ព័ត៌មានជាតិ

សមាគមចលនាយុវជនកម្ពុជា ស្រុកកំពង់ត្រឡាច នាំយកអំណោយមួយចំនួន ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង នៅមណ្ឌលចាក់វ៉ាក់សាំងការពារកូវីដ-១៩

ភ្នំពេញ៖លោក ស្រ៊ុន ជីម ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកកំពង់ត្រឡាច តំណាងលោកគូរ ដារា អនុប្រធានប្រចាំការ នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង លោកស្រីរូន ម៉ារី ជាអនុប្រធាន នឹងលោក យៀន ពិសិទ្ធ ជាសមាជិកសកម្មនៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកកំពង់ត្រឡាច នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២១ បាននាំយកអំណោយមួយចំនួន ទៅប្រគល់ជូនដល់ក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំង នៅមណ្ឌលចាក់វ៉ាក់សាំងការពារកូវីដ-១៩ (មណ្ឌលសុខសែប) ស្ថិតនៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជុំងឺកូវីដ-១៩ ជូនដល់ប្អូនៗ កុមារដែលមានអាយុ១២ឆ្នាំដល់អាយុ១៧ឆ្នាំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក អាំ សុគន្ធ អភិបាលរង នៃគណៈអភិបាលស្រុកកំពង់ត្រឡាច រួមជាមួយក្រុមការងារថ្នាក់ស្រុកផងដែរ។

អំណោយរួមមាន÷ ភេសជ្ជ: ចំនួន ២កេស ,ទឹកបរិសុទ្ធ ចំនួន ៤០យួរ ,ម៉ាសចំនួន ៥ប្រអប់ =២៥០ម៉ាស់។

ក្នុងឱកាសនេះដែរ លោកអាំ សុគន្ធ អភិបាលរងនៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានមានមតិសំណេះសំណាល ផ្តាំផ្ញើដល់ក្រុមការងារ សូមមេត្តាយកចិត្តទុកដាក់ ប្រុងប្រយ័ត្នអោយបានខ្ពស់នូវអនាម័យហើយជាពិសេស អនុវត្តតាមអនុសាន៍របស់សម្តេចតេជោ និងវិធានសុខាភិបាល ៣កុំ ៣ការពារ ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩៕

To Top