ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៨នាក់ថ្មី និងមានករណីស្លាប់ចំនួន០១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៧៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣,៥៤១នាក់ និងកំពុងសម្រាកព្យាបាល១៤៦នាក់ និងស្លាប់៦៩នាក់៕
ភ្នំពេញ៖ យោងតាមសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចសិក្សាលទ្ធភាព កែសម្រួលអត្រាភាគទាន ផ្នែកថែទាំសុខភាព សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដែលបានសម្រេចបង្កើតឡើងដោយប្រធានក្រុមប្រឹក្សាភិបាល នៃប.ស.ស. ចុះថ្ងៃទី២៧ខែសីហា ឆ្នាំ២០២១កន្លងទៅ នារសៀលថ្ងៃទី២ខែកញ្ញាឆ្នាំ២០២១នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំពិភាក្សា លើកដំបូងរបស់ខ្លួនតាមរយៈ ប្រព័ន្ធវីដេអូ(Zoom Meeting) ដែលបានរៀបចំឡើង...
ភ្នំពេញ ៖ គួរឲ្យអាណិតក្មេងស្រី២នាក់មានវ័យ ទើបតែ៤ឆ្នាំ និង៣ឆ្នាំ វង្វេងមកអង្គុយកណ្តាល ភ្លៀងតាមបណ្តោយ ផ្លូវសុធារស មុខផ្ទះប្រជាពលរដ្ឋ។ នេះបើតាមការសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដូនពេញ នារសៀលថ្ងៃ២ កញ្ញា។ រដ្ឋបាលខណ្ឌបានប្រកាសស្វែងរក គ្រួសារសាច់ញាតិ ក្មេងស្រី២នាក់ផងដែរ។ ក្មេងស្រីទាំង២នាក់នេះ មានឈ្មោះ ពិសីអាយុ៤ឆ្នាំនិង ឈ្មោះតាំងតាំងអាយុ៣ឆ្នាំ។ ក្នុងនោះ រដ្ឋបាលខណ្ឌក៏បានដាក់លេខទំនាក់ទំនង ០៨១...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២១ នេះបានដឹកនាំក្រុមការងារ មន្ត្រីស្ថាប័នពាក់ព័ន្ធចុះពិនិត្យ តំបន់បិទខ្ទប់ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងឃុំគោករវាង ស្រុកជើងព្រៃ នឹងបានដាក់វិធានការបន្ទាន់ ដល់អាជ្ញាធរពាក់ព័ន្ធដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យឆ្លងរាលដាល កាន់តែច្រើនបន្តទៀត ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ចំនួន ៩៧នាក់ថ្មី និងមានករណីជាសះស្បើយ ៣៣នាក់ បន្ថែមទៀតផងដែរ។
បរទេស៖ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) ដែលទទួលបានដោយព័ត៌មាន NBC News គឺថា ចាប់តាំងពីថ្ងៃទី ១ ខែមីនាមក វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ១៥,១ លានដូស ត្រូវបានបោះចោល ដោយឱសថស្ថាន និងរដ្ឋាភិបាលនៃរដ្ឋនានា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ឆុង អើយយ៉ុង (H.E. Mr. Chung Eui-yong) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅកូរ៉េ ពីថ្ងៃទី៦-៨ ខែកញ្ញា ឆ្នាំ២០២១។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
បរទេស៖ ប្រទេសអ៊ីស្រាអែល នៅពេលថ្មីៗនេះ បាននិយាយថា ផែនការអាមេរិកបើកដំណើរការឡើងវិញ នូវកុងស៊ុលរបស់ខ្លួន នៅក្នុងទីក្រុងយេរូសាឡឹម ដែលពីមុនធ្លាប់ជាមូលដ្ឋានមួយសម្រាប់ភ្ជាប់ការទូតទៅពួកប៉ាឡេស្ទីននោះ គឺជាគំនិតដ៏អាក្រក់មួយ ហើយអាចបង្កអស្ថិរភាពដល់រដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រី Naftali Bennett។ រដ្ឋបាលពីមុនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញនូវការគាំទ្រចំពោះការអះអាងកម្មសិទ្ធិរបស់អ៊ីស្រាអែល យកទីក្រុងយេរូសាឡឹមជារដ្ឋធានី តាមរយៈការប្តូរទីតាំងស្ថានទូតអាមេរិក ចេញពីទីក្រុងតេលអាវីវ មកកាន់ទីនោះ។ នៅពេលត្រូវគេសួរអំពីការបើកដំណើរការឡើងវិញនោះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល...
ភ្នំពេញ៖លោក ស្រ៊ុន ជីម ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកកំពង់ត្រឡាច តំណាងលោកគូរ ដារា អនុប្រធានប្រចាំការ នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង លោកស្រីរូន ម៉ារី ជាអនុប្រធាន នឹងលោក យៀន ពិសិទ្ធ ជាសមាជិកសកម្មនៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកកំពង់ត្រឡាច នៅថ្ងៃទី២...
បរទេស៖ ករណីនៃការសម្លាប់ជនស៊ីវិលយ៉ាងច្រើន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តដោយសហរដ្ឋអាមេរិក និងប្រទេសណាតូដទៃទៀត ដែលបានចូលរួមក្នុងសង្គ្រាមរយៈពេល ២០ ឆ្នាំ គួរតែត្រូវបានស៊ើបអង្កេតហើយអ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម គួរតែត្រូវទទួលខុសត្រូវ ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង វិនប៊ីន បានបញ្ជាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក...