Breaking : ប៉ូលីស និយាយថា ខ្មាន់កាំភ្លើងនីហ្សេរីយ៉ាចាប់ជំរិតសិស្សជាង ៧០ នាក់នៅវិទ្យាល័យ នៅភាគពាយ័ព្យប្រទេស ។ នេះបេីតាមការផ្សាយរបស់ទីភ្នាក់ងារបារាំង AFP។
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន ៤០៣នាក់ និងពិន័យជាប្រាក់ចំនួន ២,៨០០,០០០រៀល។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ២៨១ ករណី ៖ ១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ៤០៣នាក់ ២.ឃាត់យានយន្ត (រថយន្ត ១០១គ្រឿង និងម៉ូតូ ១៧៤គ្រឿង) ៣.ពិន័យជាប្រាក់ ចំនួន ២,៨០០,០០០រៀល៕
បរទេស៖ ប្រេសិតពិសេស ទទួលបន្ទុកកិច្ចការ អាស៊ីរបស់ប្រទេសចិន លោក Sun Guoxiang បានធ្វើដំណើរទស្សនកិច្ច ប្រទេសមីយ៉ានម៉ា កាលពីសប្ដាហ៍មុន ដើម្បីពិភាក្សាគ្នាជាំមួយថ្នាក់ដឹកនាំ យោធា របស់ប្រទេសនេះ ស្របពេលដែលផ្លូវថ្មីមួយ ដែលលាតសន្ធឹង ពីប្រទេសអាស៊ីអាគ្នេយ៍នេះ បានបើកការភ្ជាប់លំហូរជំនួញចិន ទៅកាន់មហាសមុទ្រឥណ្ឌា។ ផ្ទុយទៅនឹង បណ្ដាប្រទេសលោកខាងលិចភាគច្រើន ដែលធ្វើការថ្កោលទោស កងទ័ពភូមា សម្រាប់ការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អ៊ុង សានស៊ូជី នោះ ប្រទេសចិន នាពេលថ្មីៗនេះ បានបង្ហាញឥរិយាបថកាន់តែទន់ភ្លន់ឡើង និងបាននិយាយថា អាទិភាពរបស់ខ្លួនគឺស្ថិរភាព និងការមិនជ្រៀតជ្រែកក្នុងប្រទេសជិតខាងនេះ។ នៅក្នុងអំឡុងដំណើរទស្សនកិច្ច កាលពីថ្ងៃទី២១ដល់ទី២៨ ខែសីហាកន្លងទៅ លោក Sun Guoxiang បានជួបជាមួយមេដឹកនាំយោធា លោក Min Aung Hlaing ក៏ដូចជារដ្ឋមន្ត្រីការបរទេស លោក Wunna Maung Lwin និងរដ្ឋមន្ត្រី ទទួលបន្ទុកការិយាល័យ រដ្ឋាភិបាលសហភាព លោក Yar Pyae និងបានផ្លាស់ប្តូរមតិគ្នា ជាមួយមន្ត្រីជាន់ខ្ពស់ទាំងនោះ ស្តីពីស្ថានភាពនយោបាយ នៅមីយ៉ានម៉ា នេះបើតាមសម្តីមន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃអង្គារ។ លោក Wang Wenbin បាននិយាយប្រាប់សន្និសីទកាសែតមួយនៅក្នុងទីក្រុងប៉េកាំងយ៉ាងដូច្នេះថា “យើងនឹងធ្វើការងាររួមគ្នា ជាំមួយសហគមន៍អន្តរជាតិ ដើម្បីដើរតួនាទីស្ថាបនា នៅក្នុងកិច្ចប្រឹងប្រែងរបស់មីយ៉ានម៉ា ដើម្បីស្តារឡើងវិញនូវស្ថិរភាពសង្គម និងបន្តធ្វើការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យ ក្នុងពេលឆាប់ៗនេះ”៕
បរទេស៖ តាមសេចក្តីរាយការណ៍ មានក្តីព្រួយបារម្ភកើនឡើង នៅក្នុងចំណោមមន្ត្រីប៉ាគីស្ថាន ស្តីពីសន្តិសុខក្នុងប្រទេសជិតខាង គឺអាហ្វហ្គានីស្ថាន ស្របពេលដែលពួកតាលីបង់ ព្យាយាមបង្កើតរដ្ឋាភិបាល និងធ្វើប្រទេសឲ្យមានភាពនឹងនរវិញ ក្រោយកងទ័ពអាមេរិក និងកងទ័ពបរទេសបានដកចេញ។ ទីក្រុងអ៊ីស្លាម៉ាបាត មានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីកងកម្លាំងប្រយុទ្ធពួកសកម្មប្រយុទ្ធ មកពីក្រុមតាលីបង់ប៉ាគីស្ថានផ្សេងមួយ ដែលឆ្លងមកពីអាហ្វហ្គានីស្ថាន និងបើកការវាយប្រហារ នៅលើទឹកដីប៉ាគីស្ថាន ដោយពលរដ្ឋប៉ាគីស្ថានរាប់ពាន់នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងជម្លោះជាមួយពួកជីហាដ នៅក្នុងពេល...
បរទេស៖ កងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនទើបបានបញ្ចប់ សមយុទ្ធពហុជាតិមួយ ជាមួយកងកម្លាំងជើងអាកាស នៃប្រទេសអូស្ត្រាលី នៅក្នុងរដ្ឋអាឡាស្កា។ សមយុទ្ធ Red Flag-Alaska 21-3 ដែលត្រូវបានប្រារព្ធធ្វើឡើង កាលពីសប្ដាហ៍មុននោះ គឺជាសមយុទ្ធតាមប្រក្រតីមួយ ដែលបានកើតមានឡើង៣ឬ ៤ដងក្នុងមួយឆ្នាំ ដោយវាមានគោលបំណង ពង្រឹងអន្តរប្រតិបត្តិការ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក...
ក្រចេះ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន រួមជាមួយលោក ឯម កុសលស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយសម្តេចតេ ជោនាយករដ្ឋមន្ត្រី ទៅផ្តល់ បងប្អូនអតីតយុទ្ធជន ៣៤គ្រួសារ ដែលបានស្ម័គ្រ ចិត្តមករស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងភូមិសំបួរសែនជ័យ...