AFP: អតីតនាយករដ្ឋមន្រ្តីបារាំង លោកហ្វ្រង់ស្វ័រ ហ្វីលីន ដែលកំពុងប្តឹងឧទ្ធរណ៍ ដាក់ពន្ធនាគារ ៥ ឆ្នាំ ពីបទកិបកេងថវិកាសាធារណៈ កំពុងស្ថិតក្រោមការស៊ើបអង្កេត ជាថ្មីម្តងទៀត ដោយព្រះរាជអាជ្ញាហិរញ្ញវត្ថុជុំវិញការបង់ប្រាក់ ឱ្យជំនួយការម្នាក់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ។ មេធាវីលោក Antonin Levy បានចោទប្រកាន់ការិយាល័យព្រះរាជអាជ្ញាហិរញ្ញវត្ថុជាតិ (PNF) ពីការតាមប្រមាញ់អាបធ្មប់ហើយបាននិយាយថាលោក...
ព្រះសីហនុ៖ កាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះនិងទូកក្រុមហ៊ុន GTVC ចេញទៅជួយសង្គ្រោះបុរស២នាក់ ដែលបានបើកម៉ូតូទឹកចំនួន២គ្រឿង ត្រឡប់ពីកោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុទាំងយប់ ប៉ុន្តែពេលបើកម៉ូតូទឹកកាត់សមុទ្រមកដល់ពាក់កណ្តាលផ្លូវ ម៉ូតូទឹកមួយគ្រឿងបានខូចម៉ាសុីន ចំណែកម៉ូតូទឹកមួយគ្រឿងទៀតដែលរួមដំណើរជាមួយក៍បានជួយអូសចម្លង ចៃដន្យម៉ូតូទឹកមួយគ្រឿងដែលជួយអូសនោះក៏អស់សាំងទៀត បណ្តាលឲ្យម៉ូតូទឹកទាំង២គ្រឿង អណ្តែតក្នុងសមុទ្រដែលមានរលកខ្លាំង...
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ -១៩ ចំនួន ២០,៣១០ ករណីនៅថ្ងៃសុក្រនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកើនឡើងដល់ ២,០៤០,៥៦៨ករណី ។ ចំនួនអ្នកស្លាប់ គឺជាចំនួនសរុបខ្ពស់បំផុតទី ២ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីខែមករា ឆ្នាំមុន។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៣,៨៧៣ នាក់បន្ទាប់ពីអ្នកជំងឺ ១៩៣ នាក់ទៀតបានស្លាប់ដោយសារជំងឺវីរុសនេះ។ លោកស្រី...
បរទេស៖ ភាពចម្រូងចម្រាសកំពុងផ្ទុះឡើងជុំវិញ «កិច្ចព្រមព្រៀងនយោបាយ»មួយ ដើម្បីទម្លាក់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចេញពីតំណែង បន្ទាប់ពីសមាជិកសភាខ្លះមកពីគណបក្សតូចៗនៅក្នុងរដ្ឋាភិបាលចម្រុះ បានបញ្ជាក់ថាមានផែនការនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមគណបក្សចំរុះតូច ៗ បានខិតជិតដើម្បីចូលរួមចលនានេះ ដើម្បីបោះឆ្នោតដកសេចក្តីទុកចិត្ត ប្រយោជន៍គឺទម្លាក់នាយករដ្ឋមន្រ្តី នោះ...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញទទួលលិខិតថ្លែងអំណរគុណ ពីសំណាក់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោយពីលោកឧកញ៉ា បានជួយឧបត្ថម្ភថវិការថវិកាចំនួន ៥០.០០០ដុល្លា (ហាសិបពាន់ដុល្លាអាមេរិក)ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ...
យុវវ័យប្រុសស្រីដែលបានដើរលំហែកាយ នៅតាមមាត់ទន្លេក្នុងខេត្តតាកែវ ពេញចិត្តចំពោះរូបរាងថ្មីរបស់ទឹកក្រូចអាយស៍ IZE ថាពិតជាប្លែក ឡូយ កាលីបខ្លាំង នេះបើតាមការសាកសួរផ្ទាល់ ក្នុងដំណើរចុះសិក្សាស្ថានភាព ទីផ្សាររបស់ក្រុមការងារទឹកក្រូចអាយស៍ IZE កាលពីពេលថ្មីៗនេះ។ ក្នុងនោះ យុវតី ប៉ាក់ ចន្នី បានឲ្យដឹងថាខ្លួនបានឃើញដប និងកំប៉ុងថ្មីរបស់ទឹកក្រូចអាយស៍មានលក់នៅជិតផ្ទះ ហើយក៏ឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វ៊េសប៊ុក និង TikTok...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរសុខទុក្ខកងកម្លាំង និង ប្រគល់អំណោយ...
កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មានករណីជនខិលខូចមួយក្រុម បានធាក់ទ្វារ បន្ទប់ជួល របស់កម្មករពីរនាក់ប្តីប្រពន្ធ ទាំងកណ្តាលយប់ ដោយចោទថាជាអ្នកលក់គ្រឿងញៀន និងជំរិតទារប្រាក់ ពលរដ្ឋ នៅចំណុច ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីហេតុការ នេះកើតឡើង ក៏មានព័ត៌មានជាច្រើនបានចុះទៅកន្លែងកើតហេតុ និងបានផ្សព្វផ្សាយថា ក្រុមជនខិលខូចទាំងនោះ...
សហភាពអឺរ៉ុបនិងក្រុមហ៊ុនថ្នាំ AstraZeneca ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២១ បានប្រកាសកាលពីថ្ងៃសុក្រថាពួកគេ បានឈានដល់ដំណោះស្រាយ នៅក្នុងជម្លោះជុំវិញការខ្វះខាត ក្នុងការផ្តល់វ៉ាក់សាំង ការពារមេរោគឆ្លង។ កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យក្រុមហ៊ុនផ្តល់នូវចំនួន ៣០០ លានដូសដែលនៅសល់ដែលខ្លួន បានសន្យាក្រោមកិច្ចសន្យាជាមួយសហភាពអឺរ៉ុបមុនដំណាច់ខែមីនាឆ្នាំ ២០២២ និងឈានដល់ ការបញ្ចប់សង្គ្រាមនៅតុលាការបែលហ្ស៊ិក។ ទីក្រុងព្រុចសែល មានការខឹងសម្បាយ៉ាងខ្លាំង...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃសុក្រនេះ ដោយដកស្រង់ប្រភពពីតាលីបង់ថា លោក Abdul Ghani Baradar ប្រធានការិយាល័យនយោបាយ របស់ពួកតាលីបង់ នឹងដឹកនាំរដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមប្រភពព័ត៌មានគឺលោក Mullah Mohammad Yaqoob...