ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ហាងសំអាង ហាយសូ សាឡន ដែលមានទីតាំង ផ្ទះលេខអេ១៨ ផ្លូវ ២៥៧ ភូមិ ០៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានរកឃើញអ្នកវិជ្ជមាន កូវីដ១៩ បំប្លែងថ្មី Delta ចំនួន៥នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន២២នាក់ថ្មី និងមានករណីជាសះស្បើយ៤៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៧៩៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣,៥៨៤នាក់ និងកំពុងសម្រាកព្យាបាល១៤១នាក់ និងស្លាប់៦៩នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៨នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១១នាក់។ ក្នុងនោះ ក្រុងកំពង់ចាម ០២នាក់, ស្រុកកំពង់សៀម ០៥នាក់, ស្រុកកងមាស ០១នាក់, ស្រុកព្រៃឈរ ០២នាក់, ស្រុកស្ទឹងត្រង់ ០៧នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩៣នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ១៨៤នាក់ និងស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។ សូមបញ្ចាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨២៥១នាក់ បានព្យាបាលជាសះស្បើយចំនួន៨០១១នាក់ ស្លាប់៩១នាក់ និង១៤៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានសម្តែងចេតនាលាលែងពីតំណែង ខណៈមានការរិះគន់ជាសាធារណៈជុំវិញការឆ្លើយតបរបស់លោក ចំពោះជំងឺរាតត្បាតកូវីដ-១៩ និងការសង្ស័យកាន់តែខ្លាំងឡើងក្នុងចំណោមសមាជិកសភាគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចអំពីភាពជាអ្នកដឹកនាំរបស់លោក បានកាត់បន្ថយឱកាសឈ្នះឆ្នោតក្នុងអាណត្តិទី២ ។ ជាមួយនឹងការសម្រេចចិត្តរបស់លោក មិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានបក្ស LDP ថ្ងៃទី ២៩ ខែកញ្ញា សមាជិកសភាជាន់ខ្ពស់នៃគណបក្ស LDP មួយចំនួន ដូចជាអតីតរដ្ឋមន្រ្តីការបរទេស Fumio...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបង្ហាញពីការបារម្ភ ដែលការសម្រេចចិត្តភ្លាមៗ របស់នាយករដ្ឋមន្រ្តី ជប៉ុន លោក Yoshihide Suga ក្នុងការលាលែង ពីតំណែង នឹងជះឥទ្ធិពល ដល់ទំនាក់ទំនង ទ្វេភាគី ដោយហៅសម្ព័ន្ធភាពនេះថា“ ដែកថែប” និងសាទរចំពោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នា នាពេលថ្មីៗនេះក្នុងការដោះស្រាយ បញ្ហាចិន និងតៃវ៉ាន់។ ប្រធានាធិបតី...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ី បានផ្ញើសាររៀងៗខ្លួន ទៅព្រឹត្តិការណ៍មួយ នៅថ្ងៃសុក្រ ដើម្បីរំលឹកខួបលើកទី៧៦ នៃជ័យជំនះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ នៅក្នុងសារលិខិត របស់លោកទៅកាន់ ព្រឹត្តិការណ៍នៅឯសារមន្ទីរ បន្ទាយ Dongning ក្នុងទីក្រុង Mudanjiang ខេត្ត Heilongjiang ភាគឥសានប្រទេសចិន ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសលោក...
ភ្នំពេញ៖ លោក ស៊ុន ហួរ ចេញលិខិតស្រាយបំភ្លឺ និងបដិសេធ ប្រកាសច្រានចោលការចោទប្រកាន់ខុស ពីការពិត ដែលប្រឌិតអង្គហេតុបំភ្លៃការពិតពី សំណាក់ជនជាតិចិនឈ្មោះ ជី កានយូ ដែលធ្វើឲ្យប៉ះពាល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់លោក យ៉ាងខ្លាំង។ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ុន ហួរ សូមច្រានចោលព័ត័មាន...
ព្រុចសែល៖ ប្រភពពីអ្នកនាំពាក្យបានឲ្យដឹងថា សហភាពអឺរ៉ុប (EU) និងក្រុមហ៊ុនផលិតឱសថ AstraZeneca បានឈានដល់កិច្ចព្រមព្រៀងមួយ បន្ទាប់ពីមានជម្លោះលើកាលវិភាគនៃការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ អ្នកនាំពាក្យគណៈកម្មការសុខភាពអ៊ឺរ៉ុបលោក Stefan De Keersmaecker បានពន្យល់ថា ដំណោះស្រាយនេះនឹងធានាការផ្តល់វ៉ាក់សាំង ដែលនៅសេសសល់ ដោយសារតែរដ្ឋជាសមាជិកសហភាពអឺរ៉ុប និងបញ្ចប់បណ្តឹងដែលសហភាពអឺរ៉ុប បានបើកដំណើរការប្រឆាំងនឹងក្រុមហ៊ុនឱសថមួយនេះ នៅចំពោះមុខតុលាការទីក្រុងព្រុចសែល។ នៅចុងត្រីមាសទី៣ ដូសវ៉ាក់សាំងចំនួន ៦០...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីនលោក Mohammed Ishtaye បានអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បំពេញតាមការសន្យារបស់ខ្លួន ចំពោះអាជ្ញាធរប៉ាឡេស្ទីន រួមទាំងការបើកស្ថានកុងស៊ុលអាមេរិកឡើងវិញ នៅយេរ៉ូសាឡឹមខាងកើត។ លោក Ishtaye បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ យើងសូមអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ពន្លឿនការអនុវត្តនូវអ្វីដែលខ្លួនបានសន្យា ជាពិសេសបើកស្ថានកុងស៊ុលអាមេរិក នៅទីក្រុងយេរ៉ូសាឡឹមខាងកើត និងដកអង្គការរំដោះប៉ាឡេស្ទីន (PLO) ចេញពីបញ្ជីភេរវកម្ម” ។...