បរទេស៖ ប្រទេសកាតា នាពេលថ្មីៗនេះ បានបញ្ជូនជំនួយមនុស្សធម៌តាមយន្តហោះ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថា ខ្លួននឹងធ្វើប្រតិបត្តិការជើងយន្តហោះផ្តល់ជំនួយជារៀងរាល់ថ្ងៃ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ ដោយផ្តល់ឲ្យនូវគ្រឿងផ្គត់ផ្គង់ដែលចំាបាច់ខ្លាំង ក្រោយការខ្វះខាតជំនួយពីលោកខាងលិច ដោយសារតែការដណ្ដើមអំណាចរបស់ពួកតាលីបង់ កាលពីខែមុន។ ប្រទេសកាតា បានបង្ហាញខ្លួនជាអន្តរការីដ៏សំខាន់មួយ រវាងបណ្ដាប្រទេសលោកខាងលិចនិងពួកតាលីបង់ ក្រោយវិវត្តចំណងមិត្តភាពជិតស្និទ្ធជាមួយក្រុមពួកសកម្មប្រយុទ្ធនោះ តាមរយៈផ្តល់ទីតាំងធ្វើជាការិយាល័យនយោបាយរបស់ពួកតាលីបង់ នៅក្នុងប្រទេសកាតា ចាប់តាំងពីឆ្នាំ២០១៣មក។ ក្រសួងការបរទេសកាតា បាននិយាយថា...
បរទេស៖ អាជ្ញាធរនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ខ្លួនបាញ់ទម្លាក់មីស៊ីលផ្លោងចំនួន៣គ្រឿង ដែលផ្តោតគោលដៅវាយប្រហារតំបន់ប្រេងភាគខាងកើតរបស់ប្រទេស ក៏ដូចជាទីក្រុង និងទីក្រុង នៅក្នុងតំបន់ភាគខាងត្បូងនោះ។ នៅពេលភ្លាមៗនេះ នៅមិនទាន់មានការអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍នោះទេ ប៉ុន្តែកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធនឹងពួកហូធីនៅក្នុងទីក្រុងយេម៉ែន បានថ្កោលទោសចំពោះក្រុមឧទ្ទាមដែលមានចំណងទាក់ទងជាមួយអ៊ីរ៉ង់។ ប្រភពមួយដែលដឹងរឿងនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សារព័ត៌មានថា មីស៊ីលដែលមានគោលដៅវាយប្រហារទៅលើតំបន់ភាគខាងកើតទាំងនោះ ត្រូវបានបាញ់ទម្លាក់នៅពីលើទីក្រុង Dammam។ កម្ទេចកម្ទីពីមីស៊ីលទាំងនោះ បានធ្លាក់បាចសាចពីលើស្រុក...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើរសារដាស់តឿន ប្រជាពលរដ្ឋទាំងអស់ បន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់ ទោះបីអត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់។ នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា «អត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងនេះក្តី...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន៥៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ៣៨នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧.០៧១ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.៤០០នាក់...
បរទេស៖ កងកម្លាំងពិសេស របស់អង់គ្លេស នៅប្រទេសអាហ្វហ្គានីស្ថាន (SAS) បានប្រើយុទ្ធសាស្ត្រល្បិចកល ដើម្បីឆ្លងកាត់ តាមប៉ុស្តិ៍ត្រួតពិនិត្យ របស់តាលីបង់ ដើម្បីទៅដល់ទីក្រុងកាប៊ុល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អង្គភាពមួយ ដែលមានទាហាន រហូតដល់ ២០ នាក់មកពីសេវាកម្មអាកាសពិសេស របស់កងទ័ពអង់គ្លេស...
បរទេស៖ កងកម្លាំងទ័ពជើងអាកាស របស់កោះតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ បានចេញយន្តហោះ យ៉ាងប្រញាប់ ដើម្បីឃ្លាំមើល សកម្មភាពយោធាចិន ដោយក្រសួងការពារជាតិ តៃវ៉ាន់ និយាយថា យន្តហោះយោធាចិន ១៩គ្រឿង រួមមានទាំងយន្តហោះទម្លាក់គ្រាប់ សមត្ថភាព នុយក្លេអ៊ែផង បានហោះចូលក្នុងតំបន់ កំណត់ការពារដែនអាកាស របស់តៃវ៉ាន់។ កោះតៃវ៉ាន់ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួននោះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្កាសព័ត៌មាន ស្ដីពីការ រកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន២៨នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន២៩នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន៧ ក្នុងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៩២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៤២៧នាក់...
បរទេស៖ សកម្មជនផ្នែកច្បាប់ នៅថ្ងៃអាទិត្យ បានដាក់ពាក្យបណ្តឹងទៅប៉ូលីស Lumpini ដើម្បីស្វែងរកចំណាត់ការតាមផ្លូវច្បាប់ប្រឆាំងមេដឹកនាំ ១៧ នាក់ ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅថ្ងៃទី ៣-៤ ខែកញ្ញា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បាតុកម្មនៅផ្លូវបំបែកRatchaprasong ត្រូវបានរៀបចំឡើងដោយរណសិរ្សសាមគ្គី Thammasat, ក្រុម...
ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន៤១នាក់ និងពិន័យជាប្រាក់់ចំនួន ៨០,៤០០,០០០រៀល។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ២៥ ករណី ៖ ១.ឃាត់ខ្លួន...
អ៊ូឡានបានទ័រ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសម៉ុងហ្គោលី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.៦២៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ដែលជាថ្ងៃទី៥ជាប់ៗគ្នាមកនេះដែលមានអ្នកឆ្លងជំងឺ ប្រចាំថ្ងៃលើសពី៣.០០០នាក់ នាំឲ្យចំនួនអ្នកឆ្លងសរុបទូទំាងប្រទេសបានកើន ឡើងដល់២៣២.៣១៣នាក់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ចំនួន៣នាក់នៃអ្នកដែលឆ្លងជំងឺត្រូវបានបញ្ជាក់ចុងក្រោយនេះ គឺជាអ្នកនំាចូលពីខាងក្រៅ ដែលមកពី បរទេស និងផ្សេងទៀតជាអ្នកឆ្លងក្នុងស្រុកទាំងអស់...