹកប្រាក់៦០លានដុល្លារ។ នៅក្នុងជំនួបគ្នាផ្ទាល់ដំបូង ចាប់តាំងពីលោក បៃដិន ឡើងកាន់អំណាចក្នុងខែមករាមកនោះ មេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីភាពខ្វែងគំនិតគ្នារបស់ពួកលោក ជុំវិញបំពង់បង្ហូរប្រេង Nord...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន៨៥ថ្មី និងមានករណីជាសះស្បើយ២៣នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦.៧១៧ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.២១៧នាក់...