ព័ត៌មានជាតិ

ក្មេងស្រី២នាក់ អាយុ៤ និង៣ឆ្នាំ វង្វេងមកអង្គុយកណ្តាលភ្លៀង តាមបណ្តោយ ផ្លូវសុធារស

ភ្នំពេញ ៖ គួរឲ្យអាណិតក្មេងស្រី២នាក់មានវ័យ ទើបតែ៤ឆ្នាំ និង៣ឆ្នាំ វង្វេងមកអង្គុយកណ្តាល ភ្លៀងតាមបណ្តោយ ផ្លូវសុធារស មុខផ្ទះប្រជាពលរដ្ឋ។

នេះបើតាមការសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដូនពេញ នារសៀលថ្ងៃ២ កញ្ញា។

រដ្ឋបាលខណ្ឌបានប្រកាសស្វែងរក គ្រួសារសាច់ញាតិ ក្មេងស្រី២នាក់ផងដែរ។ ក្មេងស្រីទាំង២នាក់នេះ មានឈ្មោះ ពិសីអាយុ៤ឆ្នាំនិង ឈ្មោះតាំងតាំងអាយុ៣ឆ្នាំ។

ក្នុងនោះ រដ្ឋបាលខណ្ឌក៏បានដាក់លេខទំនាក់ទំនង ០៨១ ៤៩ ៥៦ ៩៥៕

To Top
×